Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:21 - Khmer Christian Bible

21 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​ឲ្យ​អ្នក​ក្រ​ចុះ​ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថានសួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រសិនបើ​អ្នក​ចង់ឲ្យ​បាន​គ្រប់លក្ខណ៍ ចូរ​ទៅ​លក់​អ្វីៗដែល​អ្នក​មាន ហើយ​ចែក​ឲ្យ​អ្នកក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បត្តិ​នៅ​ស្ថានសួគ៌ រួច​មក​តាម​ខ្ញុំ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​យក​លុយ​ទៅ​ចែក​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ នៅ​ឯ​ស្ថាន‌សួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សូរ៉កា រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:21
31 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះបង​ខ្លួង​ឯង​ ហើយ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ចុះ​


កំលោះ​នោះ​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​បាន​ធ្វើ​តាម​សេចក្ដី​ទាំង​នេះ​អស់​ហើយ​ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?»​


ប៉ុន្ដែ​ពេល​កំលោះ​នោះ​ឮ​ព្រះបន្ទូល​នេះ​ ក៏​ចាក​ចេញ​ទៅ​ទាំង​សោកសៅ​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​សករាជ​ថ្មី​ ពេល​កូន​មនុស្ស​អង្គុយ​នៅ​លើ​បល្ល័ង្ក​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​របស់​លោក​ នោះ​អ្នក​រាល់គ្នា​ដែល​បាន​ដើរ​តាម​ខ្ញុំ​នឹង​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​ដប់​ពីរ​ ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​របស់​អ៊ីស្រាអែល​ដែរ​


ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​មក​តាម​ខ្ញុំ​ ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»​


ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍​ចុះ​ ដូច​ជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​គ្រប់​លក្ខណ៍​ដូច្នោះ​ដែរ‍។​


ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ​ ហើយ​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​គ្នា​គេ​ចុះ»។​


កាល​ព្រះយេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ ព្រះអង្គ​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ ម៉ាថាយ​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធ​ដារ​ ហើយ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»។​ គាត់​ក៏​ក្រោក​ឡើង​ ហើយ​ដើរ​តាម​ព្រះអង្គ។​


ប៉ុន្ដែ​ព្រះអង្គ​មើល​ទៅ​គាត់​ដោយ​ក្ដី​ស្រឡាញ់​ និង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​ខ្វះសេចក្ដី​មួយ​ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្ដិ​ដែល​អ្នក​មាន​ទាំង​ឡាយ​ឲ្យ​អ្នក​ក្រ​ចុះ​ អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថាន​សួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»​


ពេល​កំពុង​យាង​កាត់​តាម​ទីនោះ​ ព្រះអង្គ​បាន​ឃើញ​លោក​លេវី​ ជា​កូន​លោក​អាល់​ផាយ​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធដារ​ ហើយ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»​ គាត់​បាន​ក្រោក​ឈរ​ឡើង​ រួច​ដើរ​តាម​ព្រះអង្គ​ទៅ។​


កាល​ព្រះអង្គ​ហៅ​ពួក​បណ្ដា​ជន​ និង​ពួក​សិស្ស​ព្រះអង្គ​ឲ្យ​ជួប​ជុំ​គ្នា​ហើយ​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះ​បង់​ខ្លួន​ឯង​ ហើយ​លី​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​


ចូរ​លក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​ ហើយ​ចែក​ទាន​ចុះ​ ចូរ​ធ្វើ​ថង់​ប្រាក់​ដែល​មិន​ចេះ​ចាស់​សម្រាប់​ខ្លួន​ ជា​ទ្រព្យ​សម្បត្ដិ​មិន​ចេះ​អស់​នៅ​ស្ថានសួគ៌​ ជា​កន្លែង​ដែល​គ្មាន​ចោរ​ចូល​មក​ជិត​ ឬ​កណ្ដៀរ​ស៊ី​បំផ្លាញ​ទេ​


ដូច្នេះ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​ បើ​មិន​លះបង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​ខ្លួន​ទេ​ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា ចូរ​ប្រើ​ទ្រព្យ​សម្បត្ដិ​លោកិយ​បង្កើត​មិត្ដភក្តិ​សម្រាប់​អ្នក​រាល់គ្នា​ចុះ​ ដើម្បី​ពេល​ណា​ទ្រព្យ​នោះ​អស់​ទៅ​ នោះ​ពួក​មិត្ដភក្ដិ​អាច​ស្វាគមន៍​អ្នក​រាល់គ្នា​មក​ក្នុង​លំនៅ​អស់​កល្ប​ជានិច្ច។​


ពេល​ឮ​ដូច្នេះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​ខ្វះ​សេចក្ដី​មួយ​ ចូរ​ទៅ​លក់​ទ្រព្យសម្បត្ដិ​ទាំង​អស់​ដែល​អ្នក​មាន ចែក​ឲ្យ​អ្នក​ក្រ​ចុះ​ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថានសួគ៌​ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»​


ក្រោយពី​ហេតុការណ៍​ទាំង​នេះ​ ព្រះអង្គ​ក៏​ចេញ​ទៅ​ ហើយ​បាន​ឃើញ​អ្នក​ទារ​ពន្ធដារ​ម្នាក់​ ឈ្មោះ​លេវី​ កំពុង​អង្គុយ​នៅ​កន្លែង​ប្រមូល​ពន្ធដារ​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»​


សិស្ស​មិន​ដែល​លើ​គ្រូ​ទេ​ ប៉ុន្ដែ​សិស្ស​គ្រប់គ្នា​ដែល​បាន​ទទួល​ការ​បង្វឹក​ពេញ​លេញ​ នោះ​នឹង​ត្រលប់​ដូចជា​គ្រូ​របស់​គេ។​


ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖​ «បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះបង់​ខ្លួន​ឯង​ លី​ឈើ​ឆ្កាង​របស់​ខ្លួន​រាល់​ថ្ងៃ​មក​តាម​ខ្ញុំ​ចុះ​


ដ្បិត​ចៀម​របស់​ខ្ញុំ​ស្តាប់​សំឡេង​របស់​ខ្ញុំ​ ឯ​ខ្ញុំ​ក៏​ស្គាល់​ពួកវា​ ហើយ​ពួកវា​ក៏​មក​តាម​ខ្ញុំ​


បើ​អ្នកណា​បម្រើ​ខ្ញុំ​ ចូរ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ​ ខ្ញុំ​នៅ​ទី​ណា​ អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ​ ហើយ​បើ​អ្នកណា​បម្រើ​ខ្ញុំ​ នោះ​ព្រះ​វរ​បិតា​នឹង​លើក​មុខ​អ្នក​នោះ​ឡើង។​


ពួកគេ​លក់​ទ្រព្យ​សម្បត្ដិ​ និង​អ្វីៗ​ជា​របស់​ខ្លួន​ ព្រមទាំង​ចែក​ទ្រព្យ​សម្បត្ដិ​ទាំង​នោះ​ដល់​គ្រប់​គ្នា​តាម​សេចក្ដី​ត្រូវការ​រៀងៗ​ខ្លួន។​


ព្រោះ​អ្នក​រាល់គ្នា​មាន​ចិត្ដ​អាណិត​អាសូរ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ ហើយ​សុខចិត្ដ​ឲ្យ​គេ​រឹបអូស​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ដោយ​អំណរ​ ដោយ​ដឹង​ថា​ខ្លួន​មាន​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​នោះ​ ហើយ​នៅ​ស្ថិតស្ថេរ​រហូត។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម