Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 11:18 - Khmer Christian Bible

18 កាល​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​ តែ​ពួកគេ​ខ្លាច​ ព្រោះ​បណ្ដាជន​ទាំង​អស់​កំពុង​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ឮ​ដូច្នេះ ក៏​រកមធ្យោបាយ​បំផ្លាញជីវិត​ព្រះអង្គ​។ តាមពិត ពួកគេ​ខ្លាច​ព្រះអង្គ ពីព្រោះ​ប្រជាជន​ទាំងអស់​បាន​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ឮ​ដូច្នេះ គេ​ក៏​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះ‌អង្គ ដ្បិត​គេ​ខ្លាច​ព្រះ‌អង្គ ព្រោះ​បណ្តា​ជន​ទាំង​អស់​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កាល​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ដឹង​រឿង​នេះ គេ​នាំ​គ្នា​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។ ប៉ុន្តែ គេ​ខ្លាច​ព្រះអង្គ ដ្បិត​បណ្ដា‌ជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​ក៏​ឮ ហើយ​គេ​រក​ឱកាស​ធ្វើ​យ៉ាង​ណា​នឹង​បំផ្លាញ​ទ្រង់​ចេញ ដ្បិត​គេ​ខ្លាច​ទ្រង់ ដោយ​ព្រោះ​បណ្តា​មនុស្ស​ទាំង​អស់​គ្នា មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ចំពោះ​សេចក្ដី​ដែល​ទ្រង់​បង្រៀន

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កាល​ពួក​អ៊ីមុាំ និង​ពួក​តួន​ដឹង​រឿង​នេះ គេ​នាំ​គ្នា​រក​មធ្យោ​បាយ​សម្លាប់​អ៊ីសា។ ប៉ុន្ដែ គេ​ខ្លាច​អ៊ីសា ដ្បិត​បណ្ដា‌ជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ដែល​អ៊ីសា​បង្រៀន​ណាស់។

សូមមើលជំពូក ចម្លង




ម៉ាកុស 11:18
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​កាល​ពួក​សម្ដេច​សង្ឃ​ និង​គ្រូវិន័យ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​ ទាំង​ក្មេងៗ​នាំ​គ្នា​ស្រែក​នៅ​ក្នុង​ព្រះ​វិហារ​ថា​ ហូសាណា​ដល់​ពូជពង្ស​ដាវីឌ​ ផង​នោះ​ ពួកគេ​ក៏​ទាស់ចិត្ដ​ជា​ខ្លាំង​


កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ចប់​សព្វគ្រប់​ហើយ​ បណ្ដាជន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​


អ្នក​ដែល​ស្ដាប់​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ ដ្បិត​ពេល​ព្រះអង្គ​បង្រៀន​ពួកគេ​ ព្រះអង្គ​មាន​សិទ្ធិ​អំណាច​ មិន​ដូច​ជា​ពួក​គ្រូ​វិន័យ​ឡើយ​


តើ​យើងគួរ​និយាយ​ថា​ មក​ពី​មនុស្សឬ?»​ (ពួក​គេ​ខ្លាច​ពួកបណ្ដាជន​ ព្រោះ​មនុស្ស​គ្រប់គ្នា​រាប់​លោក​យ៉ូហានថា​ជា​អ្នក​នាំ​ព្រះ​បន្ទូល​ពិត​ប្រាកដ)


ពួកគេ​រក​ចាប់​ព្រះអង្គ​ ព្រោះ​ពួកគេ​ដឹង​ថា​ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ​ គឺ​សំដៅ​លើ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​បណ្ដាជន​ ហើយ​ក៏​ចេញ​ពី​ព្រះអង្គ​ទៅ។​


អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ភ្លាម​ ហើយ​ពិគ្រោះ​ជាមួយ​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​


ដ្បិត​ស្ដេច​ហេរ៉ូឌ​កោត​ខ្លាច​ និង​ការពារ​លោក​យ៉ូហាន ព្រោះ​ដឹង​ថា​ គាត់​ជា​មនុស្ស​សុចរិត​បរិសុទ្ធ​ ហើយ​ព្រះអង្គ​ស្ដាប់​គាត់​ទាំង​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ក៏​រារែក​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ដែរ។​


រួច​ព្រះអង្គ​ក៏​បង្រៀន​នៅ​ក្នុង​ព្រះវិហារ​រាល់​ថ្ងៃ​ រីឯ​ពួក​សម្ដេច​សង្ឃ​ ពួក​គ្រូ​វិន័យ​ និង​ពួក​មេ​ដឹកនាំ​ប្រជាជន​វិញ​ កំពុង​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​


អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះអង្គ​បាន​នឹក​អស្ចារ្យ​ពី​តម្រិះ​ប្រាជ្ញា​ និង​ចម្លើយ​របស់​ព្រះអង្គ។​


ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​រក​ចាប់​ព្រះអង្គ​នៅ​ពេល​នោះ​ ព្រោះ​ពួកគេ​ដឹង​ថា​ ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ គឺ​សំដៅ​លើ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​ប្រជាជន។​


ពួកគេ​គ្រប់​គ្នា​បាន​សរសើរ​ព្រះអង្គ​ និង​នឹក​អស្ចារ្យ​ពី​ព្រះបន្ទូល​ប្រកប​ដោយ​ព្រះគុណ​ដែល​បាន​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​មក​ ប៉ុន្ដែ​ពួកគេ​និយាយ​គ្នា​ថា៖​ «តើ​អ្នក​នេះ​មិន​មែន​ជា​កូន​របស់​យ៉ូសែប​ទេ​ឬ?»​


បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​យាង​នៅ​ក្នុង​ស្រុក​កាលីឡេ​តែ​ប៉ុណ្ណោះ​ ដ្បិត​ព្រះអង្គ​មិន​ចង់​យាង​នៅ​ក្នុង​ស្រុក​យូដា​ទេ​ ព្រោះ​ពួក​ជនជាតិ​យូដា​រក​សម្លាប់​ព្រះអង្គ។​


តើ​លោក​ម៉ូសេ​មិន​បាន​ប្រគល់​គម្ពីរ​វិន័យ​ឲ្យ​អ្នក​រាល់គ្នា​ទេ​ឬ?​ ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ គ្មាន​អ្នកណា​ម្នាក់​ប្រពឹ្រត្ត​តាម​ក្រឹត្យវិន័យ​នោះ​ឡើយ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ?»​


ពួក​ឆ្មាំ​ព្រះវិហារ​ឆ្លើយ​ថា៖​ «មិន​ដែល​មាន​អ្នកណា​និយាយ​ដូច​អ្នក​នោះ​ទេ»។​


ប៉ុន្ដែ​នៅពេល​លោក​ប៉ូល​កំពុង​អធិប្បាយ​អំពី​សេចក្ដី​សុចរិត​ និង​ការ​គ្រប់គ្រង​ចិត្ដ​ ព្រមទាំង​អំពី​ការ​ជំនុំជម្រះ​ដែល​នឹង​កើតឡើង​ លោក​ភេលីច​ក៏​មាន​ការ​ភ័យខ្លាច​ ហើយ​ប្រាប់​ថា៖​ «ឥឡូវ​នេះ​ ត្រលប់​ទៅ​សិន​ចុះ​ ពេល​ខ្ញុំ​មាន​ឱកាស​ ខ្ញុំ​នឹង​កោះហៅ​អ្នក​មក​ម្ដង​ទៀត»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម