Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 16:5 - Khmer Christian Bible

5 ប៉ុន្ដែ​ឥឡូវ​នេះ​ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ ខ្ញុំ​ឲ្យ​មក​ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់ ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​សួរ​ខ្ញុំ​ថា​ តើ​ព្រះអង្គ​ទៅ​ណា​ដែរ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 “ឥឡូវនេះ ខ្ញុំ​នឹង​ទៅឯ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ហើយ​គ្មានអ្នកណា​ក្នុង​អ្នករាល់គ្នា​សួរ​ខ្ញុំ​ថា​: ‘តើ​លោក​នឹង​ទៅ​ឯណា​?’ ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 «ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា "លោក​អញ្ជើញ​ទៅ​ណា​ឡើយ?"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 «ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​សួរ​ខ្ញុំ​ថា“តើ​លោក​អញ្ជើញ​ទៅ​ណា”​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តែ​ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា លោក​អញ្ជើញ​ទៅ​ឯ​ណា នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 «ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​សួរ​ខ្ញុំ​ថា“តើ​អ្នក​អញ្ជើញ​ទៅ​ណា”​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 16:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​បាន​ដឹង​ថា​ ព្រះ​វរ​បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ​ហើយ​ ព្រមទាំង​ដឹង​ទៀត​ថា​ ព្រះអង្គ​បាន​មកពី​ព្រះជាម្ចាស់​ ហើយ​ត្រូវ​ទៅ​ឯ​ព្រះជាម្ចាស់​វិញ​


លោក​ស៊ីម៉ូនពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គនឹង​យាង​ទៅ​ណា?»​ ព្រះយេស៊ូ​ឆ្លើយ​ទៅ​គាត់​ថា៖​ «កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ អ្នក​ពុំ​អាច​ទៅ​តាម​ខ្ញុំ​បាន​ទេ​នៅ​ពេល​ឥឡូវ​នេះ​ ប៉ុន្ដែ​នៅ​ពេល​ក្រោយ​ ទើប​អ្នក​ទៅ​បាន»។​


អ្នក​រាល់គ្នា​បាន​ឮ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ ខ្ញុំ​ទៅ​ ប៉ុន្ដែ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់គ្នា​វិញ​ បើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ អ្នក​រាល់គ្នា​មុខ​ជា​អរ​សប្បាយ​ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ​វរ​បិតា​ ដ្បិត​ព្រះ​វរ​បិតា​វិសេស​ជាង​ខ្ញុំ។​


អំពី​សេចក្ដី​រិត​ គឺ​ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា​វិញ​ ហើយ​អ្នក​រាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀតទេ​


នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ»។​


ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ខ្លះ​បាន​និយាយ​គ្នា​ថា៖​ «តើ​មាន​ន័យ​យ៉ាង​ដូចម្ដេច​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​យើង​ថា​ នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​ អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ​ ហើយ​មាន​បន្ទូល​ទៀត​ថា​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា?»​


ខ្ញុំ​បាន​មកពី​ព្រះវរបិតា​ ហើយ​ចូល​មក​ក្នុង​លោកិយ​នេះ​ ដូច្នេះ​ខ្ញុំ​នឹង​ចេញ​ពី​លោកិយ​នេះ​ ហើយ​ទៅ​ឯ​ព្រះវរបិតា​វិញ»។​


ឥឡូវ​នេះ​ ខ្ញុំ​ត្រូវ​ទៅ​ឯ​ព្រះអង្គ​ ហើយ​ខ្ញុំ​ប្រកាស​នៅ​ក្នុង​លោកិយ​នេះ​អំពី​សេចក្ដី​ទាំងនេះ​ ដើម្បី​ឲ្យ​ពួកគេ​មាន​អំណរ​របស់​ខ្ញុំ​ពេញ​បរិបូរ​នៅ​ក្នុង​ពួកគេ។​


ខ្ញុំ​បាន​តម្កើង​ព្រះអង្គ​នៅ​ផែនដី​នេះ​ ហើយ​ខ្ញុំក៏​បាន​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ប្រគល់​ឲ្យ​ខ្ញុំ​ធ្វើ​ដែរ​


ចុះ​ទម្រាំ​អ្នក​រាល់គ្នា​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​កន្លែង​ដែល​លោក​នៅ​ពីមុន​វិញ​នោះ​ យ៉ាងណា​ទៅ!​


ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ​ បន្ទាប់​មក​ ខ្ញុំ​នឹង​ទៅ​ជួប​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​


ព្រះ​រាជបុត្រា​ជា​រស្មី​នៃ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​មាន​លក្ខណៈ​របស់​ព្រះជាម្ចាស់​ ទាំង​ទ្រទ្រង់​របស់​សព្វ​សារពើ​ដោយ​ព្រះបន្ទូល​ដ៏​មាន​អំណាច​របស់​ព្រះអង្គ‍។​ បន្ទាប់​ពី​ព្រះអង្គ​បាន​សំអាត​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ​ពី​បាប​ហើយ​ ព្រះអង្គ​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​ឧត្ដុង្គឧត្ដម​នៅ​ស្ថាន​ដ៏​ខ្ពស់។​


ទាំង​សម្លឹង​មើល​ទៅ‍​ឯ​ព្រះយេស៊ូ​ដែល​ជា​អ្នក​ផ្ដើម​ និង​ជា​អ្នក​បញ្ចប់​ជំនឿ​របស់​យើង។​ ដោយ​ព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង​ដោយ​មិន​ខ្វល់​នឹង​សេចក្ដី​អាម៉ាស់​ ហើយ​ក៏​បាន​គង់​នៅ​ខាង​ស្ដាំប​ល្ល័ង្ក​របស់​ព្រះជាម្ចាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម