កាលព្រះយេស៊ូបង្គាប់សិស្សទាំងដប់ពីរចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះទៅបង្រៀន និងប្រកាសនៅក្នុងក្រុងនានារបស់ពួកគេ។
ម៉ាថាយ 7:28 - Khmer Christian Bible កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនេះចប់សព្វគ្រប់ហើយ បណ្ដាជននឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលទាំងនេះហើយ ហ្វូងមនុស្សក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ មហាជនក៏នឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ មហាជនងឿងឆ្ងល់យ៉ាងខ្លាំងអំពីសេចក្ដីដែលព្រះអង្គប្រៀនប្រដៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះបណ្តាមនុស្សក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀន អាល់គីតាប កាលអ៊ីសាមានប្រសាសន៍ទាំងនេះ ចប់សព្វគ្រប់ហើយ មហាជនងឿងឆ្ងល់យ៉ាងខ្លាំងអំពីសេចក្ដីដែលគាត់ប្រៀនប្រដៅ |
កាលព្រះយេស៊ូបង្គាប់សិស្សទាំងដប់ពីរចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះទៅបង្រៀន និងប្រកាសនៅក្នុងក្រុងនានារបស់ពួកគេ។
កាលព្រះយេស៊ូមានបន្ទូលសេចក្ដីទាំងនេះចប់ហើយ ព្រះអង្គបានយាងចេញពីស្រុកកាលីឡេ រួចបានមកដល់តំបន់ស្រុកយូដា នៅឯត្រើយនាយអូរយ័រដាន់
កាលព្រះយេស៊ូបានបញ្ចប់ព្រះបន្ទូលទាំងអស់នេះហើយ ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖
ពេលភ្លៀងធ្លាក់មក ទឹកជន់ឡើង ហើយខ្យល់បក់ខ្លាំង ផ្ទះនោះក៏ដួលរលំខ្ទេចខ្ទីអស់»។
ដ្បិតពេលព្រះអង្គបង្រៀនពួកគេ ដូចជាអ្នកមានសិទ្ធិអំណាច មិនដូចជាពួកគ្រូវិន័យរបស់ពួកគេឡើយ។
អ្នកដែលស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ដ្បិតពេលព្រះអង្គបង្រៀនពួកគេ ព្រះអង្គមានសិទ្ធិអំណាច មិនដូចជាពួកគ្រូវិន័យឡើយ
កាលសម្ដេចសង្ឃ និងគ្រូវិន័យបានឮដូច្នេះ ពួកគេក៏រកមធ្យោបាយសម្លាប់ព្រះអង្គ តែពួកគេខ្លាច ព្រោះបណ្ដាជនទាំងអស់កំពុងតែនឹកអស្ចារ្យក្នុងចិត្ដអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ
លុះដល់ថ្ងៃសប្ប័ទ ព្រះអង្គចាប់ផ្ដើមបង្រៀននៅក្នុងសាលាប្រជុំ ហើយមនុស្សជាច្រើនដែលកំពុងស្ដាប់បាននឹកអស្ចារ្យក្នុងចិត្ដ ទាំងនិយាយថា៖ «តើអ្នកនេះចេះសេចក្ដីទាំងនេះពីណាមក? ម្ដេចក៏អ្នកនេះមានប្រាជ្ញាម៉្លេះ ហើយការអស្ចារ្យបែបនេះកើតពីដៃគាត់ទៀត!
ប៉ុន្ដែពួកគេរកមិនឃើញមធ្យោបាយណាមួយដែលអាចឲ្យពួកគេធ្វើបានសោះ ព្រោះប្រជាជនទាំងអស់កំពុងជក់ចិត្ដស្ដាប់ព្រះអង្គ។
អស់អ្នកដែលបានស្ដាប់ព្រះអង្គបាននឹកអស្ចារ្យពីតម្រិះប្រាជ្ញា និងចម្លើយរបស់ព្រះអង្គ។
ពួកគេគ្រប់គ្នាបានសរសើរព្រះអង្គ និងនឹកអស្ចារ្យពីព្រះបន្ទូលប្រកបដោយព្រះគុណដែលបានចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ប៉ុន្ដែពួកគេនិយាយគ្នាថា៖ «តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?»
ពួកអ្នកស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះបន្ទូលព្រះអង្គប្រកបដោយសិទ្ធិអំណាច។
ពេលព្រះអង្គមានបន្ទូលទៅបណ្ដាជនដែលកំពុងស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្នុងក្រុងកាពើណិម។
ពេលនោះពួកជនជាតិយូដាឆ្ងល់ថា៖ «អ្នកនេះមិនដែលរៀនអ្វីឡើយ ចុះហេតុអ្វីបានជាគាត់ចេះបទគម្ពីរច្រើនម៉្លេះ?»