កាលព្រះអង្គកំពុងប្រទានពរឲ្យពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេទៅ គឺត្រូវបានលើកយកទៅឯស្ថានសួគ៌វិញ។
យ៉ូហាន 16:28 - Khmer Christian Bible ខ្ញុំបានមកពីព្រះវរបិតា ហើយចូលមកក្នុងលោកិយនេះ ដូច្នេះខ្ញុំនឹងចេញពីលោកិយនេះ ហើយទៅឯព្រះវរបិតាវិញ»។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំចេញពីព្រះបិតា ហើយមកក្នុងពិភពលោក; ខ្ញុំនឹងចាកចេញពីពិភពលោក ហើយទៅឯព្រះបិតាវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានចេញពីព្រះវរបិតាមក ហើយបានមកក្នុងពិភពលោកនេះ ក៏នឹងចេញពីពិភពលោកនេះ ទៅឯព្រះវរបិតាវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានចេញពីព្រះវរបិតាមកមែន ហើយបានមកក្នុងលោកីយ ក៏នឹងចេញពីលោកីយ ទៅឯព្រះវរបិតាវិញទៀត។ អាល់គីតាប ខ្ញុំបានចេញពីអុលឡោះជាបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯអុលឡោះជាបិតាវិញ»។ |
កាលព្រះអង្គកំពុងប្រទានពរឲ្យពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេទៅ គឺត្រូវបានលើកយកទៅឯស្ថានសួគ៌វិញ។
កាលជិតដល់ថ្ងៃដែលព្រះអង្គត្រូវលើកឡើងទៅស្ថានសួគ៌ ព្រះអង្គក៏យាងតម្រង់ទៅក្រុងយេរូសាឡិម។
នៅមុនថ្ងៃបុណ្យរំលង ព្រះយេស៊ូបានជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវយាងចេញពីពិភពលោកនេះទៅឯព្រះវរបិតាបានមកដល់ហើយ។ ព្រះអង្គស្រឡាញ់អស់អ្នកដែលនៅជាមួយព្រះអង្គនៅក្នុងពិភពលោកនេះណាស់ ហើយព្រះអង្គក៏ស្រឡាញ់ពួកគេដល់ចុងបំផុតដែរ។
ព្រះយេស៊ូបានដឹងថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះអង្គហើយ ព្រមទាំងដឹងទៀតថា ព្រះអង្គបានមកពីព្រះជាម្ចាស់ ហើយត្រូវទៅឯព្រះជាម្ចាស់វិញ
អ្នករាល់គ្នាបានឮខ្ញុំប្រាប់អ្នករាល់គ្នារួចហើយថា ខ្ញុំទៅ ប៉ុន្ដែខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខជាអរសប្បាយដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាវិសេសជាងខ្ញុំ។
អំពីសេចក្ដីរិត គឺដោយព្រោះខ្ញុំទៅឯព្រះវរបិតាវិញ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ
នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។
ហើយឥឡូវនេះ យើងដឹងថា ព្រះអង្គជ្រាបអំពីអ្វីៗទាំងអស់ដោយមិនចាំបាច់មានអ្នកណាម្នាក់សួរព្រះអង្គឡើយ ដូច្នេះហើយយើងជឿថា ព្រះអង្គបានមកពីព្រះជាម្ចាស់មែន»។
ប៉ុន្ដែឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ ខ្ញុំឲ្យមកហើយក៏គ្មានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាសួរខ្ញុំថា តើព្រះអង្គទៅណាដែរ?
ពួកគេនៅក្នុងលោកិយនេះ រីឯខ្ញុំមិននៅក្នុងលោកិយនេះទៀតទេ ដ្បិតខ្ញុំនឹងទៅឯព្រះអង្គ។ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ! សូមរក្សាអស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំនៅក្នុងព្រះនាមរបស់ព្រះអង្គ ដើម្បីឲ្យពួកគេត្រលប់ជាតែមួយដូចយើង
ឥឡូវនេះ ខ្ញុំត្រូវទៅឯព្រះអង្គ ហើយខ្ញុំប្រកាសនៅក្នុងលោកិយនេះអំពីសេចក្ដីទាំងនេះ ដើម្បីឲ្យពួកគេមានអំណររបស់ខ្ញុំពេញបរិបូរនៅក្នុងពួកគេ។
ដូច្នេះឱព្រះវរបិតាអើយ! សូមតម្កើងខ្ញុំជាមួយព្រះអង្គ ដោយសិរីរុងរឿងដែលខ្ញុំធ្លាប់មានជាមួយព្រះអង្គ តាំងពីមុនកំណើតពិភពលោក។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ទោះបីខ្ញុំកំពុងធ្វើបន្ទាល់អំពីខ្លួនខ្ញុំក៏ដោយ ក៏សេចក្ដីបន្ទាល់របស់ខ្ញុំជាការពិត ព្រោះខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង ប៉ុន្ដែអ្នករាល់គ្នាវិញ មិនដឹងថា ខ្ញុំមកពីណា ឬទៅណាទេ
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើព្រះជាម្ចាស់ជាឪពុករបស់អ្នករាល់គ្នាមែន អ្នករាល់គ្នាមុខជាស្រឡាញ់ខ្ញុំមិនខាន ដ្បិតខ្ញុំនៅទីនោះ ខ្ញុំចេញពីព្រះជាម្ចាស់មក ខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។