Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 3:12 - Khmer Christian Bible

12 បងប្អូន​របស់​ខ្ញុំ​អើយ!​ ដើម​ល្វា​មិន​អាច​មាន​ផ្លែ​អូលីវ​ទេ​ ហើយ​ដើម​ទំពាំង​បាយជូរ​ក៏​មិន​អាច​មាន​ផ្លែល្វា​ដែរ‍​ ដូច្នេះ​ រន្ធ​ទឹកប្រៃ​ក៏​មិន​អាច​បញ្ចេញ​ទឹកសាប​បានដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 បងប្អូន​របស់ខ្ញុំ​អើយ ដើមល្វា​មិន​អាច​បង្កើត​ផ្លែអូលីវ​បាន​ទេ ឬ​ដើមទំពាំងបាយជូរ​មិន​អាច​បង្កើត​ផ្លែល្វា​បាន​ទេ មែនទេ​? ទឹកប្រៃ​ក៏មិន​អាច​បង្ហូរចេញ​ជា​ទឹក​សាប​បាន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បង‌ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង​បាយ​ជូរ​អាច​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ? ឯ​រន្ធ​ទឹក​ប្រៃ​ក៏​មិន​អាច​ហូរ​ចេញ​ពី​ទឹក​សាប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 បងប្អូន​អើយ ដើម​ឧទុម្ពរ​អាច​ឲ្យ​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយជូរ​អាច​ឲ្យ​ផ្លែ​ជា​ឧទុម្ពរ​បាន​ឬ? រន្ធ​ទឹក​ប្រៃ​ពុំ​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយ‌ជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក ជា​ប្រៃ​ផងសាប​ផង​បាន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 បង​ប្អូន​អើយ ដើម​ឧទុម្ពរ​អាច​ឲ្យ​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយ‌ជូរ​អាច​ឲ្យ​ផ្លែ​ជា​ឧទុម្ពរ​បាន​ឬ? រន្ធ​ទឹក​ប្រៃ​ពុំ​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​បាន​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ាកុប 3:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាំ​ដើម​ឈើ​ល្អ​ ផ្លែ​របស់​វា​ក៏​ល្អ​ ផ្ទុយ​ទៅ​វិញ​ ដាំ​ដើម​ឈើ​មិន​ល្អ​ ផ្លែ​របស់​វា​ក៏​មិន​ល្អ​ដែរ​ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយសារ​ផ្លែ​របស់​វា។​


កាល​បាន​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅ​តាម​ផ្លូវ​ ព្រះអង្គ​ក៏​យាង​ទៅ​ជិត​ដើម​ល្វា​នោះ​ ប៉ុន្ដែ​មិន​ឃើញ​មាន​ផ្លែ​សោះ​នៅ​លើ​ដើម​ មាន​តែ​ស្លឹក​ប៉ុណ្ណោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖​ «ដរាប​ត​ទៅ​ កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ»​ ស្រាប់តែ​ដើម​ល្វា​នោះ​ក្រៀម​ស្វិត​មួយ​រំពេច។​


ជា​ការ​ពិត​ណាស់​ មិន​ដែល​មាន​ប្រភព​ទឹក​ណា​បញ្ចេញ​ទឹក​សាប​ និង​ទឹក​ប្រៃ​ពី​រន្ធទឹក​តែ​មួយ​ទេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម