ពេលបាវបម្រើនោះចេញទៅ ក៏ជួបនឹងបាវបម្រើម្នាក់ជាគូកន ដែលបានជំពាក់គាត់មួយរយឌេណារី គាត់បានចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា សងអ្វីដែលឯងជំពាក់អញមក!
ម៉ាថាយ 24:49 - Khmer Christian Bible នោះវាក៏ចាប់ផ្ដើមវាយបាវបម្រើឯទៀតៗជាគូកនរបស់វា ព្រមទាំងស៊ីផឹកជាមួយពួកអ្នកប្រមឹក ព្រះគម្ពីរខ្មែរសាកល រួចចាប់ផ្ដើមវាយបាវបម្រើជាគ្នាគាត់ ព្រមទាំងស៊ីផឹកជាមួយពួកអ្នកប្រមឹកផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយចាប់ផ្ដើមវាយដំពួកអ្នកបម្រើដែលជាគូកនរបស់ខ្លួន ព្រមទាំងស៊ីផឹកជាមួយពួកមនុស្សប្រមឹក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់វាយអ្នកបម្រើឯទៀតៗ ព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏តាំងវាយដំពួកគូកនខ្លួន ព្រមទាំងស៊ីផឹកជាមួយនឹងពួកមនុស្សប្រមឹកផង អាល់គីតាប គាត់វាយអ្នកបម្រើឯទៀតៗព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ |
ពេលបាវបម្រើនោះចេញទៅ ក៏ជួបនឹងបាវបម្រើម្នាក់ជាគូកន ដែលបានជំពាក់គាត់មួយរយឌេណារី គាត់បានចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា សងអ្វីដែលឯងជំពាក់អញមក!
ប៉ុន្ដែប្រសិនបើបាវបម្រើនោះអាក្រក់វិញ នោះវាគិតក្នុងចិត្ដថា ចៅហ្វាយរបស់អញក្រមកណាស់
ហើយចៅហ្វាយរបស់វានឹងមកវិញនៅថ្ងៃដែលវាស្មានមិនដល់ និងនៅម៉ោងដែលវាមិនដឹងទាល់តែសោះ
ចូរប្រយ័ត្ននឹងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលពាក់ស្បែកចៀមមករកអ្នករាល់គ្នា តែខាងក្នុងវិញ ជាឆ្កែចចកកាចសាហាវ
ប្រាប់ថា៖ «អ្នកផងទាំងពួងតែងតែយកស្រាទំពាំងបាយជូរល្អៗមកជូនជាមុន លុះកាលណាផឹកស្រវឹងហើយ ទើបគេយកស្រាទំពាំងបាយជូរមិនសូវល្អមកជូនជាក្រោយ ប៉ុន្ដែអ្នកវិញ អ្នកទុកស្រាទំពាំងបាយជូរល្អៗរហូតដល់ពេលនេះ»។
ដ្បិតពួកមនុស្សបែបនេះមិនបម្រើព្រះគ្រិស្ដជាព្រះអម្ចាស់របស់យើងទេ គឺពួកគេបម្រើក្រពះរបស់ពួកគេប៉ុណ្ណោះ ហើយបញ្ឆោតមនុស្សស្លូតត្រង់ដោយពាក្យសំដីផ្អែមល្ហែម និងពាក្យបញ្ជោរ។
ទោះបីមានអ្នកណាម្នាក់យកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬមានអ្នកណាម្នាក់បំផ្លាញអ្នករាល់គ្នា ឬមានអ្នកណាម្នាក់រឹបអូសអ្នករាល់គ្នា ឬមានអ្នកណាម្នាក់លើកតម្កើងខ្លួន ឬមានអ្នកណាម្នាក់វាយមុខអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាទ្រាំដែរ
ហើយទីបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ
មិនមែនត្រួតត្រាលើពួកអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមើលថែនោះទេ ផ្ទុយទៅវិញ ត្រូវធ្វើជាគំរូដល់ហ្វូងចៀម
មនុស្សទាំងនោះជាស្នាមប្រឡាក់នៅក្នុងពិធីបរិភោគអាហាររួមគ្នាដោយក្ដីស្រឡាញ់របស់អ្នករាល់គ្នា ពួកគេបរិភោគជាមួយអ្នករាល់គ្នាដោយឥតភ័យខ្លាចឡើយ ពួកគេចិញ្ចឹមតែខ្លួនឯងទេ ពួកគេជាពពកគ្មានទឹកដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើនៅរដូវត្រជាក់ដែលគ្មានផ្លែ ងាប់ពីរដង ហើយត្រូវរម្លើងឫស
វាបានទទួលអំណាចនឹងធ្វើសង្រ្គាមជាមួយពួកបរិសុទ្ធ ហើយយកឈ្នះលើពួកគេ រួចវាក៏បានទទួលសិទ្ធិអំណាចលើគ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា និងគ្រប់ប្រទេស
ដ្បិតពួកគេបានបង្ហូរឈាមពួកបរិសុទ្ធ និងពួកអ្នកនាំព្រះបន្ទូល ហើយព្រះអង្គក៏ឲ្យឈាមពួកគេផឹក គឺពួកគេសមនឹងដូច្នេះហើយ»។
ខ្ញុំឃើញស្រ្ដីនោះស្រវឹងឈាមរបស់ពួកបរិសុទ្ធ និងឈាមរបស់ពួកសាក្សីរបស់ព្រះយេស៊ូ។ ពេលខ្ញុំឃើញនាង ខ្ញុំងឿងឆ្ងល់ជាខ្លាំង។