ម៉ាថាយ 13:57 - Khmer Christian Bible គេក៏ទាស់ចិត្ដនឹងព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគេថា៖ «អ្នកនាំព្រះបន្ទូលបានទទួលសេចក្ដីគោរពនៅគ្រប់ទីកន្លែង លើកលែងតែនៅក្នុងស្រុកកំណើត និងក្នុងគ្រួសាររបស់គាត់ប៉ុណ្ណោះ»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ព្យាការីគ្មានការអាប់ឱនកិត្តិយសទេ លើកលែងតែនៅក្នុងស្រុកកំណើត និងក្នុងគ្រួសាររបស់ខ្លួនប៉ុណ្ណោះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏រវាតចិត្តនឹងព្រះអង្គ តែព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ហោរាមិនខ្វះការគោរពរាប់អានទេ លើកលែងតែនៅក្នុងស្រុកកំណើត ឬនៅក្នុងផ្ទះរបស់ខ្លួនប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏រវាតចិត្តចេញពីទ្រង់ តែព្រះយេស៊ូវមានបន្ទូលទៅគេថា ហោរាមិនមែនឥតគេរាប់អានទេ លើកតែនៅក្នុងស្រុក ឬក្នុងផ្ទះរបស់ខ្លួនចេញ អាល់គីតាប ហេតុនេះហើយបានជាគេមិនអាចជឿគាត់បាន។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ធម្មតា គេមើលងាយណាពីតែក្នុងស្រុកកំណើត និងក្នុងផ្ទះរបស់គាត់ប៉ុណ្ណោះ!»។ |
ដោយព្រោះតែភាពគ្មានជំនឿរបស់ពួកគេ ព្រះអង្គមិនបានធ្វើការអស្ចារ្យច្រើននៅទីនោះទេ។
ព្រះអង្គក៏ចេញពីទីនោះ យាងចូលទៅក្នុងស្រុករបស់ព្រះអង្គ ហើយពួកសិស្សក៏មកតាមព្រះអង្គដែរ
ស្ដេចហេរ៉ូឌបានឮពីការនេះ ដ្បិតព្រះនាមព្រះអង្គល្បីល្បាញ ហើយគេនិយាយថា៖ «លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយ បានជាមានការអស្ចារ្យកើតឡើងតាមរយៈគាត់»
តើអ្នកនេះមិនមែនជាជាងឈើ ដែលជាកូននាងម៉ារាជាបងយ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬ? តើប្អូនស្រីរបស់គាត់មិននៅទីនេះជាមួយយើងទេឬ?» ពួកគេក៏ទាស់ចិត្ដនឹងព្រះអង្គ
ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកនាំព្រះបន្ទូលបានទទួលការគោរពនៅគ្រប់ទីកនែ្លង លើកលែងតែនៅស្រុកកំណើត និងក្នុងគ្រួសារសាច់ញាតិគាត់ប៉ុណ្ណោះ»
ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនាំព្រះបន្ទូលមិនបានទទួលការស្វាគមន៍នៅក្នុងស្រុកកំណើតរបស់ខ្លួនទេ
ដ្បិតព្រះយេស៊ូផ្ទាល់បានធ្វើបន្ទាល់ថា៖ «អ្នកនាំព្រះបន្ទូលមិនបានទទួលការគោរពនៅក្នុងស្រុករបស់ខ្លួនទេ»។
ពួកគេនិយាយថា៖ «តើអ្នកនេះមិនមែនជាយេស៊ូ កូនប្រុសរបស់លោកយ៉ូសែប ដែលយើងបានស្គាល់ទាំងឪពុកទាំងម្តាយទេឬ? ហេតុដូចម្ដេចក៏គាត់និយាយថា ខ្ញុំចុះមកពីស្ថានសួគ៌ដូច្នេះ?»
កាលព្រះយេស៊ូដឹងថា ពួកសិស្សរបស់ព្រះអង្គកំពុងរអ៊ូរទាំអំពីពាក្យសំដីទាំងនេះ ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «តើពាក្យសំដីទាំងនេះធ្វើឲ្យអ្នករាល់គ្នាទាស់ចិត្តឬ?