ដ្បិតព្រះជាម្ចាស់មានបន្ទូលថា ចូរគោរពឪពុកម្ដាយ ហើយអ្នកដែលជេរប្រមាថឪពុក ឬម្ដាយ អ្នកនោះត្រូវស្លាប់។
ម៉ាថាយ 15:5 - Khmer Christian Bible ប៉ុន្ដែអ្នករាល់គ្នានិយាយថា អ្នកណាក៏ដោយដែលនិយាយនឹងឪពុក ឬម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុក ឬអ្នកម្ដាយនោះ ជាតង្វាយថ្វាយព្រះជាម្ចាស់ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នករាល់គ្នាវិញ អ្នករាល់គ្នានិយាយថា: ‘អ្នកណាក៏ដោយដែលនិយាយនឹងឪពុក ឬម្ដាយថា: “អ្វីក៏ដោយដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយ ទៅជាតង្វាយថ្វាយព្រះហើយ” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នករាល់គ្នាបែរជានិយាយថា "បើអ្នកណាប្រាប់ឪពុកម្តាយរបស់ខ្លួនថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្តាយ នោះបានថ្វាយដល់ព្រះហើយ អ្នកនោះមិនបាច់គោរពឪពុកម្តាយទេ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នករាល់គ្នាវិញបែរជាពោលថា: បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះជាម្ចាស់រួចទៅហើយ” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នករាល់គ្នានិយាយដូច្នេះវិញ បើអ្នកណានឹងនិយាយទៅឪពុកម្តាយថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះបានថ្វាយជាដង្វាយហើយ យ៉ាងនោះមិនចាំបាច់ឲ្យអ្នកនោះគោរពប្រតិបត្តិ ដល់ឪពុកម្តាយទៀតទេ អាល់គីតាប រីឯអ្នករាល់គ្នាវិញ បែរជាពោលថាៈ បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកជូនអុលឡោះរួចទៅហើយ” |
ដ្បិតព្រះជាម្ចាស់មានបន្ទូលថា ចូរគោរពឪពុកម្ដាយ ហើយអ្នកដែលជេរប្រមាថឪពុក ឬម្ដាយ អ្នកនោះត្រូវស្លាប់។
អ្នកនោះមិនបាច់គោរពឪពុកឡើយ ដូច្នេះអ្នករាល់គ្នាបំបាត់តម្លៃនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា
ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅពួកគេថា៖ «ចូរពួកលោកពិចារណាមើលចុះ តើជាការត្រឹមត្រូវនៅចំពោះព្រះជាម្ចាស់ដែរឬទេ ដែលឲ្យយើងស្ដាប់តាមពួកលោកជាជាងស្ដាប់តាមព្រះជាម្ចាស់នោះ
ពេលនោះលោកពេត្រុស និងពួកសាវកបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ជាជាងស្ដាប់តាមមនុស្ស