Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 18:10 - Khmer Christian Bible

10 ចូរ​ប្រយ័ត្ន​ កុំ​មើល​ងាយ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ឲ្យ​សោះ​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះភក្ដ្រ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 “ត្រូវប្រាកដថា កុំឲ្យ​មើលងាយ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បណ្ដា​ទូតសួគ៌​របស់​ពួកគេ​នៅ​ស្ថានសួគ៌ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ជានិច្ច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ចូរ​ប្រយ័ត្ន កុំ​មើល​ងាយ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​ទាំង​នេះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌ ទេវតា​របស់​ពួក​គេ​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌វរបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចូរ​ប្រយ័ត្ន កុំ​មាក់‌ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា*​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរម‌សុខ* ទាំង​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌បិតា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​គ្រប់​ពេល​វេលា​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចូរ​ប្រយ័ត កុំ​ឲ្យ​មើល‌ងាយ​ចំពោះ​កូន​តូច​ណា​មួយ​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា​របស់​វា ដែល​នៅ​ស្ថាន‌សួគ៌​តែង‌តែ​ឃើញ​ព្រះ‌ភក្ត្រ​ព្រះវរ‌បិតា​ខ្ញុំ​ជានិច្ច ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ចូរ​ប្រយ័ត្ន កុំ​មាក់‌ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ម៉ាឡា‌អ៊ីកាត់​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​សូរ៉កា ទាំង​ឃើញ​អុលឡោះ​ជា​បិតា ដែល​នៅ​សូរ៉កា​គ្រប់​ពេល​វេលា​ផង

សូមមើលជំពូក ចម្លង




ម៉ាថាយ 18:10
45 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពេល​គាត់​គិត​អំពី​ការ​ទាំង​នេះ​ ស្រាប់តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​នៅក្នុង​យល់សប្តិ​ ដោយ​និយាយ​ថា៖​ «យ៉ូសែប​ជា​ពូជពង្ស​ដាវីឌ​អើយ!​ កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ​ ដ្បិត​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​


ព្រះអង្គ​មិន​កាច់​ដើម​ត្រែង​ណា​ដែល​ហៀប​នឹង​បាក់​ ហើយ​ក៏​មិន​ពន្លត់​ប្រឆេះ​ណា​ដែល​នៅ​ហុយ​ដែរ​ រហូត​ដល់​ព្រះអង្គ​នាំ​យុត្តិធម៌​ឲ្យ​មាន​ជ័យ​ជម្នះ​


ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​ ក៏​ដូច្នោះ​ដែរ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ​ត្រូវ​វិនាស​ឡើយ។​


ប៉ុន្ដែ​បើ​អ្នកណា​បណ្ដាល​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​ដោយ​សត្វ​លា​ មក​ចង​នឹង​ក​របស់​អ្នក​នោះ​ ហើយ​ពន្លិច​ទៅ​ក្នុង​បាត​សមុទ្រ​ នោះ​ប្រសើរ​ជាង​


ពេល​ពួក​តារាវិទូ​ចេញ​ផុត​ នោះ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​ ដោយ​និយាយ​ថា៖​ «ក្រោក​ឡើង!​ ចូរ​នាំ​បុត្រ​តូច​ និង​ម្ដាយ​គេច​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ​ ហើយ​នៅ​ទីនោះ​រហូត​ដល់​ខ្ញុំ​ប្រាប់​អ្នក​ម្ដង​ទៀត​ ដ្បិត​ស្ដេច​ហេរ៉ូឌ​រក​សម្លាប់​បុត្រ​តូច​នេះ​ហើយ»​


ពេល​ស្ដេច​ហេរ៉ូឌ​ស្លាប់​ហើយ​ ទេវតា​របស់​ព្រះអម្ចាស់​ក៏​លេច​មក​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​នៅ​ស្រុក​អេស៊ីព្ទ​


លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ ដោយ​សំឡេង​ត្រែ​លាន់​រំពង​ ហើយ​ពួក​ទេវតា​នឹង​ប្រមូល​អស់​អ្នក​ ដែល​លោក​បាន​ជ្រើស​រើស​ទាំង​បួន​ទិស​ គឺ​ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង​ទៀត។​


ទេវតា​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល​ ជា​អ្នក​ឈរ​នៅ​ក្នុង​ព្រះវត្ដមាន​ព្រះជាម្ចាស់​ ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក។​


អ្នកណា​ស្ដាប់​អ្នក​រាល់គ្នា​ គឺ​ស្ដាប់​ខ្ញុំ​ អ្នកណា​បដិសេធ​នឹង​អ្នក​រាល់គ្នា​ គឺ​បដិសេធ​ខ្ញុំ​ ហើយ​អ្នកណា​បដិសេធ​ខ្ញុំ​ គឺ​បដិសេធ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​


ក្រោយ​មក​ទៀត​ បុរស​ក្រីក្រ​នោះ​បាន​ស្លាប់​ទៅ​ ហើយ​ពួក​ទេវតា​បាន​នាំ​យក​គាត់​ទៅ​ឯ​ដើម​ទ្រូង​លោក​អ័ប្រាហាំ​ ឯ​អ្នក​មាន​នោះ​ក៏​ស្លាប់​ដែរ​ ហើយ​គេ​បាន​បញ្ចុះ​គាត់​


ថ្ងៃ​មួយ​ ប្រហែល​ម៉ោង​បី​រសៀល​ គាត់​បាន​ឃើញ​ទេវតា​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​សុបិន​និមិត្ដ​យ៉ាង​ច្បាស់​ ទេវតា​នោះ​បាន​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «កូនេលាស​អើយ!»​


ពួកគេ​ប្រាប់​នាង​ថា៖​ «អ្នក​រវើ​រវាយ​ហើយ!»​ ប៉ុន្ដែ​នាង​នៅ​តែ​អះអាង​បែប​ដូច្នេះ។​ ពួកគេ​ក៏​ប្រាប់​នាង​ទៀត​ថា៖​ «នោះ​ជា​ទេវតា​របស់​គាត់​ទេ»​


រំពេច​នោះ​ ទេវតា​របស់​ព្រះអម្ចាស់​ក៏​វាយ​ប្រហារ​ស្ដេច​ គឺ​ស្ដេច​ត្រូវ​ដង្កូវ​ចោះ​ស្លាប់​ ព្រោះ​មិន​បាន​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​


ដ្បិត​យប់​មិញ​មាន​ទេវតា​របស់​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ​ និង​ជា​ព្រះ​ដែល​ខ្ញុំ​បម្រើ​ដែរ​ បាន​ឈរ​ក្បែរ​ខ្ញុំ​


ប៉ុន្ដែ​នៅពេល​យប់​ ទេវតា​របស់​ព្រះអម្ចាស់​បាន​បើក​ទ្វារ​គុក​ ហើយ​នាំ​ពួកគេ​ចេញ​ ទាំង​និយាយ​ថា៖​


ចុះ​អ្នក​វិញ​ ហេតុអ្វី​បាន​ជា​ថ្កោលទោស​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ឬ​ហេតុអ្វី​បានជា​អ្នក​មើលងាយ​បងប្អូន​របស់​ខ្លួន​ដូច្នេះ?​ ដ្បិត​យើង​នឹង​ឈរ​នៅ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ទាំង​អស់​គ្នា​


ហើយ​ជា​ការ​ប្រសើរ​ បើ​មិន​បរិភោគ​សាច់​ ឬ​ផឹក​ស្រា​ និង​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ជំពប់​ដួល។​


យើង​ជា​អ្នក​ដែល​រឹងមាំ​ ត្រូវ​ទ្រាំ​ទ្រ​ចំពោះ​ភាព​ទន់ខ្សោយ​របស់​អ្នក​ដែល​មិន‍​រឹងមាំ​ ហើយ​មិន​ត្រូវ​ផ្គាប់​ចិត្ដ​ខ្លួន​ឯង​នោះ​ទេ​


តើ​អ្នក​រាល់គ្នា​គ្មាន​ផ្ទះ​ទេ‍​ឬ​ ម្ដេច​មិន​ស៊ី​ផឹក​នៅ​ផ្ទះ​ទៅ?​ ឬ​មួយ​អ្នក​រាល់គ្នា​មើលងាយ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ និង​ធ្វើ​ឲ្យ​ពួកអ្នក​អត់​ ​អាម៉ាស់​មុខ?​ តើ​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់អ្នក​រាល់គ្នា​យ៉ាង​ដូចម្ដេច?​ ​តើ​ឲ្យ​ខ្ញុំ​សរសើរ​អ្នក​រាល់គ្នា​ឬ?​ ចំពោះ​ការ​នេះ​ ខ្ញុំ​មិន​សរសើរ​ទេ‍។​


ដូច្នេះ​ កុំ​ឲ្យ​អ្នកណា​ម្នាក់​មើល​ងាយ​គាត់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ជូន​ដំណើរ​គាត់​បន្ដទៀត​ដោយ​សុខសាន្ដ​ ដើម្បី​ឲ្យ​គាត់​មក​ដល់​ខ្ញុំ​ ដ្បិត​ខ្ញុំ​កំពុង​រង់ចាំ​គាត់​ និង​ពួក​បងប្អូន​ឯទៀត។​


ខ្ញុំ​បាន​ត្រលប់​ជា​អ្នក​ទន់ខ្សោយ​នៅ​ចំពោះ​ពួកអ្នក​ទន់ខ្សោយ​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួកអ្នក​ទន់ខ្សោយ‍។​ ខ្ញុំ​បាន​ត្រលប់​ជា​គ្រប់​បែបយ៉ាង​នៅ​ចំពោះ​មនុស្ស​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​សង្គ្រោះ​មនុស្ស​ខ្លះ​បាន​ដោយ​មធ្យោបាយ​គ្រប់​យ៉ាង​


ខ្ញុំ​ប៉ូល​ ដែល​តាម​សំបក​ក្រៅ​ជា​មនុស្ស​សុភាព​ពេល​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មោះមុត​ចំពោះ​អ្នក​រាល់គ្នា​ពេល​មិន​នៅ​ជាមួយ​ ខ្ញុំ​សូម​លើក​ទឹក​ចិត្ដ​អ្នក​រាល់គ្នា​ដោយ​ចិត្ដ​ស្លូត​បូត​ និង​សេចក្ដី​ប្រណី​របស់​ព្រះគ្រិស្ដ​


ដ្បិត​មាន​គេ​និយាយ​ថា​ សំបុត្រ​របស់​គាត់​ធ្ងន់ៗ​ និង​មាន​អំណាច​ណាស់​ ប៉ុន្ដែ​ពេល​ជួប​ រូបកាយ​របស់​គាត់​ខ្សោយ​ ហើយ​ការ​និយាយ​ស្ដី​គួរ​ឲ្យ​មើល​ងាយ​ទៀត​ផង។​


បងប្អូន​អើយ!​ បើ​អ្នកណា​ម្នាក់​ធ្វើ​បាប​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ដែល​ដើរ​តាម​ព្រះវិញ្ញាណ​កែ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​ស្លូត​បូត​ ហើយ​ត្រូវ​ប្រយ័ត្ន​ខ្លួន​ ក្រែង​លោ​អ្នក​ក៏​ត្រូវ​ល្បួង​ដែរ​


ដូច្នេះ​ អ្នកណា​ដែល​បដិសេធ​សេចក្ដី​នេះ​ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ​ គឺ​បដិសេធ​ព្រះជាម្ចាស់​ដែល​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នក​រាល់គ្នា​វិញ។​


កុំ​ឲ្យ​អ្នកណា​មើល​ងាយ​អ្នក​ ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួកអ្នក​ជឿខាង​ឯ​ពាក្យ​សំដី​ ការ​ប្រព្រឹត្ដិ​ សេចក្ដី​ស្រឡាញ់​ ជំនឿ​ និង​សេចក្ដី​បរិសុទ្ធ។​


តើ​ពួក​ទេវតា​ទាំង​អស់​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ​ ដែល​ព្រះអង្គ​បាន​ចាត់​មក​សម្រាប់​បម្រើ​អស់អ្នក​ដែល​ត្រូវ​ទទួល​បាន​សេចក្ដី​សង្រ្គោះ​ទុក​ជា​មរតក​ទេ​ឬ?​


ដ្បិត​ព្រះគ្រិស្ដ​មិន​បាន​យាង​ចូល​ក្នុង​ទី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ ដែល​គ្រាន់​តែ​ជា​រូប​តំណាង​នៃ​របស់​ពិត​ប៉ុណ្ណោះ​ទេ​ គឺ​ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ស្ថានសួគ៌​តែ​ម្ដង​ ដើម្បី​នឹង​បង្ហាញ​អង្គ​ទ្រង់​ជំនួស​យើង​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​របស់​ព្រះ​ជាម្ចាស់​នៅ​ពេល​ឥឡូវ​នេះ‍។​


ហើយ​ខ្ញុំ​ក៏​ឃើញ​ទេវតា​ទាំង​ប្រាំពីរ​រូប​ដែល​ឈរ​នៅ​មុខ​ព្រះជាម្ចាស់​ បាន​ទទួល​ត្រែ​ប្រាំពីរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម