Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 6:17 - Khmer Christian Bible

17 ចូរ​បង្គាប់​ពួកអ្នក​មាន​នៅ​ក្នុង​ពិភព​លោក​នេះ​ កុំ​ឲ្យ​មាន​ឫក​ខ្ពស់​ ឬ​ទុកចិត្ដ​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ទៀងទាត់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ទុកចិត្ដ​ព្រះជាម្ចាស់​ដែល​ប្រទាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូរ​ដល់​យើង​ដើម្បី​ឲ្យ​យើង​មាន​អំណរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ចូរ​ដាស់​តឿន​ពួក​អ្នក​មាន​នៅ​លោកីយ៍​នេះ កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​សង្ឃឹម​លើ​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ តែ​ត្រូវ​សង្ឃឹម​លើ​ព្រះដែល​ទ្រង់​ប្រទានអ្វីៗ​ទាំង​អស់​មក​យើង​យ៉ាង​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ចូរ​ដាស់​តឿន​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ កុំ​ឲ្យ​អួត​ខ្លួន និង​យក​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទៀង​ធ្វើ​ជា​ទី​សង្ឃឹម​ឡើយ គឺ​ត្រូវ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ដែល​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូណ៌ សម្រាប់​ឲ្យ​យើង​ប្រើ‌ប្រាស់​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ចូរ​ហាម‌ប្រាម ដល់​ពួក​អ្នក​មាន នៅ​លោកីយ​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ចូរ​ដាស់‌តឿន​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ កុំ​ឲ្យ​អួត​ខ្លួន និង​យក​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទៀង​ធ្វើ​ជា​ទី​សង្ឃឹម​ឡើយ គឺ​ត្រូវ​សង្ឃឹម​លើ​អុលឡោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូណ៌ សម្រាប់​ឲ្យ​យើង​ប្រើ​ប្រាស់​នោះ​វិញ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 6:17
62 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នកណា​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស​ អាច​លើកលែងទោស​ឲ្យ​បាន​ ប៉ុន្ដែ​អ្នកណា​ពោល​ពាក្យ​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ នោះ​មិន​អាច​លើកលែង​ទោស​ឲ្យ​បាន​ទេ​ ទាំង​នៅ​ជំនាន់​នេះ​ និង​នៅ​ជំនាន់​ដែល​នឹង​មក​ដល់។​


ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ណាស់​


ម្នាក់​ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ ក៏​យក​លុយ​ទាំង​នោះ​ចេញ​ទៅ​ធ្វើ​ការ​រកស៊ី​ភ្លាម​ ហើយ​ក៏​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត​


លុះ​ដល់​ពេល​ល្ងាច​ បុរស​អ្នក​មាន​ម្នាក់​មក​ពី​ក្រុង​អើរីម៉ាថេ​ឈ្មោះ​យ៉ូសែប​ ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែរ​នោះ​បាន​មក​ដល់​


ដ្បិត​សាសន៍​ដទៃ​ស្វែង​រក​របស់​ទាំង​អស់​នេះ​ ឯ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ជ្រាប​ថា​ អ្នក​រាល់គ្នា​ក៏​ត្រូវការ​របស់​ទាំង​អស់​នេះ​ដែរ។​


ពួក​សិស្ស​ឆ្ងល់​នឹង​ព្រះបន្ទូល​ព្រះអង្គ​ ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​តប​ទៀត​ថា៖​ «កូន​អើយ!​ ការ​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​ នោះ​ពិបាក​ណាស់​


មើល៍​ មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ​ គាត់​ជា​មេ​អ្នក​ទារ​ពន្ធដារ​ម្នាក់​ ហើយ​ជា​អ្នក​មាន​


គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នកណា​មាន​អាវ​ពីរ​ ចូរ​ឲ្យ​អ្នក​នោះ​ចែក​ដល់​អ្នក​ដែល​គ្មាន​ចុះ​ ឯ​អ្នកណា​មាន​អាហារ​ ចូរ​ឲ្យ​អ្នក​នោះ​ធ្វើ​ដូច្នេះ​ដែរ​ចុះ»។​


ប៉ុន្ដែ​ព្រះអង្គ​មិន​មែន​មិន​បាន​ឲ្យ​ទីបន្ទាល់​អំពី​ព្រះអង្គ​ឡើយ​ គឺ​ព្រះអង្គ​ផ្ដល់​ព្រះគុណ​ ដោយ​ប្រទាន​ភ្លៀង​ពី​លើ‍​មេឃ​ និង​រដូវ​បង្កើត​ផល​ ព្រមទាំង​ធ្វើ​ឲ្យ​ចិត្ដ​របស់​អ្នក​រាល់គ្នា​បាន​ស្កប់ស្កល់​ដោយ​អាហារ​ និង​អំណរ»។​


ពេល​ពួកគាត់​មក​ដល់​ ក៏​ប្រមូល​ក្រុមជំនុំ​មក​ជួបជុំ​គ្នា​ ហើយ​រៀបរាប់​ប្រាប់​ពួកគេ​ពី​កិច្ចការ​ទាំងឡាយ​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជាមួយ​ពួកគាត់​ និង​ពី​របៀប​ដែល​ព្រះអង្គ​បើក​ទ្វារ​នៃ​ជំនឿ​ឲ្យ​សាសន៍​ដទៃ​


ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវការ​ដៃ​របស់​មនុស្ស​ឲ្យ​បម្រើ​ព្រះអង្គ​ ហាក់បី​ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​មួយ​នោះ​ដែរ​ ព្រោះ​ព្រះអង្គ​ទេ​តើ​ ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត​ មាន​ដង្ហើម​ និង​មាន​របស់​សព្វ​សារពើ​


មែន​ហើយ​ ពួកគេ​ត្រូវ​បាន​កាត់​ចេញ​ដោយសារ​គ្មាន​ជំនឿ​ រីឯ​អ្នក​វិញត្រូវ​បាន​ភ្ជាប់​ឲ្យ​ជាប់​ដោយ​សារ​ជំនឿ​ ដូច្នេះ​ កុំ​មាន​គំនិត​ឆ្មើងឆ្មៃ​ឡើយ​ ប៉ុន្ដែ​ចូរ​កោតខ្លាច​វិញ​


ចូរ​អ្នក​រាល់គ្នា​ដឹង​ ហើយ​យល់​ការ​នេះ​ចុះ​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ឬ​មនុស្ស​ស្មោក​គ្រោក​ ឬ​មនុស្ស​លោភលន់‍​ដែល​ជា​អ្នក​ថ្វាយបង្គំ​រូបព្រះ​ គ្មាន​មរតក​នៅ​ក្នុង​នគរ​របស់​ព្រះគ្រិស្ដ​ និង​ព្រះជាម្ចាស់​ទេ។​


ចូរ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ជា​បរិបូរ​ ហើយ​បង្រៀន​ និង​ទូន្មាន​គ្នា​ដោយ​ប្រាជ្ញា​គ្រប់​បែប​យ៉ាង​ ទាំង​ច្រៀង​ទំនុក​តម្កើង​ ទំនុក​បរិសុទ្ធ​ ព្រមទាំង​ចម្រៀង​ខាង​វិញ្ញាណ​ថ្វាយ​ព្រះជាម្ចាស់​ ដោយ​អរព្រះគុណ​ព្រះអង្គ​នៅ​ក្នុង​ចិត្ដ​ចុះ។​


ដ្បិត​ពួកគេ​ផ្ទាល់​បាន​រៀប​រាប់​ពី​របៀប​ដែល​អ្នក​រាល់គ្នា​ទទួល​យើង​ និង​អំពី​របៀប​ដែល​អ្នក​រាល់គ្នា​បែរ​ចេញ​ពី​រូបព្រះ​មក​ឯ​ព្រះជាម្ចាស់​ ដើម្បី​បម្រើ​ព្រះអង្គ​ដែល​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ និង​ជាព្រះ​ដ៏​ពិត​


ពេល​ខ្ញុំ​រៀប​ទៅ​ស្រុក​ម៉ាសេដូន​ ខ្ញុំ​បាន​លើក​ទឹកចិត្ដ​អ្នក​ឲ្យ​ស្នាក់​នៅ​ក្នុង​ក្រុង​អេភេសូរ​ ដើម្បី​ឲ្យ​អ្នក​បង្គាប់​អ្នក​ខ្លះ​កុំ​ឲ្យ​បង្រៀន​សេចក្ដី​ផ្សេង​


ប៉ុន្ដែ​បើ​ខ្ញុំ​ក្រមក​ក៏​អ្នក​នឹង​ដឹង​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ដ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ដែល​ជា​ក្រុមជំនុំ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ ជា​សសរទ្រូង​ និង​ជា​គ្រឹះ​នៃ​សេចក្ដី​ពិត។​


ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ការ​នឿយហត់​ ទាំង​តយុទ្ធ​ ព្រោះ​យើង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​ទាំង​អស់​ ជា​ពិសេស​របស់​ពួកអ្នក​ជឿ។​


នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​ពួក​ទេវតា​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ ខ្ញុំ​សូម​ដាស់តឿន​យ៉ាង​ម៉ឹងម៉ាត់​ថា​ អ្នក​ត្រូវ​កាន់​តាម​សេចក្ដី​ទាំង​នេះ​ដោយ​មិន​រើស​មុខ​អ្នកណា​ ឬ​ធ្វើ​អ្វី​ដោយ​លំអៀង​ឡើយ។​


នៅ​ចំពោះ​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ជីវិត​ដល់​អ្វីៗ​ទាំង​អស់​ និង​នៅ​ចំពោះ​ព្រះគ្រិស្ដ​យេស៊ូ​ដែល​បាន​ធ្វើ​បន្ទាល់​ដោយ​សេចក្ដី​ប្រកាស​ដ៏​ល្អ​នៅ​ចំពោះ​មុខ​លោក​ប៉ុនទាសពីឡាត់​ ខ្ញុំ​បង្គាប់​អ្នក​ថា​


រីឯ​ពួកអ្នក​ដែល​ចង់​ធ្វើ​ជា​អ្នកមាន​ គេ​ធ្លាក់​ចូល​ក្នុង​សេចក្ដី​ល្បួង​ និង​អន្ទាក់​ ព្រមទាំង​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ល្ងង់​ខ្លៅ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ឈឺចាប់​ សេចក្ដី​ទាំង​នេះ​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​វិនាស​ និង​សេចក្ដី​អន្តរាយ‍។​


ដ្បិត​លោក​ដេម៉ាស​បាន​បោះបង់​ខ្ញុំ​ចោល​ហើយ​ គាត់​បាន​ទៅ​ឯក្រុង​ថែស្សាឡូនិច​ដោយ​ព្រោះ​គាត់​ស្រឡាញ់​លោកិយ​នេះ។​ លោក​ក្រេសេន​ទៅ​ស្រុក​កាឡាទី​ ទីតុស​ទៅ​ស្រុក​ដាល់ម៉ាទា‍​


ព្រមទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះបង់​ការ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​លោកិយ​ចោល​ ហើយ​ឲ្យ​យើង​រស់នៅ​ក្នុង​លោកិយ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់​ សុចរិត​ និង​ដោយ​គោរព‍​កោតខ្លាច​ព្រះជាម្ចាស់​


ហើយ​ព្រះអង្គ​បាន​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​បរិសុទ្ធ​នេះ​មក​លើ​យើង​យ៉ាង​បរិបូរ​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​


ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ចូល​ទៅ​ក្នុង​នគរ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម