Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:43 - Khmer Christian Bible

43 ប៉ុន្ដែ​លោក​នាយ​ទាហាន​ចង់​ជួយ​លោក​ប៉ូល​ ក៏​រារាំង​ពួកគេ​ពី​ផែនការ​នេះ​ គាត់​ក៏​បាន​បញ្ជា​ពួក​អ្នក​ដែល​អាច​ហែល​ទឹក​បាន​ឲ្យ​លោត​ចុះ​ពី​សំពៅ​ ហើយ​ឡើង​ទៅ‍​ដី​គោក​មុន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 ប៉ុន្តែ​មេទាហានលើមួយរយនាក់​ចង់​ជួយ​ប៉ូល​ឲ្យរួច ក៏​ឃាត់​ពួកគេ​មិនឲ្យ​ធ្វើតាម​គម្រោង​នេះ ទាំង​បញ្ជា​ឲ្យ​ពួក​អ្នក​ដែល​ចេះ​ហែល​លោតចុះ ឡើងទៅ​លើ​គោក​មុន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ប៉ុន្ដែ ដោយ​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ុល មេទ័ពរងក៏​ឃាត់​គេមិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ។ លោក​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែលលោត​ចុះ ហើយ​ហែល​ទៅ​រក​គោក​មុន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ប៉ុន្តែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក​លោត​ទៅ​ក្នុង​ទឹក ហែល​ទៅ​រក​គោក​មុន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 តែ​មេ​ទ័ព​ចង់​ជួយ​ប៉ុល​ឲ្យ​រួច បាន​ជា​ឃាត់​គេ មិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ ក៏​បង្គាប់​អ្នក​ណា​ដែល​ចេះ​ហែល ឲ្យ​លោត​ហែល​ទៅ​ដល់​គោក​ជា​មុន

សូមមើលជំពូក ចម្លង

អាល់គីតាប

43 ប៉ុន្ដែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក​លោត​ទៅ​ក្នុង​ទឹក ហែល​ទៅ​រក​គោក​មុន

សូមមើលជំពូក ចម្លង




កិច្ចការ 27:43
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មាន​ទំនាស់​កាន់តែ​ខ្លាំង​ មេបញ្ជាការ​ក៏​បញ្ជា​ទាហាន​ឲ្យ​ចុះ​ទៅ​ដណ្ដើម​យក​លោក​ប៉ូល​ពី​កណ្ដាល​ចំណោម​ពួកគេ​ នាំ​ទៅ​ក្នុង​បន្ទាយ​វិញ​ ដោយ​ខ្លាច​ក្រែង​ពួកគេ​ហែក​គាត់​ជា​ចម្រៀក។​


ហើយ​ត្រូវ​រៀបចំ​សត្វ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ ហើយ​នាំ​គាត់​ទៅ​ឯ​លោក​អភិបាល​ភេលីច​ដោយ​សុវត្ថិភាព»​


ប៉ុន្ដែ​លោក​នាយ​ទាហាន​ជឿ​អ្នក​បើក​សំពៅ​ និង​ម្ចាស់​សំពៅ​ច្រើន​ជាង​ពាក្យ​សំដី​ដែល​លោក​ប៉ូល​និយាយ។​


នៅ​ថ្ងៃ​បន្ទាប់​ យើង​ក៏​ចូល​ចត​នៅ​ក្រុង​ស៊ីដូន​ ហើយ​លោក​យូលាស​បាន​ប្រព្រឹត្ដ​ចំពោះ​លោក​ប៉ូល​ដោយ​សប្បុរស​ គឺ​បាន​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ‍​ឯ​មិត្ដភក្ដិ​ ដើម្បី​ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​គាត់។​


លោក​ប៉ូល​ក៏​ប្រាប់​លោក​នាយ​ទាហាន​ និង​ពួក​ទាហាន​ថា៖​ «បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​រួច​ជីវិត​បាន​ឡើយ»​


ពេល​នោះ​ ពួក​ទាហាន​មាន​ផែនការ​ថា​ ពួកគេ​ត្រូវ​សម្លាប់​អ្នក​ទោស​ចោល​ ក្រែងលោ​អ្នកណា​ម្នាក់​ហែល​គេច​ខ្លួន​


ខ្ញុំ​ត្រូវ​គេ​វាយ​នឹង​ដំបង​បី​ដង​ ត្រូវ​គេ​គប់​នឹង​ដុំ​ថ្ម​មួយ​ដង​ លិច​សំពៅ​បី​ដង​ រសាត់​នៅ​មហា​សមុទ្រ​អស់​មួយ​ថ្ងៃ​មួយ​យប់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម