Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 11:11 - Khmer Christian Bible

11 ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ និង​ព្រះ​វិហារ​ ពេល​មើល​សព្វ​កន្លែង​ហើយ​ ព្រះអង្គ​ក៏​ទៅ​ក្រុង​បេថានី​ជា​មួយ​សាវក​ទាំង​ដប់​ពីរ​ ព្រោះ​ល្ងាច​ណាស់​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ព្រះយេស៊ូវ​យាង​ទៅដល់​យេរូសាឡិម ហើយ​ចូលក្នុង​ព្រះវិហារ​។ នៅពេល​ទត​មើលជុំវិញ​សព្វគ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញទៅ​បេថានី​ជាមួយ​សាវ័ក​ទាំង​ដប់ពីរ​នាក់ ដ្បិត​ជ្រុល​ម៉ោង​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពេល​ព្រះ‌អង្គ​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​ចូល​ក្នុង​ព្រះ‌វិហារ។ ក្រោយ​ពី​បាន​ទត​មើល​ជុំ​វិញ​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ទៅ​ភូមិ​បេថា‌នី​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ដ្បិត​ល្ងាច​ណាស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 កាល​ព្រះ‌យេស៊ូ​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​ក៏​យាង​ចូល​ក្នុង​ព្រះ‌វិហារ*។ ក្រោយ​ពី​បាន​ទត​មើល​សព្វ​គ្រប់​អស់​ហើយ ព្រះអង្គ​យាង​ទៅ​ភូមិ​បេតថា‌នី​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​រូប ដ្បិត​ល្ងាច​ណាស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ក៏​ទៅ​ក្នុង​ព្រះ‌វិហារ កាល​ទ្រង់​ទត​ជុំ‌វិញ មើល​សព្វ​គ្រប់​ទាំង​អស់​ហើយ នោះ​ក៏​យាង​ទៅ​ឯ​បេថានី ព្រម​ទាំង​ពួក​១២​ផង ដ្បិត​ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 កាល​អ៊ីសា​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម គាត់​ក៏​ចូល​ក្នុង​ម៉ាស្ជិទ។ ក្រោយ​ពី​បាន​មើល​សព្វ​គ្រប់​អស់​ហើយ អ៊ីសា​ទៅ​ភូមិ​បេថានី​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​នាក់ ដ្បិត​ល្ងាច​ណាស់​ហើយ។

សូមមើលជំពូក ចម្លង




ម៉ាកុស 11:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​នៅ​ល្ងាច​នោះ​ ព្រះអង្គ​បាន​ចាក​ចេញ​ទៅ​ក្រៅ​ក្រុង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម