Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តែ​អ្នក​រាល់​គ្នា​និយាយ​ដូច្នេះ​វិញ បើ​អ្នក​ណា​នឹង​និយាយ​ទៅ​ឪពុក​ម្តាយ​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​បាន​ថ្វាយ​ជា​ដង្វាយ​ហើយ យ៉ាង​នោះ​មិន​ចាំ​បាច់​ឲ្យ​អ្នក​នោះ​គោរព​ប្រតិ‌បត្តិ ដល់​ឪពុក​ម្តាយ​ទៀត​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ប៉ុន្តែ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​និយាយថា​: ‘អ្នកណាក៏ដោយដែល​និយាយ​នឹង​ឪពុក ឬ​ម្ដាយ​ថា​: “អ្វីក៏ដោយដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុកអ្នកម្ដាយ ទៅជា​តង្វាយ​ថ្វាយព្រះ​ហើយ”

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ប៉ុន្ដែ​អ្នក​រាល់គ្នា​និយាយ​ថា​ អ្នកណា​ក៏​ដោយ​ដែល​និយាយ​នឹង​ឪពុក​ ឬ​ម្ដាយ​ថា​ អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក‍​ ឬ​អ្នក​ម្ដាយ​នោះ​ ជា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 តែ​អ្នក​រាល់​គ្នា​បែរ​ជា​និយាយ​ថា "បើ​អ្នក​ណា​ប្រាប់​ឪពុក‌ម្តាយ​របស់​ខ្លួន​ថា អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្តាយ នោះ​បាន​ថ្វាយ​ដល់​ព្រះ​ហើយ អ្នក​នោះ​មិន​បាច់​គោរព​ឪពុក‌ម្តាយ​ទេ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 រីឯ​អ្នក​រាល់​គ្នា​វិញ​បែរ​ជា​ពោល​ថា: បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា “អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ ខ្ញុំ​បាន​ទុក​ថ្វាយ​ព្រះ‌ជាម្ចាស់​រួច​ទៅ​ហើយ”

សូមមើលជំពូក ចម្លង

អាល់គីតាប

5 រីឯ​អ្នក​រាល់​គ្នា​វិញ បែរ​ជា​ពោល​ថាៈ បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា “អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ ខ្ញុំ​បាន​ទុក​ជូន​អុលឡោះ​រួច​ទៅ​ហើយ”

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ដែល​និយាយ​ឥត​បើ​គិត​ថា នេះ​ជា​ដង្វាយ​ថ្វាយ​ព្រះ​ហើយ រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ខាង​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។


ដ្បិត​ព្រះ‌ទ្រង់​បាន​បង្គាប់​ថា «ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»


ដូច្នេះ​ឈ្មោះ​ថា​អ្នក​រាល់​គ្នា​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល​ហើយ ដោយ‌សារ​ទំនៀម‌ទំលាប់​ពី​បុរាណ​របស់​អ្នក​រាល់​គ្នា


តែ​ពេត្រុស នឹង​យ៉ូហាន ឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះ ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នា ជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ


តែ​ពេត្រុស នឹង​ពួក​សាវក​ឯ​ទៀត ឆ្លើយ​ឡើង​ថា ត្រូវ​តែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម