បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបងខ្លួងឯង ហើយលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំចុះ
ម៉ាថាយ 4:19 - Khmer Christian Bible ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងឲ្យអ្នកធ្វើជាអ្នកនេសាទមនុស្សវិញ» ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“មកតាមខ្ញុំ! ខ្ញុំនឹងធ្វើឲ្យពួកអ្នកទៅជាអ្នកនេសាទមនុស្ស”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យធ្វើជាអ្នកនេសាទមនុស្សវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗនឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ |
បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវលះបងខ្លួងឯង ហើយលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំចុះ
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្ដិរបស់អ្នកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»។
ពេលយាងតាមមាត់បឹងកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ គឺលោកស៊ីម៉ូនហៅពេត្រុស និងលោកអនទ្រេជាប្អូន កំពុងបង់សំណាញ់ក្នុងបឹង
ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ ហើយទុកឲ្យមនុស្សស្លាប់បញ្ចុះគ្នាគេចុះ»។
កាលព្រះយេស៊ូយាងចេញពីទីនោះ ព្រះអង្គបានឃើញបុរសម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។
ពេលកំពុងយាងកាត់តាមទីនោះ ព្រះអង្គបានឃើញលោកលេវី ជាកូនលោកអាល់ផាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយមានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ» គាត់បានក្រោកឈរឡើង រួចដើរតាមព្រះអង្គទៅ។
ក្រោយពីហេតុការណ៍ទាំងនេះ ព្រះអង្គក៏ចេញទៅ ហើយបានឃើញអ្នកទារពន្ធដារម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»
ព្រះអង្គមានបន្ទូលទៅម្នាក់ទៀតថា៖ «ចូរមកតាមខ្ញុំចុះ» ប៉ុន្ដែអ្នកនោះទូលថា៖ «ព្រះអម្ចាស់អើយ! សូមអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុករបស់ខ្ញុំជាមុនសិន»
ថ្ងៃបន្ទាប់មក ព្រះយេស៊ូចង់ទៅស្រុកកាលីឡេ ហើយព្រះអង្គបានជួបលោកភីលីព ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។
បើអ្នកណាបម្រើខ្ញុំ ចូរឲ្យអ្នកនោះមកតាមខ្ញុំចុះ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នៅទីនោះដែរ ហើយបើអ្នកណាបម្រើខ្ញុំ នោះព្រះវរបិតានឹងលើកមុខអ្នកនោះឡើង។
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើខ្ញុំចង់ឲ្យអ្នកនោះនៅរស់រហូតដល់ខ្ញុំមកវិញ តើទាក់ទងអ្វីនឹងអ្នក? ចូរអ្នកមកតាមខ្ញុំចុះ!»
ខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នាទេក៏ដោយ ប៉ុន្ដែគេថា ខ្ញុំជាមនុស្សមានល្បិចបោកប្រាស់យកពីអ្នករាល់គ្នា