Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:47 - Khmer Christian Bible

47 ម្យ៉ាង​ទៀត​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​សំណាញ់​ដែល​បាន​បង់​ទៅ​ក្នុង​បឹង​ ហើយ​ប្រមូល​បាន​ត្រី​គ្រប់​ប្រភេទ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

47 “មួយវិញទៀត អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​អួន​ដែល​គេ​ទម្លាក់​ទៅក្នុង​សមុទ្រ ហើយ​ជាប់បាន​ត្រី​គ្រប់ប្រភេទ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 «មួយ​ទៀត ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​សំណាញ់ ដែល​គេ​បង់​ទៅ​ក្នុង​សមុទ្រ ហើយ​ជាប់​បាន​ត្រី​គ្រប់​ប្រភេទ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អួន​មួយ​ដែល​គេ​រាយ​ក្នុង​សមុទ្រ ហើយ​ជាប់​ត្រី​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អួន ដែល​គេ​ទំលាក់​ទៅ​ក្នុង​សមុទ្រ ជាប់​បាន​ត្រី​គ្រប់​មុខ

សូមមើលជំពូក ចម្លង

អាល់គីតាប

47 «នគរ​នៃ​អុលឡោះ​ប្រៀប​បី​ដូច​ជា​អួន​មួយ​ដែល​គេ​រាយ​ក្នុង​សមុទ្រ ហើយ​ជាប់​បាន​ត្រី​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:47
33 ការដាក់ឲ្យឆ្លើយតបគ្នា  

នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​កប់​ទុក​នៅ​ក្នុង​ស្រែ​ដែល​បុរស​ម្នាក់​បាន​រក​ឃើញ​ ហើយ​កប់​ទុក​វិញ​ រួច​គាត់​បាន​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ដោយ​អំណរ​ ហើយ​ទិញ​យក​ស្រែ​នោះ។​


ហើយ​ពេល​រក​ឃើញ​គជ់​មួយ​គ្រាប់​ដ៏​មាន​តម្លៃ​ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ ហើយ​ទិញ​យក​គជ់​នោះ។​


ពេល​សំណាញ់​ពេញ​ គេ​ក៏​ទាញ​ឡើង​លើ​ច្រាំង​ ហើយ​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កញ្ឆេ​ ឯ​ត្រី​អន់ៗ​ គេ​បោះ​ចោល។​


ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​មក​តាម​ខ្ញុំ​ ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»​


ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅពួក​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។​


ឯ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ ជា​កូន​លោក​សេបេដេ​ និង​ជា​គូកន​លោក​ស៊ីម៉ូន​ ក៏​ធ្វើ​ដូច្នេះ​ដែរ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «កុំ​ខ្លាច​អី!​ ពី​ពេល​នេះ​ទៅ​ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។​


មែក​ទាំងឡាយ​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ប៉ុន្ដែ​មិន​បង្កើត​ផលផ្លែ​ នោះ​ព្រះអង្គ​ក៏​កាត់ចោល​ រីឯ​មែក​ទាំងឡាយ​ណា​ដែល​បង្កើត​ផលផ្លែ​ នោះ​ព្រះអង្គ​ក៏​លួស​វា​ ដើម្បី​ឲ្យ​បង្កើត​ផល​កាន់​តែ​ច្រើន​ឡើង។​


ដូច្នេះ​បើ​អ្នកណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ​ អ្នក​នោះ​ប្រៀប​ដូចជា​មែក​ដែល​ត្រូវ​កាត់​បោះចោល​ ហើយ​ក្រៀមស្វិត​ រួច​គេ​ក៏​ប្រមូល​មែក​ទាំងនោះ​បោះ​ទៅ​ក្នុង​ភ្លើង​ ហើយ​ឆេះ​អស់ទៅ​


ហើយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​នឹង​មាន​មនុស្ស​និយាយ​បង្ខូច​គ្នា​ឯង​ដែរ​ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។​


ដ្បិត​ត្រូវ​តែ​មាន​បក្សពួក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​ពួកអ្នក​ខ្ជាប់ខ្ជួន​បង្ហាញ​ខ្លួន​កាន់​តែ​ច្បាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​


ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជា​ញឹកញាប់​ប្រថុយ​នឹង​គ្រោះថ្នាក់​នៅ​តាម​ទន្លេ​ គ្រោះថ្នាក់​ដោយសារ​ចោរ​ប្លន់​ គ្រោះថ្នាក់​ដោយសារ​ជនជាតិ​ឯង​ គ្រោះថ្នាក់​ដោយសារ​សាសន៍​ដទៃ​ គ្រោះថ្នាក់​នៅ​តាម​ក្រុង​ គ្រោះថ្នាក់​នៅ​តាម​ទីរហោឋាន​ គ្រោះថ្នាក់​នៅ​តាម​សមុទ្រ​ និង​គ្រោះថ្នាក់​ដោយសារ​បងប្អូន​ក្លែងក្លាយ​


ថ្វី​ដ្បិត​តែ​មាន​ពួក​បងប្អូន​ក្លែងក្លាយ​បាន​ជ្រៀត​ចូល​មក​ គឺ​ជា​ពួកអ្នក​ដែល​បាន​លប​ចូល​មក​ក្នុង​ចំណោម​យើង​ ដើម្បី​អង្កេត​មើល​សេរីភាព​របស់​យើង​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ក្នុង​បំណង​ធ្វើ​ឲ្យ​យើង​ត្រលប់​ជា​ទាសករ​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​សើដេស​ថា​ ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​ និង​មាន​ផ្កាយ​ទាំង​ប្រាំពីរ ​មាន​បន្ទូល​ដូច្នេះ​ថា​ យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ អ្នក​ឈ្មោះ​ថា​រស់​ ប៉ុន្ដែ​អ្នក​ស្លាប់​ទេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម