ចុះទម្រាំព្រះមួយអង្គដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយបានចាត់ឲ្យមកក្នុងពិភពលោកនេះវិញ តើអ្នករាល់គ្នាស្ដីឲ្យខ្ញុំថា អ្នកប្រមាថព្រះជាម្ចាស់ ដោយព្រោះខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?
យ៉ូហាន 17:19 - Khmer Christian Bible រីឯខ្ញុំវិញបានញែកខ្លួនជាបរិសុទ្ធសម្រាប់ពួកគេ ដើម្បីឲ្យពួកគេត្រូវបានញែកជាបរិសុទ្ធដោយសេចក្ដីពិតដែរ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំញែកខ្លួនជាវិសុទ្ធសម្រាប់ពួកគេ ដើម្បីឲ្យពួកគេត្រូវបានញែកជាវិសុទ្ធក្នុងសេចក្ដីពិតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯទូលបង្គំបានញែកខ្លួនជាបរិសុទ្ធ ដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកជាបរិសុទ្ធ ដោយសារសេចក្តីពិតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិត ថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេវិសុទ្ធ ដោយសារសេចក្ដីពិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទូលបង្គំក៏ញែកខ្លួនចេញជាបរិសុទ្ធដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតដែរ។ អាល់គីតាប រីឯខ្ញុំវិញ ខ្ញុំលះបង់ជីវិត ជូនទ្រង់ជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេបានបរិសុទ្ធដោយសារសេចក្ដីពិត។ |
ចុះទម្រាំព្រះមួយអង្គដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយបានចាត់ឲ្យមកក្នុងពិភពលោកនេះវិញ តើអ្នករាល់គ្នាស្ដីឲ្យខ្ញុំថា អ្នកប្រមាថព្រះជាម្ចាស់ ដោយព្រោះខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ឬ?
ដ្បិតមនុស្សម្នាក់លះបង់ជីវិតដើម្បីមិត្ដសម្លាញ់របស់ខ្លួន នោះគ្មានសេចក្ដីស្រឡាញ់ណាធំជាងសេចក្ដីស្រឡាញ់នេះទៀតឡើយ។
ប៉ុន្ដែអ្នករាល់គ្នាបានស្អាតរួចហើយ ដោយសារតែពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា
សូមញែកពួកគេជាបរិសុទ្ធដោយសេចក្ដីពិត ដ្បិតព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត។
ខ្ញុំមិនសុំសម្រាប់តែអ្នកទាំងនេះប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលបានជឿខ្ញុំដោយសារពាក្យរបស់ពួកគេដែរ
ជូនចំពោះក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស គឺជូនចំពោះពួកអ្នកដែលត្រូវបានញែកជាបរិសុទ្ធក្នុងព្រះគ្រិស្ដយេស៊ូដែលត្រូវបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធជាមួយមនុស្សទាំងអស់នៅគ្រប់ទីកន្លែងដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់របស់យើង គឺព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់ពួកគេ និងរបស់យើង។
ដូច្នេះ អ្វីៗទាំងអស់ជាប្រយោជន៍សម្រាប់អ្នករាល់គ្នាដើម្បីឲ្យព្រះគុណមានកាន់តែហូរហៀរដល់មនុស្សជាច្រើន និងឲ្យមានការអរព្រះគុណកាន់តែច្រើនសម្រាប់ជាសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែរ។
ទោះបីខ្ញុំបានអួតគាត់ខ្លះៗអំពីអ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមិនមានសេចក្ដីខ្មាសដែរ ព្រោះសេចក្ដីទាំងឡាយដែលយើងប្រាប់ដល់អ្នករាល់គ្នាជាសេចក្ដីពិតយ៉ាងណា នោះការដែលយើងអួតលោកទីតុសអំពីអ្នករាល់គ្នាក៏ជាសេចក្ដីពិតយ៉ាងនោះដែរ
ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងហើយ គឺថា ទោះបីព្រះអង្គជាអ្នកមានក៏ដោយ ក៏ព្រះអង្គបានត្រលប់ជាអ្នកក្រដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមានដោយសារភាពក្ររបស់ព្រះអង្គ។
ដែលបានមកដល់អ្នករាល់គ្នា ហើយដំណឹងល្អនេះបង្កើតផលផ្លែ និងចម្រើនឡើងនៅក្នុងពិភពលោកទាំងមូល ដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ និងបានយល់ព្រះគុណរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត
ដ្បិតព្រះជាម្ចាស់មិនបានហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ។
ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់បែបយ៉ាងសម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមជាមួយនឹងសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចផង។
ដែលព្រះអង្គបានប្រគល់អង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង ហើយសម្អាតប្រជារាស្ត្រមួយធ្វើជាប្រជារាស្ដ្រដ៏វិសេសសម្រាប់ព្រះអង្គផ្ទាល់ ដែលខ្នះខ្នែងប្រព្រឹត្ដការល្អ។
ចុះទម្រាំអ្នកដែលជាន់ឈ្លីព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយចាត់ទុកឈាមនៃកិច្ចព្រមព្រៀងដែលបានញែកខ្លួនគេជាបរិសុទ្ធជារបស់មិនស្អាត ព្រមទាំងមើលងាយព្រះវិញ្ញាណនៃព្រះគុណវិញ តើអ្នករាល់គ្នាគិតថា គេសមនឹងទទួលទោសធ្ងន់ធ្ងរយ៉ាងណាទៅ?
ព្រះអង្គដែលញែកមនុស្សជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គបានញែកជាបរិសុទ្ធមានព្រះវរបិតាតែមួយទេ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅពួកគេថាបងប្អូនឡើយ
ដ្បិតបើឈាមគោឈ្មោល ឈាមពពែឈ្មោល និងផេះគោក្រមុំ ដែលគេប្រោះលើពួកអ្នកស្មោកគ្រោកធ្វើឲ្យអ្នកទាំងនោះបរិសុទ្ធ ហើយធ្វើឲ្យសាច់ឈាមជ្រះស្អាតទៅហើយ
ដ្បិតបើដូច្នេះមែន នោះព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនលើកតាំងពីកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះអង្គបានបង្ហាញខ្លួនតែមួយដងគត់ ដើម្បីលុបបំបាត់បាប ដោយថ្វាយអង្គទ្រង់ទុកជាយញ្ញបូជា។
កូនតូចៗអើយ! យើងមិនត្រូវស្រឡាញ់ដោយពាក្យសំដី ឬបបូរមាត់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ត្រូវស្រឡាញ់ដោយការប្រព្រឹត្ដិ និងសេចក្ដីពិត។
អស់អ្នកដែលមានសង្ឃឹមលើព្រះអង្គដូច្នេះ នោះបានជម្រះខ្លួនឲ្យបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។