ពេលព្រះអង្គមានបន្ទូលពីសេចក្តីទាំងនេះ ស្រាប់តែប្រធានសាលាប្រជុំម្នាក់បានមកថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីខ្ញុំទើបតែស្លាប់ ដូច្នេះសូមលោកទៅដាក់ដៃលើនាងឲ្យរស់ឡើងវិញផង»។
យ៉ូហាន 11:21 - Khmer Christian Bible នាងម៉ាថាទូលព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! បើព្រះអង្គគង់នៅទីនេះ នោះប្អូនប្រុសរបស់ខ្ញុំមិនស្លាប់ឡើយ ព្រះគម្ពីរខ្មែរសាកល ម៉ាថាទូលព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ម្ល៉េះសមប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម៉ាថាទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងម៉ាថាទូលព្រះយេស៊ូថា៖ «លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ាថាទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ អាល់គីតាប នាងម៉ាថាជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ ប្រសិនបើលោកម្ចាស់បាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ។ |
ពេលព្រះអង្គមានបន្ទូលពីសេចក្តីទាំងនេះ ស្រាប់តែប្រធានសាលាប្រជុំម្នាក់បានមកថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីខ្ញុំទើបតែស្លាប់ ដូច្នេះសូមលោកទៅដាក់ដៃលើនាងឲ្យរស់ឡើងវិញផង»។
នាងម៉ារាគឺជាអ្នកដែលបានចាក់ប្រេងក្រអូបលើព្រះអម្ចាស់ ព្រមទាំងបានជូតបាទាព្រះអង្គដោយសក់របស់នាង រីឯឡាសារដែលមានជំងឺជាប្អូនប្រុសរបស់នាង
ដូច្នេះបងប្អូនស្រីទាំងពីរបានចាត់ឲ្យគេទៅទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! មើល៍ អ្នកដែលព្រះអង្គស្រឡាញ់កំពុងឈឺហើយ»។
ពេលនាងម៉ារាទៅដល់កន្លែងព្រះយេស៊ូគង់នៅ ហើយឃើញព្រះអង្គ នាងក៏ក្រាបទៀបបាទាព្រះអង្គ ទាំងទូលថា៖ «ព្រះអម្ចាស់អើយ! បើព្រះអង្គបានគង់នៅទីនេះ នោះប្អូនប្រុសរបស់ខ្ញុំមិនស្លាប់ទេ»
ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេនិយាយថា៖ «អ្នកនេះហើយដែលបានធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ភ្លឺ តើគាត់អាចឃាត់មនុស្សនេះមិនឲ្យស្លាប់បានដែរទេឬ?»