ហើយមានលោកភីលីព លោកបារថូឡូមេ លោកថូម៉ាស លោកម៉ាថាយជាអ្នកទារពន្ធដារ លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ
យ៉ូហាន 1:44 - Khmer Christian Bible លោកភីលីពនេះ មកពីក្រុងបេតសៃដា ដែលលោកអនទ្រេ និងលោកពេត្រុសនៅក្រុងនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ភីលីពមកពីបេតសៃដា ដែលជាទីក្រុងរបស់អនទ្រេ និងពេត្រុស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភីលីពមកពីក្រុងបេតសៃដា ដូចអនទ្រេ និងពេត្រុសដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអនទ្រេ និងលោកពេត្រុសដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯភីលីពនេះ គាត់នៅបេតសៃដា ជាទីក្រុងរបស់អនទ្រេ នឹងពេត្រុស អាល់គីតាប លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអនទ្រេ និងពេត្រុសដែរ។ |
ហើយមានលោកភីលីព លោកបារថូឡូមេ លោកថូម៉ាស លោកម៉ាថាយជាអ្នកទារពន្ធដារ លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ
«វេទនាដល់អ្នកហើយ ក្រុងខូរ៉ាស៊ីន វេទនាដល់អ្នកហើយ ក្រុងបេតសៃដា ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នាបានសំដែងនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ នោះគេមុខជាប្រែចិត្ដតាំងពីយូរដោយស្លៀកសំពត់ធ្មៃ ទាំងអង្គុយក្នុងផេះមិនខាន។
និងលោកអនទ្រេ លោកភីលីព លោកបារថូឡូមេ លោកម៉ាថាយ លោកថូម៉ាស លោកយ៉ាកុបជាកូនអាល់ផាយ លោកថាដេ លោកស៊ីម៉ូនជាអ្នកជាតិនិយម
ភ្លាមនោះ ព្រះអង្គតឿនសិស្សរបស់ព្រះអង្គឲ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅក្រុងបេតសៃដាមុន ហើយទីបំផុតព្រះអង្គក៏រំសាយបណ្ដាជន
កាលពួកគេមកដល់ក្រុងបេតសៃដា បណ្ដាជនក៏នាំបុរសខ្វាក់ម្នាក់មករកព្រះអង្គ រួចសុំព្រះអង្គឲ្យព្រះអង្គពាល់គាត់
វេទនាដល់អ្នកហើយ ក្រុងខូរ៉ាស៊ីន វេទនាដល់អ្នកហើយ ក្រុងបេតសៃដា! ព្រោះប្រសិនបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នករាល់គ្នាបានសំដែងនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ នោះគេមុខជាប្រែចិត្ដតាំងពីយូរ ដោយស្លៀកសំពត់ធ្មៃ ទាំងអង្គុយក្នុងផេះមិនខាន
គឺមានលោកស៊ីម៉ូនដែលព្រះអង្គហៅថាពេត្រុស និងប្អូនគាត់ឈ្មោះអនទ្រេ លោកយ៉ាកុប លោកយ៉ូហាន លោកភីលីព លោកបារថូឡូមេ
ពេលពួកសាវកបានត្រលប់មកវិញហើយ ក៏រៀបរាប់ប្រាប់ព្រះអង្គអំពីអ្វីៗដែលពួកគេបានធ្វើ ហើយព្រះអង្គក៏នាំពួកគេចេញទៅដោយឡែកទៅក្រុងមួយឈ្មោះបេតសៃដា។
ថ្ងៃបន្ទាប់មក ព្រះយេស៊ូចង់ទៅស្រុកកាលីឡេ ហើយព្រះអង្គបានជួបលោកភីលីព ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។
លោកភីលីពបានទៅជួបលោកណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានជួបព្រះអង្គ ដែលលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលបានចែងទុកនៅក្នុងគម្ពីរវិន័យហើយ គឺព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែត ត្រូវជាកូនរបស់លោកយ៉ូសែប»
ពេលនោះ លោកណាថាណែលក៏សួរគាត់ថា៖ «តើមានអ្វីដែលល្អអាចចេញពីក្រុងណាសារ៉ែតបានដែរឬ?» លោកភីលីពឆ្លើយថា៖ «ចូរមកមើលចុះ»។
លោកណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកស្គាល់ខ្ញុំយ៉ាងដូចម្ដេច?» ព្រះយេស៊ូឆ្លើយថា៖ «មុនពេលភីលីពហៅអ្នក ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វារួចទៅហើយ»។
អ្នកទាំងនោះបានចូលមកជិតលោកភីលីព ជាអ្នកក្រុងបេតសៃដា ក្នុងស្រុកកាលីឡេ ហើយពួកគេសុំគាត់ថា៖ «លោក! យើងចង់ឃើញព្រះយេស៊ូ»
ដូច្នេះលោកភីលីពបានទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និងលោកភីលីពក៏ទៅទូលព្រះយេស៊ូ។
នៅពេលព្រះយេស៊ូទតទៅ នោះក៏ឃើញបណ្តាជនច្រើនកុះករកំពុងមកឯព្រះអង្គ ព្រះអង្គក៏មានបន្ទូលទៅលោកភីលីពថា៖ «តើឲ្យយើងទិញនំប៉័ងពីណាមក ដើម្បីឲ្យអ្នកទាំងនេះបរិភោគបាន?»
លោកភីលីពទូលទៅព្រះអង្គថា៖ «ទោះបីទិញនំប៉័ងអស់កាក់ពីររយឌេណារី ហើយចែកម្នាក់បន្ដិចៗក៏ដោយ ក៏នៅតែមិនគ្រាន់សម្រាប់គ្រប់គ្នាដែរ»
ពេលចូលដល់ក្នុងក្រុងហើយ ពួកគេក៏ឡើងទៅបន្ទប់ជាន់លើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមានលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុប ត្រូវជាកូនរបស់លោកអាល់ផាយ លោកស៊ីម៉ូនជាអ្នកជាតិនិយម និងលោកយូដាសត្រូវជាកូនរបស់លោកយ៉ាកុប។