មានបណ្ដាជនច្រើនកុះករបានប្រមូលគ្នាមកចោមរោមព្រះអង្គ ដូច្នេះព្រះអង្គក៏យាងចុះទៅអង្គុយនៅលើទូក ឯបណ្ដាជនទាំងអស់បានឈរនៅតាមមាត់បឹង។
ម៉ាថាយ 15:29 - Khmer Christian Bible ព្រះយេស៊ូបានយាងចេញពីទីនោះ ហើយធ្វើដំណើរតាមមាត់បឹងកាលីឡេ បន្ទាប់មក ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយនៅទីនោះ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងចាកចេញពីទីនោះទៅមាត់បឹងកាលីឡេ ហើយយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវបានយាងចេញពីទីនោះ សសៀរតាមមាត់សមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ ហើយគង់ចុះនៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក ព្រះអង្គយាងឡើងទៅលើភ្នំ លុះយាងដល់ហើយ ព្រះអង្គគង់ចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវ ទ្រង់យាងចេញពីទីនោះ មកខាងសមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ អាល់គីតាប អ៊ីសាចាកចេញពីទីនោះ ឆ្ពោះទៅកាន់ឆ្នេរសមុទ្រកាលីឡេ។ បន្ទាប់មក គាត់ឡើងទៅលើភ្នំ លុះទៅដល់ហើយគាត់អង្គុយចុះ |
មានបណ្ដាជនច្រើនកុះករបានប្រមូលគ្នាមកចោមរោមព្រះអង្គ ដូច្នេះព្រះអង្គក៏យាងចុះទៅអង្គុយនៅលើទូក ឯបណ្ដាជនទាំងអស់បានឈរនៅតាមមាត់បឹង។
ពេលយាងតាមមាត់បឹងកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ គឺលោកស៊ីម៉ូនហៅពេត្រុស និងលោកអនទ្រេជាប្អូន កំពុងបង់សំណាញ់ក្នុងបឹង
កាលបានឃើញបណ្ដាជន ព្រះអង្គក៏យាងឡើងលើភ្នំ ហើយអង្គុយចុះ ពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គ
ពេលព្រះយេស៊ូយាងតាមមាត់បឹងកាលីឡេ ព្រះអង្គបានទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេជាប្អូន ពួកគេជាអ្នកនេសាទ កំពុងបង់សំណាញ់ក្នុងបឹង
កាលបណ្ដាជនបានប្រជ្រៀតគ្នាមកឯព្រះអង្គដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអង្គកំពុងឈរនៅក្បែរមាត់បឹងគេនេសារ៉ែត
ក្រោយពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យពួកសិស្សរបស់ព្រះអង្គឃើញម្តងទៀតនៅបឹងទីបេរាស គឺព្រះអង្គបានបង្ហាញឲ្យឃើញបែបយ៉ាងនេះ
បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូក៏យាងទៅត្រើយម្ខាងនៃបឹងកាលីឡេ គឺបឹងទីបេរាស
ពេលនោះ មានទូកខ្លះទៀតមកពីក្រុងទីបេរាសចូលមកជិតកន្លែងដែលពួកគេបានបរិភោគនំប៉័ង ក្រោយពេលព្រះអម្ចាស់បានអរព្រះគុណហើយនោះ។