បន្ទាប់មក ទាហានរបស់លោកអភិបាលបានយកព្រះយេស៊ូទៅក្នុងបន្ទាយទ័ព ហើយប្រមូលទាហានទាំងអស់មកចោមរោមព្រះអង្គ។
យ៉ូហាន 18:28 - Khmer Christian Bible បន្ទាប់មក នៅព្រលឹមស្រាងៗ ពួកគេក៏នាំព្រះយេស៊ូចេញពីផ្ទះលោកកៃផាទៅបន្ទាយទ័ព ប៉ុន្ដែពួកគេមិនបានចូលទៅក្នុងបន្ទាយទ័ពទេ ក្រែងលោធ្វើឲ្យពួកគេមិនបរិសុទ្ធ ហើយមិនអាចបរិភោគនៅថ្ងៃបុណ្យរំលងបាន។ ព្រះគម្ពីរខ្មែរសាកល ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេនាំព្រះយេស៊ូវពីដំណាក់លោកកៃផា ទៅឯបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងបន្ទាយនោះទេ ក្រែងគេត្រូវសៅហ្មង ហើយមិនអាចបរិភោគបុណ្យរំលងបាន ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផា ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង*មិនបាន ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនាំព្រះយេស៊ូវ ពីលោកកៃផា ទៅក្នុងសាលាជំនុំ ពេលនោះព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងសាលាទេ ក្រែងគេត្រូវសៅហ្មង នឹងបរិភោគបុណ្យរំលងមិនបាន អាល់គីតាប បន្ទាប់មក គេបណ្ដើរអ៊ីសាចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យរំលងមិនបាន។ |
បន្ទាប់មក ទាហានរបស់លោកអភិបាលបានយកព្រះយេស៊ូទៅក្នុងបន្ទាយទ័ព ហើយប្រមូលទាហានទាំងអស់មកចោមរោមព្រះអង្គ។
ពួកទាហានក៏យកព្រះអង្គចូលទៅក្នុងទីធ្លាបន្ទាយ និងបានហៅពួកទាហានទាំងអស់មកជួបជុំគ្នា
លុះពឹ្រកឡើង ពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នា មានទាំងពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ ហើយពួកគេបានបណ្ដើរព្រះអង្គទៅក្រុមប្រឹក្សាកំពូលរបស់ពួកគេ រួចក៏សួរថា៖
ពេលនោះបុណ្យរំលងរបស់ជនជាតិយូដាក៏កំពុងខិតជិតមកដល់ ហើយមានមនុស្សជាច្រើនបានចេញពីតំបន់នានាឡើងទៅក្រុងយេរូសាឡិមមុនថ្ងៃបុណ្យរំលង ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។
ហើយនាំទៅឲ្យលោកអាណជាមុន ដ្បិតគាត់ជាឪពុកក្មេករបស់លោកកៃផាដែលជាសម្តេចសង្ឃនៅឆ្នាំនោះ។
លោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតបានទៅតាមព្រះយេស៊ូ ហើយសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ ដូច្នេះសិស្សម្នាក់នោះក៏ចូលទៅក្នុងសាលារបស់សម្តេចសង្ឃជាមួយព្រះយេស៊ូ
លោកពីឡាត់ក៏ចូលទៅក្នុងបន្ទាយទ័ពវិញ ហើយហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្តេចជនជាតិយូដាឬ?»
អ្នករាល់គ្នាមានទំនៀមទម្លាប់ឲ្យខ្ញុំដោះលែងមនុស្សម្នាក់សម្រាប់អ្នករាល់គ្នានៅពេលបុណ្យរំលង ដូច្នេះតើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចរបស់ជនជាតិយូដានេះសម្រាប់អ្នករាល់គ្នាដែរឬទេ?»
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកគ្មានសិទ្ធិអំណាចលើខ្ញុំឡើយ លុះត្រាតែសិទ្ធិអំណាចនោះបានប្រទានមកពីស្ថានលើ ដូច្នេះហើយបានជាពួកអ្នកដែលបញ្ជូនខ្ញុំមកឲ្យលោក ពួកគេមានបាបធ្ងន់ជាង»។
ពេលនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់ លោកពីឡាត់និយាយទៅពួកជនជាតិយូដាថា៖ «មើល៍ នេះជាស្តេចរបស់អ្នករាល់គ្នា»។
គាត់ក៏ចូលទៅក្នុងបន្ទាយទ័ពម្ដងទៀត ហើយសួរព្រះយេស៊ូថា៖ «តើអ្នកមកពីណា?» ប៉ុន្ដែព្រះយេស៊ូមិនឆ្លើយប្រាប់គាត់ឡើយ។
ពេលនោះ លោកពេត្រុសក៏និយាយទៅពួកគេថា៖ «អ្នករាល់គ្នាដឹងច្បាស់ហើយថា ក្រឹត្យវិន័យហាមមិនឲ្យជនជាតិយូដាសេពគប់ ឬសួរសុខទុក្ខសាសន៍ដទៃ ប៉ុន្ដែព្រះជាម្ចាស់បានបង្ហាញខ្ញុំថា មិនត្រូវថាអ្នកណាម្នាក់មិនបរិសុទ្ធ ឬមិនស្អាតឡើយ។
ដូច្នេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក ដ្បិតគាត់កំពុងស្នាក់នៅផ្ទះរបស់ស៊ីម៉ូនជាអ្នកសម្លាប់ស្បែកដែលនៅក្បែរមាត់សមុទ្រ។
ព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុបជាព្រះនៃដូនតារបស់យើងបានលើកតម្កើងព្រះយេស៊ូជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានចាប់បញ្ជូនព្រះអង្គ និងបានបដិសេធនៅចំពោះមុខលោកពីឡាត់ កាលដែលគាត់សម្រេចថាដោះលែងព្រះអង្គនោះ។
ហើយនេះជាការពិត ដ្បិតនៅក្នុងក្រុងនេះ ស្ដេចហេរ៉ូឌ លោកប៉ុនទាសពីឡាត់ សាសន៍ដទៃ ព្រមទាំងប្រជាជនអ៊ីស្រាអែលបានរួមគ្នាទាស់នឹងព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គដែលព្រះអង្គបានជ្រើសតាំង