ក្រុងកាពើណិមអើយ! តើអ្នកផ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរក ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នក កើតឡើងនៅក្រុងសូដុមវិញ ក្រុងនោះនឹងគង់វង្សរហូតដល់ថ្ងៃនេះជាមិនខាន
ម៉ាថាយ 8:5 - Khmer Christian Bible កាលព្រះអង្គយាងចូលក្នុងក្រុងកាពើណិម មាននាយទាហានម្នាក់បានចូលមកជិតព្រះអង្គ អង្វរថា៖ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះអង្គយាងចូលទៅកាពើណិម មានមេទាហានលើមួយរយនាក់ចូលមកជិត ទូលអង្វរព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះយេស៊ូវយាងចូលក្រុងកាពើណិម មានមេទ័ពរ៉ូមម្នាក់ចូលមកគាល់ព្រះអង្គទាំងទូលអង្វរថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលព្រះយេស៊ូយាងចូលក្រុងកាពើណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះអង្គ ទូលអង្វរថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវ ទ្រង់បានយាងចូលទៅក្នុងក្រុងកាពើណិមហើយ នោះមេទ័ពម្នាក់មកឯទ្រង់ទូលអង្វរថា អាល់គីតាប នៅពេលអ៊ីសាចូលក្រុងកាពើណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ ចូលមកជួបអ៊ីសាហើយអង្វរថា៖ |
ក្រុងកាពើណិមអើយ! តើអ្នកផ្កើងឡើងដល់ស្ថានសួគ៌ឬ? អ្នកនឹងត្រូវធ្លាក់ចុះដល់ស្ថាននរក ព្រោះបើការអស្ចារ្យដែលបានសំដែងក្នុងចំណោមអ្នក កើតឡើងនៅក្រុងសូដុមវិញ ក្រុងនោះនឹងគង់វង្សរហូតដល់ថ្ងៃនេះជាមិនខាន
កាលនាយទាហាន និងពួកអ្នកនៅយាមព្រះយេស៊ូជាមួយគាត់បានឃើញផែនដីរញ្ជួយ និងហេតុការណ៍ដែលបានកើតឡើងក៏ភ័យខ្លាចយ៉ាងខ្លាំង ទាំងនិយាយថា៖ «អ្នកនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ពិតមែន»។
ពេលចាកចេញពីក្រុងណាសារ៉ែតមក ព្រះអង្គទៅរស់នៅក្នុងក្រុងកាពើណិម ស្ថិតនៅជិតបឹងក្នុងស្រុកសាប់យូឡូន និងស្រុកណែបថាលី
កាលនាយទាហានម្នាក់ដែលឈរនៅជិតទល់មុខនឹងព្រះអង្គ បានឃើញព្រះអង្គបានផុតដង្ហើមយ៉ាងដូច្នេះ ក៏និយាយថា៖ «បុរសនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន»
ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គបានយាងចូលក្នុងក្រុងកាពើណិមម្ដងទៀត ហើយគេឮថាព្រះអង្គគង់នៅផ្ទះមួយ
ប៉ុន្ដែ នៅពេលគេកំពុងចងសន្ធឹងលោកប៉ូលដោយខ្សែ នោះគាត់ក៏និយាយទៅនាយទាហានម្នាក់ដែលឈរនៅទីនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យពួកលោកវាយជនជាតិរ៉ូមដោយមិនបានកាត់ទោសដែរឬទេ?»
ពេលនោះ លោកប៉ូលក៏ហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការផង ដ្បិតគាត់មានដំណឹងរាយការណ៍ប្រាប់លោក»
បន្ទាប់មក គាត់ក៏ហៅនាយទាហានពីរនាក់មក ហើយបង្គាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ឲ្យហើយ ដើម្បីទៅក្រុងសេសារ៉ានៅវេលាម៉ោងប្រាំបួនយប់នេះ
ពេលខ្យល់ទិសខាងត្បូងបក់រំភើយៗ ពួកគេគិតថាបានសម្រេចបំណងក៏ទាញយុថ្កា ហើយធ្វើដំណើរតាមបណ្ដោយកោះក្រេត
លោកប៉ូលក៏ប្រាប់លោកនាយទាហាន និងពួកទាហានថា៖ «បើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ»
ប៉ុន្ដែលោកនាយទាហានចង់ជួយលោកប៉ូល ក៏រារាំងពួកគេពីផែនការនេះ គាត់ក៏បានបញ្ជាពួកអ្នកដែលអាចហែលទឹកបានឲ្យលោតចុះពីសំពៅ ហើយឡើងទៅដីគោកមុន
ពេលពួកសិស្សបានឮថា លោកពេត្រុសនៅក្នុងក្រុងលីដា ហើយដោយសារក្រុងលីដានៅជិតក្រុងយ៉ុបប៉េ ដូច្នេះពួកគេក៏ចាត់មនុស្សពីរនាក់ឲ្យទៅអង្វរគាត់ថា៖ «សូមមកកន្លែងរបស់យើង កុំបង្អង់ឡើយ»