ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះ ចុះមកក្រោមយករបស់របរពីក្នុងផ្ទះរបស់គាត់ឲ្យសោះ។
ម៉ាថាយ 10:27 - Khmer Christian Bible អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត ចូរអ្នករាល់គ្នានិយាយនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាស្ដាប់ឮនឹងត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះ។ ព្រះគម្ពីរខ្មែរសាកល អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮនៅក្បែរត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮពាក្យខ្សឹប ចូរប្រកាសពីលើដំបូលផ្ទះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅលើផ្ទះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ អាល់គីតាប អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។ |
ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះ ចុះមកក្រោមយករបស់របរពីក្នុងផ្ទះរបស់គាត់ឲ្យសោះ។
ដូច្នេះអ្វីៗដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹតនឹងត្រូវគេឮនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាបានខ្សឹបនៅក្នុងបន្ទប់ស្ងាត់នឹងត្រូវប្រកាសនៅលើដំបូលផ្ទះ។
ព្រះអង្គមានបន្ទូលថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់ត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែសម្រាប់អ្នកដទៃតាមរយៈរឿងប្រៀបប្រដូចវិញ ដើម្បីឲ្យគេមើល ប៉ុន្ដែមិនឃើញ ឲ្យស្ដាប់ ប៉ុន្ដែមិនយល់។
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់ជំពប់ដួល
នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតព្រះអង្គនឹងមិនមានបន្ទូលតាមតែព្រះអង្គផ្ទាល់ទេ ផ្ទុយទៅវិញ ព្រះអង្គនឹងមានបន្ទូលអំពីអ្វីដែលព្រះអង្គបានឮ ហើយព្រះអង្គនឹងបញ្ជាក់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ដែលត្រូវមកដល់
ខ្ញុំប្រាប់អ្នករាល់គ្នាជារឿងប្រៀបប្រដូចអំពីសេចក្ដីទាំងនេះ ប៉ុន្ដែកាលណាពេលកំណត់មកដល់ ខ្ញុំលែងនិយាយនឹងអ្នករាល់គ្នាជារឿងប្រៀបប្រដូចទៀតហើយ ផ្ទុយទៅវិញ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អំពីព្រះវរបិតា
ពួកសិស្សរបស់ព្រះអង្គទូលថា៖ «មើល៍ ឥឡូវនេះ ព្រះអង្គមានបន្ទូលដោយច្បាស់លាស់ មិនបានមានបន្ទូលជារឿងប្រៀបប្រដូចទៀតទេ
ដូច្នេះ គាត់ជជែកវែកញែកជាមួយជនជាតិយូដា និងពួកអ្នកមកថ្វាយបង្គំនៅក្នុងសាលាប្រជុំ ព្រមទាំងពួកអ្នកដែលគាត់បានជួបនៅក្នុងទីផ្សារជារៀងរាល់ថ្ងៃ
«ចូរទៅ ហើយឈរប្រកាសប្រាប់ប្រជាជននៅក្នុងព្រះវិហារអំពីអស់ទាំងព្រះបន្ទូលនៃជីវិតនេះចុះ»។
ថា៖ «យើងបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់មិនឲ្យអ្នករាល់គ្នាបង្រៀនដោយនូវឈ្មោះរបស់អ្នកនោះទេ ប៉ុន្ដែ មើល៍ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយមានបំណងយកឈាមបុរសនេះមកទម្លាក់លើយើងទៀតផង»។