យ៉ូហាន 14:23 - Khmer Christian Bible ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ ហើយព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ រួចយើងនឹងមកឯអ្នកនោះ ហើយតាំងទីលំនៅនៅជាមួយអ្នកនោះ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំ ក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅនៅជាមួយដែរ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងប្រតិបត្ដិតាមពាក្យខ្ញុំ។ អុលឡោះជាបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយអុលឡោះជាបិតា និងខ្ញុំក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។ |
ហើយនោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ប៉ុន្ដែពិភពលោកមិនអាចទទួលយកព្រះវិញ្ញាណនោះបានទេ ព្រោះមើលមិនឃើញ ហើយមិនស្គាល់ផង ប៉ុន្ដែអ្នករាល់គ្នាស្គាល់ហើយ ដ្បិតព្រះវិញ្ញាណនោះបានគង់ជាមួយអ្នករាល់គ្នា ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។
ដូច្នេះអ្នកណាមានបញ្ញត្ដិរបស់ខ្ញុំ ហើយកាន់តាម អ្នកនោះហើយជាអ្នកស្រឡាញ់ខ្ញុំ រួចអ្នកណាដែលស្រឡាញ់ខ្ញុំ ព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ព្រមទាំងបង្ហាញខ្លួនខ្ញុំឲ្យអ្នកនោះស្គាល់ផង»។
ឯអ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យរបស់ខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក
បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិរបស់ខ្ញុំ នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមបញ្ញត្តិព្រះវរបិតារបស់ខ្ញុំ ហើយនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។
ដ្បិតព្រះវរបិតាផ្ទាល់ស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំបានមកពីព្រះជាម្ចាស់។
អ្នកណាបរិភោគសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ។
ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនជួបសេចក្ដីស្លាប់ឡើយ»។
ពួកជនជាតិយូដាក៏ទូលទៅព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងថា អ្នកមានអារក្សចូលមែនហើយ។ លោកអ័ប្រាហាំ និងពួកអ្នកនាំព្រះបន្ទូលបានស្លាប់ទៅហើយ ប៉ុន្ដែអ្នកបែរជានិយាយថា បើអ្នកណាកាន់តាមពាក្យសំដីរបស់អ្នក អ្នកនោះនឹងមិនស្គាល់សេចក្ដីស្លាប់ទៀតឡើយ។
តើព្រះវិហាររបស់ព្រះជាម្ចាស់ និងរូបព្រះរួមគ្នាយ៉ាងដូចម្ដេចបាន? ដ្បិតយើងជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «យើងនឹងគង់នៅក្នុងចំណោមពួកគេ ហើយនឹងដើរជាមួយពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់យើង»
ដើម្បីឲ្យព្រះគ្រិស្ដគង់នៅក្នុងចិត្ដរបស់អ្នករាល់គ្នាតាមរយៈជំនឿ ហើយសូមឲ្យអ្នករាល់គ្នាដែលត្រូវបានចាក់ឫស និងចាក់គ្រឹះនៅក្នុងសេចក្ដីស្រឡាញ់
ចំពោះអ្នករាល់គ្នាវិញ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក បាននៅជាប់នឹងអ្នករាល់គ្នាចុះ បើសិនជាសេចក្ដីដែលអ្នករាល់គ្នាឮតាំងពីដើមដំបូង បាននៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏នៅជាប់នឹងព្រះរាជបុត្រា និងព្រះវរបិតាដែរ។
ផ្ទុយទៅវិញ អ្នកណាកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ យើងដឹងថា យើងនៅក្នុងព្រះអង្គដោយសារសេចក្ដីនេះ
កូនតូចៗអើយ! អ្នករាល់គ្នាមកពីព្រះជាម្ចាស់ ហើយអ្នករាល់គ្នាក៏ឈ្នះពួកគេដែរ ព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នាធំជាងម្នាក់ដែលនៅក្នុងលោកិយនេះ។
ដ្បិតនេះជាសេចក្ដីស្រឡាញ់ដល់ព្រះជាម្ចាស់ គឺឲ្យយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ ហើយបញ្ញត្ដិរបស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ
នេះហើយជាសេចក្ដីស្រឡាញ់ គឺយើងត្រូវប្រព្រឹត្ដតាមបញ្ញត្ដិរបស់ព្រះអង្គ ហើយនេះជាបញ្ញត្ដិ គឺអ្នករាល់គ្នាត្រូវរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក
ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀម គឺជាព្រះវិហាររបស់ក្រុងនោះ។
ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីបល្ល័ង្កមកថា៖ «មើល៍ រោងរបស់ព្រះជាម្ចាស់បាននៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅក្នុងចំណោមពួកគេ ពួកគេនឹងធ្វើជាប្រជារាស្រ្ដរបស់ព្រះអង្គ ហើយព្រះជាម្ចាស់ផ្ទាល់នឹងនៅជាមួយពួកគេ
គ្រប់ទាំងបណ្ដាសាលែងមាននៅក្នុងក្រុងនោះទៀតហើយ គឺមានតែបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀមប៉ុណ្ណោះនៅក្នុងក្រុងនោះ ហើយពួកបាវបម្រើរបស់ព្រះអង្គនឹងបម្រើព្រះអង្គ។