ចូរឲ្យព្រះគ្រិស្ដជាស្ដេចអ៊ីស្រាអែលចុះពីលើឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង» ឯពួកអ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គដែរ។
យ៉ូហាន 11:37 - Khmer Christian Bible ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេនិយាយថា៖ «អ្នកនេះហើយដែលបានធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ភ្លឺ តើគាត់អាចឃាត់មនុស្សនេះមិនឲ្យស្លាប់បានដែរទេឬ?» ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នកខ្លះក្នុងពួកគេនិយាយថា៖ “តើអ្នកនេះដែលបើកភ្នែករបស់មនុស្សខ្វាក់ភ្នែក មិនអាចធ្វើឲ្យឡាសារមិនស្លាប់បានដែរឬ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «លោកនេះអាចធ្វើឲ្យមនុស្សខ្វាក់បានភ្លឺ ហេតុអ្វីបានជាមិនឃាត់មនុស្សនេះកុំឲ្យស្លាប់ផងទៅ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើឲ្យមនុស្សខ្វាក់មើលឃើញ ម្ដេចក៏លោកមិនធ្វើឲ្យឡាសារគេចផុតពីស្លាប់ផងទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកគេខ្លះនិយាយថា លោកនេះដែលបានប្រោសមនុស្សខ្វាក់ឲ្យភ្លឺ តើពុំអាចនឹងឃាត់មិនឲ្យមនុស្សនេះស្លាប់បានដែរឬ អាល់គីតាប ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «គាត់អាចធ្វើឲ្យមនុស្សខ្វាក់ឃើញ ម្ដេចក៏គាត់មិនធ្វើឲ្យឡាសារគេចផុតពីស្លាប់ផងទៅ!»។ |
ចូរឲ្យព្រះគ្រិស្ដជាស្ដេចអ៊ីស្រាអែលចុះពីលើឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ និងជឿផង» ឯពួកអ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គក៏ប្រមាថព្រះអង្គដែរ។
ប្រជាជនបានឈរមើលព្រះអង្គ ឯពួកអាជ្ញាធរក៏មើលងាយព្រះអង្គដែរ ដោយនិយាយថា៖ «វាសង្គ្រោះអ្នកដទៃបាន ចូរឲ្យវាសង្គ្រោះខ្លួនឯងមើល៍ បើវានេះជាព្រះគ្រិស្ដដែលព្រះជាម្ចាស់រើសតាំងមែន»
មនុស្សមានទោសធ្ងន់ម្នាក់ដែលត្រូវគេឆ្កាងដែរនោះបានប្រមាថព្រះអង្គថា៖ «តើឯងមិនមែនជាព្រះគ្រិស្ដទេឬ? ចូរសង្គ្រោះខ្លួនឯង និងយើងមើល៍!»
នាងម៉ាថាទូលព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! បើព្រះអង្គគង់នៅទីនេះ នោះប្អូនប្រុសរបស់ខ្ញុំមិនស្លាប់ឡើយ
ពេលនាងម៉ារាទៅដល់កន្លែងព្រះយេស៊ូគង់នៅ ហើយឃើញព្រះអង្គ នាងក៏ក្រាបទៀបបាទាព្រះអង្គ ទាំងទូលថា៖ «ព្រះអម្ចាស់អើយ! បើព្រះអង្គបានគង់នៅទីនេះ នោះប្អូនប្រុសរបស់ខ្ញុំមិនស្លាប់ទេ»