ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឲ្យសោះ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅឯស្ថានសួគ៌ទេវតារបស់ពួកគេតែងតែឃើញព្រះភក្ដ្រព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
យ៉ូហាន 10:10 - Khmer Christian Bible ចោរវាមកដើម្បីលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកវាមានជីវិត ហើយឲ្យជីវិតនោះពេញបរិបូរផង។ ព្រះគម្ពីរខ្មែរសាកល ចោរមិនមកឡើយ លើកលែងតែដើម្បីបានលួច សម្លាប់ និងបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកគេមានជីវិត គឺឲ្យពួកគេមានជីវិតពេញបរិបូរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចោរវាមក គិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យមនុស្សលោកមានជីវិត ហើយឲ្យគេមានជីវិតពេញបរិបូណ៌»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចោរ វាមកប្រយោជន៍តែនឹងលួច សំឡាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង អាល់គីតាប ចោរវាមកគិតតែពីលួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យមនុស្សលោក មានជីវិតហើយឲ្យគេមានជីវិតពេញបរិបូណ៌»។ |
ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឲ្យសោះ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅឯស្ថានសួគ៌ទេវតារបស់ពួកគេតែងតែឃើញព្រះភក្ដ្រព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
ឯកូនមនុស្សក៏ដូច្នេះដែរ គឺមិនបានមកឲ្យគេបម្រើទេ ប៉ុន្ដែមកបម្រើគេវិញ ទាំងប្រគល់ជីវិតខ្លួនទុកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
ហើយព្រះអង្គមានបន្ទូលទៅគេថា៖ «មានសេចក្ដីចែងទុកថា ដំណាក់របស់យើងត្រូវហៅថាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាធ្វើឲ្យតំណាក់នេះត្រលប់ជាសំបុកចោរទៅវិញ»។
វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបានបិទនគរស្ថានសួគ៌នៅចំពោះមុខមនុស្ស អ្នករាល់គ្នាមិនចូលទេ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលកំពុងចូលនោះចូលទៀតផង។
ទាំងមានបន្ទូលបង្រៀនពួកគេថា៖ «តើគ្មានសេចក្ដីចែងទុកទេឬអីថា ដំណាក់របស់យើងត្រូវហៅថា ដំណាក់សម្រាប់ជនជាតិទាំងអស់អធិស្ឋាន? ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះត្រលប់ជាសំបុកចោរវិញ»
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលមិនចូលក្នុងក្រោលចៀមតាមទ្វារ ប៉ុន្ដែឡើងតាមកន្លែងផ្សេង អ្នកនោះជាចោរលួច ចោរប្លន់
បើអ្នកណាឮពាក្យរបស់ខ្ញុំ ប៉ុន្ដែមិនធ្វើតាម នោះខ្ញុំក៏មិនដាក់ទោសគេដែរ ដ្បិតខ្ញុំមិនមែនមកដាក់ទោសមនុស្សលោកឡើយ គឺមកសង្គ្រោះមនុស្សលោកវិញ
គាត់និយាយដូច្នេះ មិនមែនដោយព្រោះគាត់យកចិត្តទុកដាក់ចំពោះអ្នកក្រទេ គឺគាត់ជាចោរ ជាអ្នកកាន់ថង់ប្រាក់ ហើយបានកេងយករបស់ដែលដាក់នៅក្នុងនោះ។
ព្រោះព្រះជាម្ចាស់មិនបានចាត់ព្រះរាជបុត្រាឲ្យមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះពិភពលោកទេ ប៉ុន្ដែដើម្បីឲ្យពិភពលោកទទួលបានសេចក្ដីសង្គ្រោះតាមរយៈព្រះរាជបុត្រាវិញ
រីឯនំប៉័ងរបស់ព្រះជាម្ចាស់ គឺជាព្រះមួយអង្គដែលយាងចុះពីស្ថានសួគ៌ ហើយប្រទានជីវិតឲ្យ មនុស្សលោក»
ខ្ញុំជានំប៉័ងជីវិតដែលចុះមកពីស្ថានសួគ៌ បើអ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច ហើយនំប៉័ងដែលខ្ញុំនឹងឲ្យ ដើម្បីឲ្យមនុស្សលោកមានជីវិតនោះ គឺជារូបសាច់របស់ខ្ញុំ»។
អ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? អ្នកប្រកាសប្រាប់គេមិនឲ្យលួច ហេតុអ្វីក៏អ្នកលួច?
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត
ដូច្នេះ ព្រះជាម្ចាស់ចង់បង្ហាញអស់អ្នកស្នងមរតកតាមសេចក្ដីសន្យាឲ្យឃើញកាន់តែច្បាស់ពីបំណងដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គធានាដោយព្រះបន្ទូលសម្បថ
ហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះអស់អ្នកដែលចូលទៅជិតព្រះជាម្ចាស់តាមរយៈព្រះអង្គបានជាដរាប ព្រោះព្រះអង្គមានព្រះជន្មរស់ជានិច្ច ដើម្បីជួយទូលអង្វរជំនួសពួកគេ។
ហើយអ្នករាល់គ្នានឹងទទួលបានសិទ្ធិពេញលេញចូលទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។