ម៉ាថាយ 4:17 - Khmer Christian Bible ចាប់ពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមប្រកាស ដោយមានបន្ទូលថា៖ «ចូរប្រែចិត្ដ ដ្បិតនគរស្ថានសួគ៌មកជិតបង្កើយ»។ ព្រះគម្ពីរខ្មែរសាកល តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមប្រកាសថា៖“ចូរកែប្រែចិត្ត ដ្បិតអាណាចក្រស្ថានសួគ៌មកជិតបង្កើយហើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាំងពីពេលនោះមក ព្រះយេស៊ូវបានចាប់ផ្តើមប្រកាសថា៖ «ចូរប្រែចិត្ត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌នៅជិតបង្កើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាំងពីគ្រានោះមក ព្រះយេស៊ូចាប់ផ្ដើមប្រកាសថា៖ «ចូរកែប្រែចិត្តគំនិត ដ្បិតព្រះរាជ្យ*នៃស្ថានបរមសុខនៅជិតបង្កើយហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាំងពីគ្រានោះមក ព្រះយេស៊ូវក៏ចាប់តាំងប្រកាស ដោយបន្ទូលថា ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ។ អាល់គីតាប តាំងពីគ្រានោះមក អ៊ីសាចាប់ផ្ដើមប្រកាសថា៖ «ចូរកែប្រែចិត្ដគំនិត ដ្បិតនគរនៃអុលឡោះនៅជិតបង្កើយហើយ!»។ |
ប៉ុន្ដែចាប់តាំងពីគ្រាលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកមកទល់ពេលនេះ មានគេខំប្រឹងចាប់យកនគរស្ថានសួគ៌ ហើយអ្នកខំប្រឹងខ្នះខ្នែង ចាប់យកនគរនោះបាន
ព្រះអង្គមានបន្ទូលឆ្លើយទៅគេថា៖ «ពីព្រោះអាថ៌កំបាំងនៃនគរស្ថានសួគ៌បានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែមិនបានប្រទានឲ្យអ្នកទាំងនោះទេ
ព្រះអង្គលើកយករឿងប្រៀបប្រដូចមួយទៀតដោយមានបន្ទូលទៅគេថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាបុរសម្នាក់ ដែលព្រោះពូជល្អទៅក្នុងស្រែគាត់
ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាសំណាញ់ដែលបានបង់ទៅក្នុងបឹង ហើយប្រមូលបានត្រីគ្រប់ប្រភេទ
ដូច្នេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដ្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ពួកគេចេញទៅទទួលកូនកំលោះ។
សូមឲ្យរាជ្យរបស់ព្រះអង្គបានមកដល់ សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
ចូរទៅស្វែងយល់ពីបទគម្ពីរដែលថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ តើនេះមានន័យយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ ក៏មានសេចក្ដីអរសប្បាយយ៉ាងដូច្នេះដែរ ចំពោះមនុស្សបាបម្នាក់ដែលបានប្រែចិត្ដ»។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្ដីអរសប្បាយយ៉ាងនោះដែរចំពោះមនុស្សបាបម្នាក់បានប្រែចិត្ដ ជាជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនត្រូវការការប្រែចិត្ដ។
ហើយគេនឹងប្រកាសក្នុងព្រះនាមរបស់ព្រះអង្គអំពីការប្រែចិត្ដសម្រាប់ការលើកលែងទោសបាបដល់ជនជាតិទាំងអស់ចាប់ផ្ដើមពីក្រុងយេរូសាឡិមទៅ
កាលព្រះយេស៊ូចាប់ផ្ដើមការងារព្រះអង្គ ព្រះអង្គមានអាយុប្រហែលសាមសិបឆ្នាំ ហើយតាមសេចក្ដីសន្និដ្ឋានពីប្រជាជន ព្រះអង្គជាកូនលោកយ៉ូសែប លោកយ៉ូសែបជាកូនលោកហេលី
ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សបាបវិញ ដើម្បីឲ្យគេប្រែចិត្ដ»។
ហើយព្រះអង្គក៏ចាត់ពួកគេឲ្យចេញទៅប្រកាសអំពីនគរព្រះជាម្ចាស់ និងប្រោសពួកអ្នកជំងឺឲ្យបានជា។
ពេលពួកគេបានឮដូច្នេះ ពួកគេក៏នៅស្ងៀម ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «ដូច្នេះ ព្រះជាម្ចាស់ក៏ប្រទានការប្រែចិត្ដ ដែលនាំទៅឯជីវិតដល់សាសន៍ដទៃដែរ!»
ដ្បិតពីមុនព្រះជាម្ចាស់បានទតរំលងគ្រាដែលមនុស្សល្ងង់ខ្លៅមែន ប៉ុន្ដែឥឡូវនេះ ព្រះអង្គបង្គាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យប្រែចិត្ត
លោកពេត្រុសឆ្លើយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ដ ហើយទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដរៀងៗខ្លួនចុះ ដើម្បីឲ្យអ្នករាល់គ្នាទទួលបានការលើកលែងទោសបាប និងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ
ទាំងធ្វើបន្ទាល់ប្រាប់ជនជាតិយូដា និងជនជាតិក្រេកអំពីការប្រែចិត្តមកឯព្រះជាម្ចាស់ និងអំពីជំនឿលើព្រះអម្ចាស់យេស៊ូនៃយើង
គឺមុនដំបូង ខ្ញុំបានប្រកាសប្រាប់ពួកអ្នកក្រុងដាម៉ាស់ និងពួកអ្នកក្រុងយេរូសាឡិមដែរ ព្រមទាំងក្នុងស្រុកយូដាទាំងមូល និងដល់សាសន៍ដទៃ ដើម្បីឲ្យពួកគេប្រែចិត្ដបែរមកឯព្រះជាម្ចាស់ ទាំងប្រព្រឹត្ដអំពើដែលស័ក្ដិសមនឹងការប្រែចិត្ដ។
ដូច្នេះ ចូរប្រែចិត្ដ ហើយវិលមកឯព្រះជាម្ចាស់វិញ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ
ដូច្នេះ ចូរយើងចេញពីសេចក្ដីបង្រៀនបឋមអំពីព្រះគ្រិស្ដ ហើយឆ្ពោះទៅកាន់ភាពគ្រប់លក្ខណ៍ កុំឲ្យយើងចាក់គ្រឹះម្ដងទៀតឡើយ ដូចជាខាងឯការប្រែចិត្ដចេញពីកិច្ចការរបស់សេចក្ដីស្លាប់ ជំនឿលើព្រះជាម្ចាស់