Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 11:17 - Khmer Christian Bible

17 ទាំង​មាន​បន្ទូល​បង្រៀន​ពួកគេ​ថា៖​ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​ទេ​ឬ​អី​ថា​ ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ ដំណាក់​សម្រាប់​ជន​ជាតិ​ទាំង​អស់​អធិស្ឋាន?​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ត្រលប់​ជា​សំបុក​ចោរ​វិញ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ព្រះអង្គ​មានបន្ទូល​បង្រៀន​ពួកគេ​ថា​៖“តើ​មិន​មាន​សរសេរ​ទុក‍មក​ថា​:‘ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា​ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់’​ទេ​ឬ​? ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជាសម្បុកចោរប្លន់​ទៅវិញ​!​”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​បង្រៀន​គេ​ថា៖ «តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​ថា "ដំណាក់​របស់​យើង ត្រូវ​ហៅ​ថា​ជា​ដំណាក់ សម្រាប់​អស់​ទាំង​សាសន៍​អធិស្ឋាន ?" ប៉ុន្តែ អ្នក​រាល់​គ្នា​យក​ដំណាក់​នេះ ធ្វើ​ជា​រោង​ចោរ ទៅ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា: ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​ដំណាក់ សម្រាប់​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​អធិស្ឋាន* តែ​អ្នក​រាល់​គ្នា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ទ្រង់​បង្រៀន​គេ​ថា តើ​គ្មាន​សេចក្ដី​ចែង​ទុក​មក​ទេ​ឬ​អី​ថា «ដំណាក់​អញ​ត្រូវ​ហៅ​ជា​ទី​អធិស្ឋាន សំរាប់​គ្រប់​អស់​ទាំង​សាសន៍» ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​យក ធ្វើ​ជា​រោង​ចោរ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ៊ីសា​មាន​ប្រសាសន៍​ប្រៀន‌ប្រដៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​ដំណាក់ សម្រាប់​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​ទូរអា តែ​អ្នក​រាល់​គ្នា​យក​ធ្វើ​ជា​សំបុក​ចោរទៅ​វិញ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 11:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មាន​សេចក្ដី​បាន​ចែង​ទុក​មក​ថា​ ដំណាក់​របស់​យើង​ជា​ដំណាក់​នៃ​ការ​អធិស្ឋាន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ក្លាយជា​សំបុក​ចោរ​ទៅ​វិញ»​


បន្ទាប់​មក ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖​ «ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ​ កុំ​យក​ដំណាក់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ​ឲ្យ​សោះ»​


ហើយ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​សែង​ទំនិញ​ឆ្លង​កាត់​ព្រះវិហារ​ទេ​


ហើយ​ពេល​ព្រះអង្គ​ឃើញ​ពួកអ្នក​លក់​គោ​ ចៀម​ និង​ព្រាប​ ព្រមទាំង​ពួកអ្នក​ប្ដូរ​ប្រាក់​កំពុង​អង្គុយ​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម