ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
ម៉ាថាយ 12:32 - Khmer Christian Bible ហើយអ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស អាចលើកលែងទោសឲ្យបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ ទាំងនៅជំនាន់នេះ និងនៅជំនាន់ដែលនឹងមកដល់។ ព្រះគម្ពីរខ្មែរសាកល អ្នកណាក៏ដោយដែលពោលពាក្យទាស់នឹងកូនមនុស្ស អ្នកនោះនឹងត្រូវបានលើកលែងទោស ប៉ុន្តែអ្នកណាក៏ដោយដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះនឹងមិនត្រូវបានលើកលែងទោសឡើយ ទោះជានៅលោកបច្ចុប្បន្នក្ដី ឬនៅលោកខាងមុខក្ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស នោះអាចនឹងអត់ទោសឲ្យបាន តែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចអត់ទោសឲ្យបានឡើយ ទោះក្នុងសម័យនេះ ឬនៅឯបរលោកក៏ដោយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស* ព្រះជាម្ចាស់នឹងលើកលែងទោសឲ្យបាន រីឯអ្នកដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ* ទោះបីនៅក្នុងលោកនេះ ឬនៅបរលោកក្ដី ក៏ព្រះអង្គមិនលើកលែងទោសឲ្យដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយនេះ ឬនៅបរលោកនាយក្តី អាល់គីតាប បើអ្នកណាពោលពាក្យទាស់នឹងបុត្រាមនុស្ស អុលឡោះនឹងលើកលែងទោសឲ្យបាន រីឯអ្នកដែលពោលពាក្យទាស់នឹងរសអុលឡោះដ៏វិសុទ្ធ ទោះបីនៅក្នុងលោកនេះ ឬស្លាប់ទៅក្ដី ក៏ទ្រង់មិនលើកលែងទោសឲ្យដែរ»។ |
ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សនឹងទទួលបានការលើកលែងទោសចំពោះគ្រប់ទាំងបាប និងពាក្យប្រមាថព្រះជាម្ចាស់ ប៉ុន្ដែពាក្យប្រមាថដល់ព្រះវិញ្ញាណ នឹងមិនបានទទួលការលើកលែងទោសទេ
ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
សត្រូវដែលព្រោះស្រងែគឺជាអារក្សសាតាំង ហើយខែចម្រូតគឺជាគ្រាចុងក្រោយ ឯអ្នកច្រូតគឺជាទេវតា។
ដូច្នេះ ដែលគេប្រមូលស្រងែដុតបន្សុសនឹងភ្លើងយ៉ាងណា នៅចុងបញ្ចប់នៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ
តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្ដាយគាត់មិនមែនឈ្មោះម៉ារា ហើយប្អូនៗគាត់ឈ្មោះ យ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ?
ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក តែកូនមនុស្សគ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ»
មិនទទួលបានមួយជាមួយរយនោះទេ គឺនៅពេលនេះទទួលបានផ្ទះសំបែង បងប្អូនប្រុសស្រី ម្ដាយ កូន និងស្រែចម្ការ ព្រមជាមួយនឹងការបៀតបៀន ហើយនៅលោកខាងមុខនឹងបានទទួលជីវិតអស់កល្បជានិច្ចជាមិនខាន
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងបាបរបស់មនុស្ស និងពាក្យប្រមាថព្រះជាម្ចាស់ អាចទទួលបានការលើកលែងទោស
ប៉ុន្ដែអ្នកណាដែលពោលពាក្យប្រមាថព្រះវិញ្ញាណបរិសុទ្ធ មិនអាចទទួលបានការលើកលែងទោសជារៀងរហូត គឺជាប់ទោសជារៀងរហូតវិញ»។
អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះអាចលើកលែងទោសឲ្យបាន តែអ្នកណាប្រមាថព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ។
ចៅហ្វាយក៏សរសើរមេការដ៏ទុច្ចរិតនោះ ព្រោះគាត់បានប្រព្រឹត្ដយ៉ាងឆ្លាតវៃ។ នៅជំនាន់របស់ពួកគេនេះ ពួកកូនចៅនៃលោកិយឆ្លាតជាងពួកកូនចៅនៃពន្លឺ។
មិនបានទទួលច្រើនលើសលប់នៅពេលនេះទេ ហើយនៅគ្រាមកដល់ នឹងទទួលបានជីវិតអស់កល្បជានិច្ចទៀតផង»។
ព្រះយេស៊ូបានមានបន្ទូលថា៖ «ឱ ព្រះវរបិតាអើយ! សូមលើកលែងទោសដល់ពួកគេផង ដ្បិតពួកគេមិនដឹងថា ពួកគេកំពុងធ្វើអ្វីទេ»។ ពួកគេបានចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ។
ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក តែអ្នករាល់គ្នានិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្តរបស់ពួកអ្នកទារពន្ធដារ និងមនុស្សបាប
នោះក៏កើតមានការខ្សឹបខ្សៀវជាច្រើនក្នុងចំណោមបណ្តាជនអំពីព្រះអង្គ មានអ្នកខ្លះថា៖ «គាត់ជាមនុស្សល្អ» ប៉ុន្ដែខ្លះទៀតថា «ទេ គឺគាត់កំពុងបោកបញ្ឆោតបណ្តាជន»។
ប៉ុន្ដែ សេចក្ដីដែលព្រះអង្គបានមានបន្ទូលនេះ គឺអំពីព្រះវិញ្ញាណដែលអស់អ្នកជឿលើព្រះអង្គនឹងទទួលបាន ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមកទេ ព្រោះព្រះយេស៊ូមិនទាន់បានទទួលការលើកតម្កើងឡើងនៅឡើយ។
ពួកគេក៏ឆ្លើយទៅគាត់ថា៖ «តើអ្នកក៏មកពីស្រុកកាលីឡេដែរឬ? ចូរស្រាវជ្រាវមើល៍ នោះអ្នកនឹងដឹងថា មិនដែលមានអ្នកនាំព្រះបន្ទូលណាម្នាក់ចេញពីមកស្រុកកាលីឡេទេ»។
ដូច្នេះ ចូរប្រែចិត្ដ ហើយវិលមកឯព្រះជាម្ចាស់វិញ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ
ខ្ពស់លើអស់ទាំងការគ្រប់គ្រង សិទ្ធិអំណាច អំណាច អំណាចគ្រប់គ្រង និងអស់ទាំងឈ្មោះដែលហៅ មិនត្រឹមតែនៅជំនាន់នេះប៉ុណ្ណោះទេ គឺនៅជំនាន់ដែលនឹងមកដល់ទៀតផង
ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថា ព្រះគ្រិស្ដយេស៊ូបានយាងមកក្នុងពិភពលោកនេះ ដើម្បីសង្គ្រោះមនុស្សបាប ហើយក្នុងចំណោមនោះ ខ្ញុំជាមនុស្សបាបបំផុត
ព្រោះការបង្វឹកខ្លួនប្រាណមានប្រយោជន៍បន្ដិចបន្ដួចទេ ប៉ុន្ដែការបង្វឹកខាងឯការគោរពកោតខ្លាចព្រះជាម្ចាស់មានប្រយោជន៍សព្វបែបយ៉ាង ដ្បិតមានទាំងសេចក្ដីសន្យាសម្រាប់ជីវិតបច្ចុប្បន្ន និងជីវិតអនាគតផង។
ចូរបង្គាប់ពួកអ្នកមាននៅក្នុងពិភពលោកនេះ កុំឲ្យមានឫកខ្ពស់ ឬទុកចិត្ដទ្រព្យសម្បត្ដិដែលមិនទៀងទាត់ឡើយ ផ្ទុយទៅវិញ ត្រូវទុកចិត្ដព្រះជាម្ចាស់ដែលប្រទានអ្វីៗទាំងអស់យ៉ាងបរិបូរដល់យើងដើម្បីឲ្យយើងមានអំណរ
ដ្បិតលោកដេម៉ាសបានបោះបង់ខ្ញុំចោលហើយ គាត់បានទៅឯក្រុងថែស្សាឡូនិចដោយព្រោះគាត់ស្រឡាញ់លោកិយនេះ។ លោកក្រេសេនទៅស្រុកកាឡាទី ទីតុសទៅស្រុកដាល់ម៉ាទា
ព្រមទាំងបង្ហាត់បង្រៀនយើងឲ្យលះបង់ការមិនគោរពកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីប៉ងប្រាថ្នាខាងលោកិយចោល ហើយឲ្យយើងរស់នៅក្នុងលោកិយនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពកោតខ្លាចព្រះជាម្ចាស់
រីឯសាសនាបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះជាម្ចាស់ដ៏ជាព្រះវរបិតានោះ គឺថាត្រូវសួរសុខទុក្ខក្មេងកំព្រា និងស្ដ្រីមេម៉ាយដែលមានសេចក្ដីវេទនា ហើយរក្សាខ្លួនមិនឲ្យសៅហ្មងដោយសារលោកិយនេះឡើយ។