ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 7:16 - Khmer Christian Bible

រួច​អ្នក​រាល់គ្នា​នឹង​ស្គាល់​ពួកគេ​ដោយសារ​ផលផ្លែ​របស់​ពួកគេ​ តើ​មាន​នរណា​ប្រមូល​ផល​ទំពាំង​បាយជូរ​ពី​គុម្ព​បន្លា​ ឬ​ផ្លែ​ល្វា​ពី​ដើម​កន្ដ្រើយ​ដែរ​ឬ​ទេ?​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នករាល់គ្នា​នឹង​សម្គាល់​ពួកគេ​បាន​ដោយ​ផលផ្លែ​របស់​ពួកគេ​។ តើ​គេ​ប្រមូល​ផ្លែទំពាំងបាយជូរ​ពី​គុម្ពបន្លា ឬ​ផ្លែល្វា​ពី​ដើមបន្លា​ឬ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន​ដោយ‌សារ​ផល​ផ្លែ​របស់​គេ។ តើ​គេ​ប្រមូល​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដើម​ដំបង​យក្ស​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​ពី​គុម្ព​បន្លា​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ‌សារ​ផល​គេ​បង្កើត តើ​ដែល​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបង‌យក្ស​ឬ​ទេ

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ដ។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​ឧទុម្ពរ​ពី​គុម្ព​បន្លា​ឡើយ។

សូមមើលជំពូក



ម៉ាថាយ 7:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាំ​ដើម​ឈើ​ល្អ​ ផ្លែ​របស់​វា​ក៏​ល្អ​ ផ្ទុយ​ទៅ​វិញ​ ដាំ​ដើម​ឈើ​មិន​ល្អ​ ផ្លែ​របស់​វា​ក៏​មិន​ល្អ​ដែរ​ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយសារ​ផ្លែ​របស់​វា។​


ដូច្នេះ​ អ្នក​រាល់គ្នា​នឹង​ស្គាល់​គេ​ដោយសារ​ផលផ្លែ​របស់​គេ​


រីឯ​ផល​ផ្លែ​របស់​ព្រះវិញ្ញាណ​វិញ​ គឺ​សេចក្ដី​ស្រឡាញ់​ អំណរ​ សេចក្ដី​សុខសាន្ដ​ សេចក្ដី​អត់ធ្មត់​ សេចក្ដី​សប្បុរស​ សេចក្តី​ល្អ​ ភាព​ស្មោះ​ត្រង់​


ប៉ុន្ដែ​អ្នក​ខ្លះ​នឹង​និយាយ​ថា អ្នក​មាន​ជំនឿ​ រីឯ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ដិ។​ ដូច្នេះ​ ចូរ​បង្ហាញ​ខ្ញុំ​អំពី​ជំនឿ​របស់​អ្នក​ដែល​គ្មាន​ការ​ប្រព្រឹត្ដិ​ ហើយ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​ជំនឿ​របស់​ខ្ញុំ​តាមរយៈ​ការ​ប្រព្រឹត្ដិ​វិញ‍​។​


បងប្អូន​របស់​ខ្ញុំ​អើយ!​ ដើម​ល្វា​មិន​អាច​មាន​ផ្លែ​អូលីវ​ទេ​ ហើយ​ដើម​ទំពាំង​បាយជូរ​ក៏​មិន​អាច​មាន​ផ្លែល្វា​ដែរ‍​ ដូច្នេះ​ រន្ធ​ទឹកប្រៃ​ក៏​មិន​អាច​បញ្ចេញ​ទឹកសាប​បានដែរ។