ហេតុការណ៍ទាំងនេះបានកើតឡើងក្នុងក្រុងបេថានី នៅត្រើយម្ខាងនៃអូរយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។
យ៉ូហាន 10:40 - Khmer Christian Bible ហើយក៏យាងទៅឆ្លងអូរយ័រដាន់ម្ដងទៀត ត្រង់កន្លែងដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកកាលពីមុន ហើយព្រះអង្គក៏បានស្នាក់នៅទីនោះ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងទៅត្រើយម្ខាងទន្លេយ័រដាន់ម្ដងទៀត ត្រង់កន្លែងដែលយ៉ូហានបានធ្វើពិធីជ្រមុជទឹកកាលពីមុន ហើយព្រះអង្គក៏ស្នាក់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គយាងទៅខាងនាយទន្លេយ័រដាន់វិញទៀត ជាកន្លែងដែលលោកយ៉ូហានធ្វើពិធីជ្រមុជទឹកមុនដំបូង ហើយព្រះអង្គគង់នៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្ដងទៀត ត្រង់កន្លែងដែលលោកយ៉ូហានធ្លាប់ជ្រមុជទឹក*ឲ្យបណ្ដាជនកាលពីមុន រួចព្រះអង្គគង់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយាងទៅខាងនាយទន្លេយ័រដាន់វិញទៀត គឺជាកន្លែងដែលលោកយ៉ូហានធ្វើបុណ្យជ្រមុជជាន់មុនដំបូង ហើយទ្រង់គង់នៅទីនោះ អាល់គីតាប អ៊ីសាទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្ដងទៀត ត្រង់កន្លែងដែលយ៉ះយ៉ាធ្លាប់ជ្រមុជទឹកឲ្យបណ្ដាជនកាលពីមុន រួចអ៊ីសានៅទីនោះ។ |
ហេតុការណ៍ទាំងនេះបានកើតឡើងក្នុងក្រុងបេថានី នៅត្រើយម្ខាងនៃអូរយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។
ដូច្នេះហើយ ព្រះយេស៊ូមិនយាងនៅក្នុងចំណោមពួកជនជាតិយូដាដោយចេញមុខទៀតទេ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ក្បែរទីរហោឋាន ត្រង់ក្រុងមួយឈ្មោះអេប្រាអិម រួចក៏គង់នៅទីនោះជាមួយពួកសិស្ស
ក្រោយមកព្រះអង្គមានបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរយើងត្រលប់ទៅស្រុកយូដាវិញ»។
ដូច្នេះពួកគេក៏មកជួបលោកយ៉ូហានប្រាប់ថា៖ «លោកគ្រូ អ្នកដែលបាននៅជាមួយលោកកាលនៅត្រើយម្ខាងនៃអូរយ័រដាន់ គឺជាអ្នកដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ មើល៍ គាត់កំពុងធ្វើពិធីជ្រមុជទឹកដែរ ហើយមនុស្សគ្រប់គ្នានាំគ្នាទៅឯគាត់»។
បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានយាងនៅក្នុងស្រុកកាលីឡេតែប៉ុណ្ណោះ ដ្បិតព្រះអង្គមិនចង់យាងនៅក្នុងស្រុកយូដាទេ ព្រោះពួកជនជាតិយូដារកសម្លាប់ព្រះអង្គ។