យ៉ូហាន 16:4 - Khmer Christian Bible ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ ដើម្បីកាលណាពេលវេលានោះមកដល់ នោះអ្នករាល់គ្នាអាចចាំថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ។ ពីដំបូងខ្ញុំមិនបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះទេ ព្រោះខ្ញុំនៅជាមួយអ្នករាល់គ្នា។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីកាលណាពេលវេលានោះមកដល់ អ្នករាល់គ្នាបាននឹកឃើញថាខ្ញុំប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាតាំងពីដំបូងទេ ពីព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលាមកដល់ ឲ្យអ្នករាល់គ្នានឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះពីដំបូងទេ ព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នានៅឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះ ខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែខ្ញុំនិយាយសេចក្ដីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលានោះមកដល់ នោះឲ្យអ្នករាល់គ្នាបាននឹកឃើញថា ខ្ញុំប្រាប់ហើយ ខ្ញុំមិនបានប្រាប់កាលពីដើមទេ ពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ អាល់គីតាប ខ្ញុំបាននិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។ |
ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចកាន់ទុក្ខបានដែរឬទេ នៅពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្ដែនឹងមានថ្ងៃមួយមកដល់ ពេលកូនកំលោះត្រូវឃ្លាតពីពួកគេទៅ ពេលនោះពួកគេនឹងតមអាហារ។
ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្ន ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាសព្វគ្រប់ជាមុនរួចហើយ
ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចតមអាហារបានឬទេ នៅពេលកូនកំលោះនៅជាមួយគេនៅឡើយ? ដរាបណាកូនកំលោះនៅជាមួយគេនៅឡើយ គេមិនអាចតមអាហារបានទេ
គឺទៅតាមអស់អ្នកជាសាក្សីផ្ទាល់ភ្នែកតាំងពីដំបូង និងបានត្រលប់ជាអ្នកបម្រើព្រះបន្ទូលដែលបានប្រគល់ឲ្យយើង
ពេលនេះខ្ញុំប្រាប់អ្នករាល់គ្នាឲ្យហើយ មុនការនោះកើតឡើង ដើម្បីនៅពេលការនោះកើតឡើង នោះអ្នករាល់គ្នានឹងជឿថា គឺខ្ញុំមែន
ដូច្នេះខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ មុនការនោះកើតឡើង ដើម្បីពេលការនោះកើតឡើង អ្នករាល់គ្នានឹងជឿ
ដ្បិតខ្ញុំនឹងបង្ហាញគាត់ឲ្យដឹងថា ដោយព្រោះឈ្មោះខ្ញុំ គាត់ត្រូវរងទុក្ខលំបាកប៉ុណ្ណា»។
តើអ្នករាល់គ្នាមិនចាំថា កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយទេឬ?
ដោយដឹងថា ខ្ញុំនឹងដោះរោងនេះចេញនៅក្នុងពេលឆាប់ៗនេះ ដូចដែលព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងបានបង្ហាញឲ្យខ្ញុំឃើញច្បាស់