ជំនាន់មនុស្សដ៏អាក្រក់ និងផិតក្បត់ស្វែងរកទីសំគាល់ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់របស់លោកយ៉ូណាស់» រួចព្រះអង្គក៏យាងចាកចេញពីពួកគេទៅ។
ម៉ាថាយ 21:17 - Khmer Christian Bible ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអង្គទ្រង់ចាកចេញពីពួកគេ ហើយយាងចេញពីទីក្រុងទៅបេថានី រួចស្នាក់នៅទីនោះមួយយប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចាកចេញពីពួកគេ យាងទៅភូមិបេតថានី ហើយស្នាក់នៅទីនោះមួយយប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គទុកគេចោល ហើយយាងចេញពីទីក្រុងឆ្ពោះទៅភូមិបេតថានី រួចស្នាក់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់លះចោលគេយាងចេញទៅឯភូមិបេថានីទៅ ក៏ផ្ទំនៅទីនោះ១យប់។ អាល់គីតាប អ៊ីសាទុកគេចោល គាត់ចេញពីទីក្រុងឆ្ពោះទៅភូមិបេថានី ហើយស្នាក់នៅទីនោះ។ |
ជំនាន់មនុស្សដ៏អាក្រក់ និងផិតក្បត់ស្វែងរកទីសំគាល់ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់របស់លោកយ៉ូណាស់» រួចព្រះអង្គក៏យាងចាកចេញពីពួកគេទៅ។
ពេលព្រះយេស៊ូកំពុងគង់នៅក្នុងផ្ទះរបស់លោកស៊ីម៉ូន ជាមនុស្សឃ្លង់នៅក្រុងបេថានី
ពេលពួកគេមកជិតដល់ក្រុងយេរូសាឡិម នៅត្រង់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សព្រះអង្គពីរនាក់
ព្រះអង្គបានចូលទៅក្នុងក្រុងយេរូសាឡិម និងព្រះវិហារ ពេលមើលសព្វកន្លែងហើយ ព្រះអង្គក៏ទៅក្រុងបេថានីជាមួយសាវកទាំងដប់ពីរ ព្រោះល្ងាចណាស់ហើយ។
ពេលព្រះអង្គកំពុងអង្គុយនៅតុអាហារក្នុងផ្ទះលោកស៊ីម៉ូន ជាមនុស្សឃ្លង់នៅក្រុងបេថានី នោះមានស្ដ្រីម្នាក់បានមក ទាំងកាន់ដបដាក់ប្រេងក្រអូបទេពិ្វរូសុទ្ធ ដែលមានតម្លៃបំផុតផង ហើយនាងបានបំបែកដបនោះ ចាក់ប្រេងលើព្រះសិររបស់ព្រះអង្គ
ព្រះយេស៊ូបានចាកចេញជាមួយសិស្សរបស់ព្រះអង្គទៅឯបឹង ហើយមានមនុស្សច្រើនកុះករមកពីស្រុកកាលីឡេបានដើរតាមព្រះអង្គ ក៏មានមនុស្សមកពីស្រុកយូដា
កាលពួកគេកំពុងធ្វើដំណើរទៅ ព្រះអង្គបានយាងចូលទៅក្នុងភូមិមួយ ហើយមានស្ដ្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គ
ហើយពេលមកជិតដល់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំមួយឈ្មោះភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សពីរនាក់ឲ្យទៅ
ព្រះអង្គក៏នាំពួកគេចេញទៅក្រៅរហូតដល់ក្រុងបេថានី ហើយព្រះអង្គក៏លើកព្រះហស្ដប្រទានពរដល់ពួកគេ។
មានបុរសម្នាក់មានជំងឺ គាត់ឈ្មោះឡាសារ នៅក្រុងបេថានី ជាក្រុងរបស់នាងម៉ារា និងបងស្រីរបស់នាងឈ្មោះម៉ាថា