Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 2:3 - Khmer Christian Bible

3 រួច​អ្នក​រាល់គ្នា​ក៏​មើល​ទៅ​អ្នក​ដែល​ស្លៀក​ពាក់​ភ្លឺផ្លេក​នោះ​ ទាំង​និយាយ​ថា​ សូម​អញ្ជើញ​អង្គុយ​នៅ​កន្លែង​កិត្ដិយស​នេះ​ចុះ​ ហើយ​និយាយ​ទៅ​កាន់​អ្នក​ក្រ​ថា​ ចូរ​ឈរ​នៅ​ទីនោះ​ ឬ​និយាយ​ថា​ ចូរ​អង្គុយ​នៅ​ក្បែរ​កំណល់​ជើង​របស់​ខ្ញុំ​នេះ​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 អ្នករាល់គ្នា​ក៏​ឲ្យតម្លៃ​ដល់​ម្នាក់​ដែល​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺរលោង​នោះ ហើយ​និយាយថា​៖ “សូម​លោក​អញ្ជើញ​អង្គុយ​នៅ​កន្លែង​ល្អ​នេះ​ចុះ” រួច​និយាយ​ទៅ​អ្នកក្រ​ថា​៖ “ឯង​ឈរ​នៅ​ទីនោះ” ឬ​ថា​៖ “អង្គុយ​នៅ​ទៀប​កំណល់ជើង​អញ​ទៅ”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប្រសិន​បើ​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​ស្លៀក​ពាក់ដ៏​មាន​តម្លៃ​នោះ ហើយ​ពោល​ថា «សូមអញ្ជើញ​អង្គុយ​នៅ​កន្លែង​ទី​ល្អ​នេះ» តែ​ប្រាប់​ទៅ​អ្នក​ក្រ​ថា «ចូរ​ឈរ​នៅ​ទី​នោះទៅ» ឬ​ថា «អង្គុយ​នៅ​ក្បែរ​ជើង​ខ្ញុំ​នេះ​ហើយ»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រសិន​បើ​បងប្អូន​រាក់‌ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ភ្លឺ‌ផ្លេក​នោះ ទាំង​ពោល​ថា «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​ឯ‌ណេះ!» ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រ​ថា «ទៅ​ឈរ​នៅ​កៀន​នោះ​ទៅ!» ឬ​ថា «មក​អង្គុយ​នៅ​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើង​ឯ‌ណេះ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​ស្លៀក‌ពាក់​មាន​ដំឡៃ​នោះ ក៏​អញ្ជើញ​គេ​ថា សូម​អង្គុយ​នៅ​ទី​ល្អ​នេះ រួច​ប្រាប់​ទៅ​អ្នក​ក្រ​ថា ចូរ​ឈរ​នៅ​ទី​នុ៎ះ​ចុះ ឬ​អង្គុយ​នៅ​ទៀប​កំណល់​ជើង​ខ្ញុំ​នេះ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប្រសិន​បើ​បង​ប្អូន​រាក់​ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ភ្លឺ​ផ្លេក​នោះ​ទាំង​ពោល​ថា «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្ដិយស​ឯ​ណេះ!» ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រ​ថា «ទៅ​ឈរ​នៅ​កៀន​នោះ​ទៅ!» ឬ​ថា «មក​អង្គុយ​នៅ​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើង​ឯ​ណេះ!»

សូមមើលជំពូក ចម្លង




យ៉ាកុប 2:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្ដេច​ហេរ៉ូឌ​ និង​ពួក​ទាហាន​របស់​ស្ដេច​ចំអក​មើលងាយ​ព្រះអង្គ​រួច​ ក៏​ពាក់​អាវ​ភ្លឺ​រលោង​ឲ្យ​ព្រះអង្គ​ ហើយ​ក៏​បញ្ជូន​ព្រះអង្គ​ទៅ​ឲ្យ​លោក​ពីឡាត់​វិញ។​


ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ហើយ​ គឺ​ថា​ ទោះបី​ព្រះអង្គ​ជា​អ្នក​មាន​ក៏ដោយ​ ក៏​ព្រះអង្គ​បាន​ត្រលប់​ជា​អ្នក​ក្រ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ។​


ដ្បិត​បើ​មាន​មនុស្ស​ម្នាក់​ចូល​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់គ្នា​ ទាំង​ពាក់​ចិញ្ចៀន​មាស​ និង​សម្លៀក​បំពាក់​ភ្លឺផ្លេក​ ហើយ​មាន​អ្នកក្រ​ម្នាក់​ស្លៀក​ពាក់​កខ្វក់​ចូល​មក​ដែរ​


ប៉ុន្ដែ​អ្នក​រាល់គ្នា​បែរ​ជា​ធ្វើ​ឲ្យ​អ្នកក្រ​អាម៉ាស់​ទៅ​វិញ​ តើ​មិន​មែន​ពួកអ្នកមាន​ទេ​ឬ​ដែល​សង្កត់​សង្កិន​ ហើយ​អូស​អ្នក​រាល់គ្នា​ទៅ​តុលាការ?​


មនុស្ស​ទាំង​នោះ​ជា​ពួក​រអ៊ូ​រទាំ​ ហើយ​ត្អូញត្អែរ​ ពួកគេ​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ ហើយ​មាត់​របស់​ពួកគេ​និយាយ​ពាក្យ​អួតអាង​ ពួកគេ​តែងតែ​បញ្ចើចបញ្ចើ​មនុស្ស​ ដើម្បី​ផល​ប្រយោជន៍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម