ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 28:3 - Khmer Christian Bible

រូបរាង​របស់​ទេវតា​នោះ​ភ្លឺ​ដូច​ជា​ផ្លេក​បន្ទោរ​ ហើយ​សម្លៀក​បំពាក់​ស​ដូច​ព្រឹល។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រូបសណ្ឋាន​របស់​ទូតសួគ៌នោះ ដូចជា​ផ្លេកបន្ទោរ ហើយ​សម្លៀកបំពាក់​ស​ដូច​ហិមៈ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សណ្ឋាន​របស់​ទេវតា​នោះ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ ហើយ​សម្លៀក‌បំពាក់​ស​ដូច​ហិមៈ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​នោះ​មាន​ទ្រង់‌ទ្រាយ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ និង​មាន​សម្លៀក‌បំពាក់​ស​ដូច​សំឡី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សណ្ឋាន​របស់​ទេវតា​នោះ​ដូច​ផ្លេក‌បន្ទោរ ហើយ​សំលៀក‌បំពាក់​ក៏​ស‌ស្គុស​ដូច​ហិមៈ

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​នោះ​មាន​ទ្រង់‌ទ្រាយ​ភ្លឺ​ដូច​ផ្លេក​បន្ទោរ និង​មាន​សម្លៀក‌បំពាក់​ស​ដូច​សំឡី។

សូមមើលជំពូក



ម៉ាថាយ 28:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះអង្គ​ទៅ​ជា​មាន​រូបរាង​ប្លែក​ នៅ​ចំពោះ​មុខ​ពួកគេ​ ព្រះភក្ដ្រ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​ចែង​ដូច​ជា​ដួង​អាទិត្យ​ ឯ​អាវ​របស់​ព្រះអង្គ​ប្រែ​ជា​ស​ដូច​ជា​ពន្លឺ​


ពួក​អ្នក​យាម​ភ័យ​ញ័រ​រន្ធត់​ដោយ​ខ្លាច​ទេវតា​នោះ​ ហើយ​ពួកគេ​ត្រលប់​ដូច​ជា​មនុស្ស​ស្លាប់។​


ពេល​ចូល​ទៅ​ក្នុង​ផ្នូរ​ ពួក​នាង​ឃើញ​អ្នក​កំលោះ​ម្នាក់​អង្គុយ​នៅ​ខាង​ស្ដាំ​ ពាក់​អាវ​វែង​ពណ៌​ស​ ពួក​នាង​ក៏​ភ័យ​ស្រឡាំង​កាំង​


ឯ​អាវ​របស់​ព្រះអង្គ​ប្រែ​ជា​ស​ភ្លឺ​ចាំង​ គ្មាន​អ្នក​បោក​គក់​ណា​នៅ​ផែន​ដី​នេះ​អាច​ធ្វើ​ឲ្យ​ស​ដូច្នោះ​បាន​ឡើយ​


ហើយ​ឃើញ​ទេវតា​ពីរ​នាក់​ស្លៀកពាក់​ស​កំពុង​អង្គុយ​នៅ​កន្លែង​ដែល​គេ​ផ្តេក​សព​ព្រះយេស៊ូ​ គឺ​ម្នាក់​នៅ​ខាង​ក្បាល​ និង​ម្នាក់​ទៀត​នៅ​ខាង​ចុង​ជើង។​


ពេល​ពួកគេ​កំពុង​សម្លឹង​មើល​មេឃ​នៅ​ពេល​ព្រះអង្គ​កំពុង​យាង​ទៅ​ នោះ​ស្រាប់តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ពាក់​ស​ឈរ​នៅ​ក្បែរ​ពួកគេ​


ខ្ញុំ​បាន​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ទៀត​ចុះ​មក​ពី​លើ​មេឃ​មាន​ពពក​ព័ទ្ធ​ជុំវិញ​ ហើយ​នៅ​លើ​ក្បាល​មាន​ឥន្ទធនូ​ មុខ​ទេវតា​នោះ​ដូច​ជា​ដួង​អាទិត្យ​ រីឯ​ជើង​ដូច​ជា​បង្គោល​ភ្លើង​


ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ទៀត​ចុះ​ពី​លើ​មេឃ​មក​ ទាំង​មាន​សិទ្ធិ​អំណាច​ជា​ខ្លាំង​ ហើយ​ផែនដី​ក៏​ភ្លឺ​ដោយសារ​សិរី​រុងរឿង​របស់​ទេវតា​នោះ។​