ពួកសិស្សយល់ថា ព្រះអង្គកំពុងមានបន្ទូលប្រាប់ពួកគេអំពីលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក។
ម៉ាថាយ 17:14 - Khmer Christian Bible កាលបានមកដល់បណ្ដាជនហើយ នោះបុរសម្នាក់បានមកលុតជង្គង់នៅពីមុខព្រះអង្គ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវ និងពួកសិស្សមកដល់ហ្វូងមនុស្ស មានបុរសម្នាក់ចូលមកជិត លុតជង្គង់នៅមុខព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេបានមកដល់បណ្ដាជនវិញ មានបុរសម្នាក់ចូលមកលុតជង្គង់នៅចំពោះព្រះអង្គទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូ និងសិស្ស*ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានមកដល់ហ្វូងមនុស្សហើយ នោះមានម្នាក់មកលុតជង្គង់ ក្រាបនៅចំពោះទ្រង់ទូលថា អាល់គីតាប កាលអ៊ីសា និងសិស្សទាំងបីនាក់ មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកជួបអ៊ីសា។ គាត់លុតជង្គង់ចុះ |
ពួកសិស្សយល់ថា ព្រះអង្គកំពុងមានបន្ទូលប្រាប់ពួកគេអំពីលោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក។
មានមនុស្សឃ្លង់ម្នាក់បានមករកព្រះអង្គ ហើយលុតជង្គង់អង្វរថា៖ «លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់»
កាលព្រះអង្គកំពុងទៅតាមផ្លូវ នោះមានមនុស្សម្នាក់រត់មកលុតជង្គង់នៅមុខព្រះអង្គ និងទូលសួរថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចទុកជាមរតក?»
ប៉ុន្ដែកាលគ្រប់ប្រាំពីរថ្ងៃហើយ យើងក៏ចេញដំណើរទៅមុខទៀត។ ពួកគេ និងប្រពន្ធកូនរបស់ពួកគេទាំងអស់ បានជូនដំណើរយើងទៅក្រៅក្រុង ហើយយើងបានលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ