ព្រះយេស៊ូមានបន្ទូលតបថា៖ «ខ្ញុំគ្មានអារក្សចូលទេ ផ្ទុយទៅវិញ ខ្ញុំគោរពព្រះវរបិតារបស់ខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាបែរជាប្រមាថខ្ញុំទៅវិញ។
យ៉ាកុប 2:6 - Khmer Christian Bible ប៉ុន្ដែអ្នករាល់គ្នាបែរជាធ្វើឲ្យអ្នកក្រអាម៉ាស់ទៅវិញ តើមិនមែនពួកអ្នកមានទេឬដែលសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅតុលាការ? ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នករាល់គ្នាបានបង្អាប់បង្អោនអ្នកក្រនោះ! មិនមែនជាអ្នកមានទេឬ ដែលសង្កត់សង្កិនអ្នករាល់គ្នា ហើយអូសអ្នករាល់គ្នាទៅតុលាការ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នករាល់គ្នាបែរជាបន្តុះបង្អាប់អ្នកក្រនោះទៅវិញ។ តើមិនមែនជាពួកអ្នកមានទេឬ ដែលសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាចូលទៅតុលាការ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬ ដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឲ្យតុលាការកាត់ទោស! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នករាល់គ្នាបន្តុះបង្អាប់អ្នកក្រនោះវិញ តើពួកអ្នកមានមិនសង្កត់សង្កិន ហើយអូសអ្នករាល់គ្នាទៅនៅមុខទីជំនុំជំរះទេឬអី អាល់គីតាប រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឲ្យតុលាការកាត់ទោស! |
ព្រះយេស៊ូមានបន្ទូលតបថា៖ «ខ្ញុំគ្មានអារក្សចូលទេ ផ្ទុយទៅវិញ ខ្ញុំគោរពព្រះវរបិតារបស់ខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាបែរជាប្រមាថខ្ញុំទៅវិញ។
ប៉ុន្ដែពួកជនជាតិយូដាបានញុះញង់ពួកស្ដ្រីមានមុខមាត់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងពួកអ្នកដឹកនាំនៅក្នុងក្រុងនោះ ពួកគេក៏លើកគ្នាបៀតបៀនលោកប៉ូល និងលោកបារណាបាស ហើយបណ្ដេញពួកគាត់ចេញពីទឹកដីរបស់ពួកគេ។
ប៉ុន្ដែពេលគេរកអ្នកទាំងពីរមិនឃើញ គេក៏ចាប់អូសលោកយ៉ាសុន និងបងប្អូនខ្លះទៀតយកទៅប្រគល់ឲ្យពួកអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកធ្វើឲ្យផែនដីច្របូកច្របល់បានមកដល់ទីនេះ
ប៉ុន្ដែ នៅពេលលោកកាលីយ៉ូធ្វើជាអភិបាលនៅស្រុកអាខៃ ជនជាតិយូដាបានបះបោរព្រមគ្នាប្រឆាំងលោកប៉ូល ហើយនាំគាត់ទៅសាលាក្ដី
រីឯលោកសុលបានបំផ្លាញក្រុមជំនុំ ដោយចូលទៅចាប់អូសពួកអ្នកជឿទាំងប្រុសទាំងស្រីនៅតាមផ្ទះយកទៅដាក់គុក។
តើអ្នករាល់គ្នាគ្មានផ្ទះទេឬ ម្ដេចមិនស៊ីផឹកនៅផ្ទះទៅ? ឬមួយអ្នករាល់គ្នាមើលងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងធ្វើឲ្យពួកអ្នកអត់ អាម៉ាស់មុខ? តើឲ្យខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាយ៉ាងដូចម្ដេច? តើឲ្យខ្ញុំសរសើរអ្នករាល់គ្នាឬ? ចំពោះការនេះ ខ្ញុំមិនសរសើរទេ។
រួចអ្នករាល់គ្នាក៏មើលទៅអ្នកដែលស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងនិយាយថា សូមអញ្ជើញអង្គុយនៅកន្លែងកិត្ដិយសនេះចុះ ហើយនិយាយទៅកាន់អ្នកក្រថា ចូរឈរនៅទីនោះ ឬនិយាយថា ចូរអង្គុយនៅក្បែរកំណល់ជើងរបស់ខ្ញុំនេះចុះ
មើល៍ ប្រាក់ឈ្នួលដែលអ្នករាល់គ្នាបានលួចបន្លំកម្មករដែលបានច្រូតកាត់នៅក្នុងស្រែរបស់អ្នករាល់គ្នា បានស្រែកឡើង ហើយសម្រែករបស់ពួកអ្នកច្រូតបានឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវាហើយ។
អ្នករាល់គ្នាបានកាត់ទោស ហើយសម្លាប់មនុស្សសុចរិត ប៉ុន្ដែពួកគេមិនបានប្រឆាំងនឹងអ្នករាល់គ្នាទេ។