Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:4 - Khmer Christian Bible

4 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ប្រយ័ត្ន​ កុំ​ប្រាប់​រឿង​នេះ​ដល់​អ្នកណា​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ ហើយ​ថ្វាយ​តង្វាយ​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​ចុះ​ ដើម្បី​ជា​ទីបន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ត្រូវប្រាកដថា កុំឲ្យ​ប្រាប់​អ្នកណាឡើយ ផ្ទុយទៅវិញ ចូរ​ទៅ​បង្ហាញ​ខ្លួនអ្នក​ដល់​បូជាចារ្យ ហើយ​ថ្វាយ​តង្វាយ​តាម​ដែល​ម៉ូសេ​បាន​បង្គាប់​ចុះ ដើម្បី​ជា​ទីបន្ទាល់​ដល់​គេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ឡើយ តែ​ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​វិញ ហើយ​ថ្វាយ​តង្វាយ​តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​បន្ទាល់​ដល់​លោក​ទាំង​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ* ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា​អ្នក​ជា​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​ព្រះ‌យេស៊ូវ​ទ្រង់​ហាម​ថា នែ កុំ​ប្រាប់​អ្នក​ឯ​ណា​ឲ្យ​សោះ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​ដង្វាយ​តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​អ៊ីមុាំ ហើយ​ជូន​ជំនូន​ដូច​ណាពី​ម៉ូសា​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា​អ្នក​បាន​ជា​មែន»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:4
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ដោយ​ព្រោះ​ខ្ញុំ​ គេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ចំពោះ​មុខ​ពួក​អជ្ញាធរ​ និង​ស្ដេច​ ដើម្បី​ធ្វើ​បន្ទាល់​ដល់​ពួកគេ​ និង​ដល់​សាសន៍​ដទៃ‍។​


បន្ទាប់​មក​ ព្រះអង្គ​បាន​បង្គាប់​ដល់​ពួក​សិស្ស​ មិន​ឲ្យ​និយាយ​ប្រាប់​នរណា​ម្នាក់​ថា​ព្រះអង្គ​ជា​ព្រះគ្រិស្ដ​ទេ‍។​


ពេល​ពួកគេ​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​បង្គាប់​ពួកគេ​ថា៖​ «កុំ​ប្រាប់​អ្នកណា​អំពី​ហេតុ​ការណ៍​ ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ​ រហូត​ដល់​កូន​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ»។​


ប៉ុន្ដែ​ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ចូរ​ធ្វើ​ឥឡូវនេះ​ចុះ​ ដ្បិត​នេះ​ជា​ការ​សមគួរ​ ដើម្បី​ឲុ្យ​យើង​សម្រេច​តាម​គ្រប់​សេចក្ដី​សុចរិត​ទាំងអស់»​ គាត់​ក៏​យល់ព្រម​នឹង​ព្រះអង្គ។​


កុំ​គិត​ថា​ ខ្ញុំ​មក​បំផ្លាញ​គម្ពីរ​វិន័យ​ ឬ​ពាក្យ​របស់​អ្នក​នាំ​ព្រះបន្ទូល​ឲ្យ​សោះ​ ខ្ញុំ​មិន​មែន​មក​បំផ្លាញ​ទេ​ ប៉ុន្ដែ​ខ្ញុំ​មក​ធ្វើ​ឲ្យ​សម្រេច​វិញ​


ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ កុំ​បង្ហាញ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​នៅ​មុខ​មនុស្ស​ ដើម្បី​ឲ្យ​តែ​គេ​ឃើញ​ប៉ុណ្ណោះ​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​រាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​នោះ​ឡើយ។​


ភ្នែក​របស់​ពួកគេ​ក៏​ភ្លឺ​ឡើង​ រួច​ព្រះយេស៊ូ​មាន​បន្ទូល​ហាម​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​ថា៖​ «ចូរ​ប្រយ័ត្ន!​ កុំ​ឲ្យ​នរណា​ម្នាក់​ដឹង​ឲ្យ​សោះ»​


ប៉ុន្ដែ​អ្នក​រាល់គ្នា​ត្រូវ​ប្រយ័ត្ន​ខ្លួន​ ពីព្រោះ​ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​កំពូល​ រួច​គេ​នឹង​វាយ​អ្នក​រាល់គ្នា​នៅ​ក្នុង​សាលា​ប្រជុំ​ អ្នក​រាល់គ្នា​នឹង​ឈរ​ធ្វើជា​បន្ទាល់​នៅ​មុខ​ចៅ​ហ្វាយ​ក្រុង​ និង​ស្ដេច​ ដោយ​ព្រោះ​ខ្ញុំ​


ប៉ុន្ដែ​ព្រះអង្គ​បាន​ហាម​ពួកវា​យ៉ាង​ម៉ឺង​ម៉ាត់​មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​អ្នកណា​ឡើយ។​


ហើយ​ព្រះអង្គ​បាន​បង្គាប់​ពួកគេ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ កុំ​ឲ្យ​អ្នកណា​ដឹង​រឿង​នេះ​ជា​ដាច់​ខាត​ និង​ប្រាប់​ពួកគេ​ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិភោគ។​


ឯ​កន្លែង​ណា​ដែល​មិន​ទទួល​ ឬ​មិន​ស្ដាប់​អ្នក​ ចូរ​រលាស់​ធូលី​ដី​ពី​បាត​ជើង​អ្នក​ ពេល​ចេញ​ពី​ទី​នោះ​ ទុក​ជា​ទី​បន្ទាល់​ដល់​គេ»​


ព្រះអង្គ​បាន​បង្គាប់​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ទេ​ តែ​ព្រះអង្គ​បង្គាប់​គេ​យ៉ាង​ណា​ គេ​ប្រកាស​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។​


ព្រះអង្គ​ក៏​ព្រមា​នមិន​ឲ្យ​ពួកគេ​និយាយ​ប្រាប់​អ្នក​ណា​អំពី​ព្រះអង្គ​ទេ។​


ហើយ​ពេល​ពួកគេ​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ​ ព្រះអង្គ​បង្គាប់​ពួកគេ​ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ម្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ឡើយ​ លើក​លែង​តែ​នៅ​ពេល​កូន​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ។​


ពេល​ព្រះអង្គ​ឃើញ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​សង្ឃ​ចុះ»​ ពេល​ពួកគេ​កំពុង​ទៅ​ ពួកគេ​ក៏​បាន​ជា​ស្អាត។​


តែ​ពេល​វេលា​នោះ​ត្រលប់​ជា​ឱកាស​សម្រាប់​អ្នក​រាល់គ្នា​ធ្វើ​ទី​បន្ទាល់​វិញ។​


ពួក​អារក្ស​បាន​ចេញ​ពី​មនុស្ស​ជាច្រើន​ ទាំង​ស្រែក​ថា៖​ «ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»​ ប៉ុន្ដែ​ព្រះអង្គ​បាន​ស្ដីបន្ទោស​ពួកវា​ មិន​អនុញ្ញាត​ឲ្យ​ពួកវា​និយាយ​ទេ​ ពីព្រោះ​ពួកវា​ស្គាល់​ថា​ព្រះអង្គ​ជា​ព្រះគ្រិស្ដ។​


ព្រះអង្គ​ក៏​បង្គាប់​គាត់​ថា៖​ «កុំ​ប្រាប់​អ្នកណា​ម្នាក់​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ការ​ដែល​អ្នក​បាន​ជា​ស្អាត​ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ ដើម្បី​ជា​បន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។​


ឪពុក​ម្ដាយ​របស់​នាង​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ព្រះអង្គ​បាន​បង្គាប់​ពួកគេ​កុំ​ឲ្យ​ប្រាប់​អ្នកណា​ម្នាក់​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ។​


ប៉ុន្ដែ​ព្រះអង្គ​បាន​ព្រមាន​ពួកគេ​ដោយ​បង្គាប់​មិន​ឲ្យ​ប្រាប់​អ្នកណា​ម្នាក់​ពី​ការ​នេះ​ទេ​


ហើយ​ខ្ញុំ​ក៏​មិន​ទទួល​ការ​សរសើរ​ពី​មនុស្ស​ដែរ​


អ្នកណា​និយាយ​តែ​ពី​ខ្លួន​ឯង​ អ្នក​នោះ​រក​កិត្តិយស​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នកណា​ស្វែងរក​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្លួន​ឲ្យ​មក​ អ្នក​នោះ​ជា​អ្នក​ពិត​ត្រង់​ ហើយ​គ្មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ខ្លួន​សោះ។​


ខ្ញុំ​មិន​ស្វែងរក​សិរី​រុងរឿង​សម្រាប់​ខ្លួន​ខ្ញុំ​ទេ​ មាន​ព្រះ​មួយ​អង្គ​កំពុង​ស្វែងរក​ ហើយ​កំពុង​ជំនុំជម្រះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម