Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 7:16 - ព្រះគម្ពីរខ្មែរសាកល

16 អ្នករាល់គ្នា​នឹង​សម្គាល់​ពួកគេ​បាន​ដោយ​ផលផ្លែ​របស់​ពួកគេ​។ តើ​គេ​ប្រមូល​ផ្លែទំពាំងបាយជូរ​ពី​គុម្ពបន្លា ឬ​ផ្លែល្វា​ពី​ដើមបន្លា​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 រួច​អ្នក​រាល់គ្នា​នឹង​ស្គាល់​ពួកគេ​ដោយសារ​ផលផ្លែ​របស់​ពួកគេ​ តើ​មាន​នរណា​ប្រមូល​ផល​ទំពាំង​បាយជូរ​ពី​គុម្ព​បន្លា​ ឬ​ផ្លែ​ល្វា​ពី​ដើម​កន្ដ្រើយ​ដែរ​ឬ​ទេ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន​ដោយ‌សារ​ផល​ផ្លែ​របស់​គេ។ តើ​គេ​ប្រមូល​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដើម​ដំបង​យក្ស​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​ឧទុម្ពរ*​ពី​គុម្ព​បន្លា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ‌សារ​ផល​គេ​បង្កើត តើ​ដែល​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបង‌យក្ស​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ដ។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​ឧទុម្ពរ​ពី​គុម្ព​បន្លា​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 7:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បីតែ​កូនក្មេង​ក៏​ត្រូវបាន​ស្គាល់​ដោយ​ទង្វើ​របស់វា ថា​តើ​ការប្រព្រឹត្ត​របស់វា​បរិសុទ្ធ និង​ទៀងត្រង់​ឬយ៉ាងណា​។


“ធ្វើឲ្យ​ដើមឈើ​ល្អ ផល​វា​ក៏​ល្អ ឬ​ធ្វើឲ្យ​ដើមឈើ​អាក្រក់ ផល​វា​ក៏​អាក្រក់​ដែរ​; ដ្បិត​ដើមឈើ​នឹង​សម្គាល់​បាន​ដោយ​ផលផ្លែ​របស់វា​។


ដោយហេតុនេះ អ្នករាល់គ្នា​នឹង​សម្គាល់​ពួកគេ​បាន​ដោយ​ផលផ្លែ​របស់​ពួកគេ​។


រីឯ​ផលផ្លែ​របស់​ព្រះវិញ្ញាណ​គឺ​សេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់


ក៏ប៉ុន្តែ​មាន​អ្នកខ្លះ​នឹង​និយាយថា​៖ “អ្នក​មាន​ជំនឿ រីឯខ្ញុំ​មាន​ការប្រព្រឹត្ត”។ ដូច្នេះ ចូរ​បង្ហាញ​ជំនឿ​របស់អ្នក​ដែល​គ្មាន​ការប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់ខ្ញុំ​តាមរយៈ​ការប្រព្រឹត្ត​របស់ខ្ញុំ​ឲ្យ​អ្នក​ឃើញ​ដែរ​។


បងប្អូន​របស់ខ្ញុំ​អើយ ដើមល្វា​មិន​អាច​បង្កើត​ផ្លែអូលីវ​បាន​ទេ ឬ​ដើមទំពាំងបាយជូរ​មិន​អាច​បង្កើត​ផ្លែល្វា​បាន​ទេ មែនទេ​? ទឹកប្រៃ​ក៏មិន​អាច​បង្ហូរចេញ​ជា​ទឹក​សាប​បាន​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម