Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:4 - Khmer Christian Bible

4 ដូច្នេះ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​បាន​ទទួល​ការ​គោរព​នៅ​គ្រប់​ទី​កនែ្លង​ លើក​លែង​តែ​នៅ​ស្រុក​កំណើត​ និង​ក្នុង​គ្រួសារ​សាច់​ញាតិ​គាត់​ប៉ុណ្ណោះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ព្យាការី​គ្មាន​ការអាប់ឱនកិត្តិយស​ទេ លើកលែងតែ​នៅក្នុង​ស្រុកកំណើត ក្នុងចំណោម​សាច់ញាតិ និង​ក្នុង​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​នោះ​ទេ លើក​លែង​តែ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ក្នុង​ចំណោម​ញាតិ‌សន្តាន និង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី*​តែ​ក្នុង​ស្រុក​កំណើត ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក​ខ្លួន ឬ​ក្នុង​ពួក​ញាតិ‌សន្តាន ហើយ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ធម្មតា​គេ​មើល‌ងាយ​ណាពី​តែ​ក្នុង​ស្រុក​កំណើត ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ផ្ទះ​របស់​គេ​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​ទាស់ចិត្ដ​នឹង​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​បាន​ទទួល​សេចក្ដី​គោរព​នៅ​គ្រប់​ទី​កន្លែង​ លើកលែង​តែ​នៅ​ក្នុង​ស្រុក​កំណើត​ និង​ក្នុង​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ»។​


ព្រះអង្គ​ក៏​ចេញ​ពី​ទី​នោះ​ យាង​ចូល​ទៅ​ក្នុង​ស្រុក​របស់​ព្រះអង្គ​ ហើយ​ពួក​សិស្ស​ក៏​មក​តាម​ព្រះអង្គ​ដែរ​


ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​នាំ​ព្រះបន្ទូល​មិន​បាន​ទទួល​ការ​ស្វាគមន៍​នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ទេ​


ដ្បិត​ព្រះយេស៊ូ​ផ្ទាល់​បាន​ធ្វើ​បន្ទាល់​ថា៖​ «អ្នក​នាំ​ព្រះបន្ទូល​មិន​បាន​ទទួល​ការ​គោរព​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ទេ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម