Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 11:20 - Khmer Christian Bible

20 ទោះបី​មាន​អ្នកណា​ម្នាក់​យក​អ្នក​រាល់គ្នា​ទៅ​ធ្វើ​ជា​ទាសករ​ ឬ​មាន​អ្នកណា​ម្នាក់​បំផ្លាញ​អ្នក​រាល់គ្នា​ ឬ​មាន​អ្នកណា​ម្នាក់​រឹបអូស​អ្នក​រាល់គ្នា​ ឬ​មាន​អ្នកណា​ម្នាក់​លើក​តម្កើង​ខ្លួន​ ឬ​មាន​អ្នកណា​ម្នាក់​វាយ​មុខ​អ្នក​រាល់គ្នា​ក៏ដោយ​ ក៏​អ្នក​រាល់គ្នា​ទ្រាំ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ជាការពិត ទោះបីជា​មាន​អ្នកណា​យក​អ្នករាល់គ្នា​ទៅ​ធ្វើជាទាសករ ‍ឬ​ស៊ីបង្ហិន​អ្នករាល់គ្នា ‍ឬ​កេងប្រវ័ញ្ច​អ្នករាល់គ្នា ឬ​ជិះជាន់​អ្នករាល់គ្នា ឬ​ទះកំផ្លៀង​អ្នករាល់គ្នា​ក៏ដោយ ក៏​អ្នករាល់គ្នា​ចេះ​ទ្រាំ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដ្បិត​អ្នក​រាល់​គ្នា​ទ្រាំទ្រ​ឲ្យ​គេ​ជិះ​ជាន់ ស៊ី​សាច់ កេង​ប្រវ័ញ្ច លើក​តម្កើង​ខ្លួន ហើយ​ឲ្យ​គេ​ទះ​កំផ្លៀង​អ្នក​រាល់​គ្នា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 គឺ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជិះ‌ជាន់ កេង‌ប្រវ័ញ្ច រឹប​អូស​យក​របស់​ទ្រព្យ ប្រមាថ​មាក់​ងាយ និង​ឲ្យ​គេ​ទះ​កំផ្លៀង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ពី​ព្រោះ​អ្នក​រាល់​គ្នា​ទ្រាំ‌ទ្រ​នឹង​ការ​ដែល​គេ​ចាប់​អ្នក​ប្រើ ឬ​ស៊ី​សាច់​អ្នក ឬ​ដណ្តើម​យក​អ្វី​ពី​អ្នក ឬ​បើ​អ្នក​ណា​ដំកើង​ខ្លួន​លើ​អ្នក ឬ​បើ​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​នោះ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 គឺ​ទ្រាំ‌ទ្រ​ឲ្យ​គេ​ជិះ‌ជាន់ កេង‌ប្រវ័ញ្ច រឹប​អូស​យក​របស់​ទ្រព្យ ប្រមាថ​មាក់​ងាយ និង​ឲ្យ​គេ​ទះ​កំផ្លៀង​ផង។

សូមមើលជំពូក ចម្លង




២ កូរិនថូស 11:20
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​អធិស្ឋាន​យ៉ាង​យូរ។​ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ធ្ងរ​ជាង​គេ»។​


ចំពោះ​អ្នក​ដែល​ទះ​កំផ្លៀង​របស់​អ្នក​ម្ខាង​ ចូរ​បែរ​ម្ខាង​ទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ​ ហើយ​ចំពោះ​អ្នក​ដែល​ដណ្ដើម​អាវ​វែង​របស់​អ្នក​ នោះ​កុំ​ឃាត់​អី​ ចូរ​ឲ្យ​អាវ​ខាង​ក្នុង​ដែរ​ចុះ។​


រហូត​ដល់​ឥឡូវ​នេះ​ យើង​ឃ្លាន​ផង​ ស្រេក​ផង​ ហើយ​នៅ​អាក្រាត​ ទាំង​ត្រូវ​គេ​វាយ​ និង​រសាត់​អណ្ដែត​ទៀត​


មិន​មែន​យើង​ត្រួតត្រា​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ទេ​ ប៉ុន្ដែ​យើង​ជា​អ្នក​រួម​ការងារ​ជាមួយ​អ្នក​រាល់គ្នា​ សម្រាប់​អំណរ​របស់​អ្នក​រាល់គ្នា​វិញ​ ព្រោះ​អ្នក​រាល់គ្នា​បាន​ឈរ​មាំមួន​ដោយ​ជំនឿ​រួច​ហើយ។​


​និង​អស់​ទាំង​កម្ពស់​ដែល​ងើប​ប្រឆាំង​នឹង​ចំណេះ​ដឹង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​នាំ​គ្រប់​ទាំង​គំនិត​ឲ្យ​ចុះចូល​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​


ប៉ុន្ដែ​ខ្ញុំ​ខ្លាច​ក្រែងលោ​គំនិត​របស់​អ្នក​រាល់គ្នា​ត្រូវ​បំផ្លាញ​ពី​ក្ដី​ស្មោះ​ស្ម័គ្រ​ និង​ក្ដី​បរិសុទ្ធ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដូចជា​សត្វ​ពស់​បញ្ឆោត​នាង​អេវ៉ា​ដោយ​ល្បិច​កល​របស់​វា។​


​ខ្ញុំ​មិន​មែន​ជា​បន្ទុក​ដល់​អ្នក​រាល់គ្នា​ទេ​ក៏ដោយ​ ប៉ុន្ដែ​គេ​ថា​ ខ្ញុំ​ជា​មនុស្ស​មាន​ល្បិច​បោកប្រាស់​យក​ពី​អ្នក​រាល់គ្នា​


ថ្វី​ដ្បិត​តែ​មាន​ពួក​បងប្អូន​ក្លែងក្លាយ​បាន​ជ្រៀត​ចូល​មក​ គឺ​ជា​ពួកអ្នក​ដែល​បាន​លប​ចូល​មក​ក្នុង​ចំណោម​យើង​ ដើម្បី​អង្កេត​មើល​សេរីភាព​របស់​យើង​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ក្នុង​បំណង​ធ្វើ​ឲ្យ​យើង​ត្រលប់​ជា​ទាសករ​


នាង​ហាការ​ជា​ភ្នំ​ស៊ីណាយ​នៅ​ស្រុក​អារ៉ាប់​ ក៏​ដូច​ជា​ក្រុង​យេរូសាឡិម​នា​សព្វ​ថ្ងៃ​នេះ​ដែរ​ ព្រោះ​នាង​ត្រូវ​នៅ​ជា​បាវបម្រើ​ជាមួយ​កូន​ចៅ​របស់​នាង​


រីឯ​យើង​វិញ​ក៏​ដូច្នេះ​ដែរ​ ពេល​យើង​នៅ​ជា​ទារក​នៅ​ឡើយ​ យើង​បាន​ជាប់​នៅ​ក្រោម​គោលការណ៍​បឋម​របស់​លោកិយ​នេះ​


ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​ស្គាល់​ព្រះជាម្ចាស់​ហើយ​ តែ​ស៊ូ​និយាយ​ថា​ព្រះជាម្ចាស់​បាន​ស្គាល់​អ្នក​រាល់គ្នា​វិញ​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ត្រលប់​ទៅ​ឯ​គោលការណ៍​បឋម​ដ៏​ទន់​ខ្សោយ​ និង​គ្មាន​តម្លៃ​ម្តង​ទៀត​ដូច្នេះ‍?​ តើ​អ្នក​រាល់គ្នា​ចង់​បម្រើ​អ្វីៗ​ទាំង​នោះ​សាថ្មី​ទៀត‍​ឬ‍?​


ព្រះគ្រិស្ដ​បាន​ដោះ​យើង​ឲ្យ​រួច​ ដើម្បី​ឲ្យ​យើង​មាន​សេរី​ភាព​ ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ឈរ​ឲ្យ​មាំមួន​ចុះ​ ហើយ​កុំ​ឲ្យ​ជាប់​នឹម​នៃ​ភាព​ជា​បាវបម្រើ​ទៀត​ឡើយ។​


នៅ​ក្នុង​ព្រះអម្ចាស់​ ខ្ញុំ​ជឿ​ជាក់​ថា​ អ្នក​រាល់គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ​ ប៉ុន្ដែ​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ទោះបី​អ្នក​នោះ​ជា​នរណា​ក៏​ដោយ​ គេ​នឹង​ទទួល​ទោស។​


អ្នក​ដែល​ចង់​សម្ញែង​ខ្លួន​ខាង​សាច់ឈាម​ អ្នក​ទាំង​នោះ​បាន​បង្ខំ​ឲ្យ​អ្នក​រាល់គ្នា​កាត់ស្បែក​ ដើម្បី​កុំ​ឲ្យ​ពួកគេ​ត្រូវ​បៀតបៀន​ដោយ​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ​


ហើយ​ទីបញ្ចប់​របស់​អ្នក​ទាំង​នោះ​ជា​សេចក្ដី​វិនាស​ ដ្បិត​ព្រះ​របស់​គេ​ជា​ក្រពះ​របស់​គេ​នោះ​ឯង​ រីឯ​សិរី​រុងរឿង​របស់​គេ​ ជា​សេចក្ដី​អាម៉ាស់​របស់​គេ​នោះ​ហើយ​ ពួកគេ​គិត​តែ​ពី​រឿង​លោកិយ​នេះ​ប៉ុណ្ណោះ​


អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ថា​ យើង​មិន​ដែល​ប្រើ​ពាក្យ​សំដី​បញ្ចើច​បញ្ចើ​ ឬ​មាន​ពុត​ដោយ​ព្រោះ​សេចក្ដី​លោភលន់​ឡើយ​ ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម