ម៉ាកុស 8:15 - Khmer Christian Bible ហើយព្រះអង្គព្រមានពួកគេថា៖ «ចូរប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងមេនំប៉័ងរបស់ពួកអ្នកខាងគណៈហេរ៉ូឌ» ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះអង្គទ្រង់បង្គាប់ពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារិស៊ី និងមេម្សៅរបស់ពួកហេរ៉ូឌចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរប្រយ័ត្ន មិនត្រូវទុកចិត្តនឹងដំបែរបស់ពួកផារិស៊ី និងដំបែរបស់ពួកហេរ៉ូឌឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី* ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដ ឲ្យមែនទែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ផ្តាំគេថា ចូរប្រុងមើល ហើយប្រយ័តនឹងដំបែរបស់ពួកផារិស៊ី នឹងរបស់ហេរ៉ូឌ ឲ្យមែនទែន អាល់គីតាប អ៊ីសាបានដាស់តឿនគេថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារីស៊ី ព្រមទាំងមេម្សៅរបស់ស្ដេចហេរ៉ូដ ឲ្យមែនទែន»។ |
ដ្បិតស្ដេចហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយឃុំគាត់ក្នុងគុក ដោយសារតែព្រះនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ត្រូវជាប្អូនរបស់ស្ដេច
ប៉ុន្ដែដល់ថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ស្ដេចហេរ៉ូឌ កូនស្រីរបស់ព្រះនាងហេរ៉ូឌាស បានរាំនៅកណ្ដាលចំណោមពួកគេ ហើយស្ដេចហេរ៉ូឌក៏ពេញចិត្ដនឹងនាង
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី»
រួចពួកគេចាត់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈហេរ៉ូឌខ្លះឲ្យទៅឯព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានបន្ទូល
ប៉ុន្ដែពួកសិស្សភ្លេចយកនំប៉័ង ហើយនៅលើទូកពួកគេគ្មានអ្វីសោះ ក្រៅពីនំប៉័ងមួយដុំ
រួចព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរយកចិត្ដទុកដាក់ ហើយប្រុងប្រយ័ត្នចំពោះសេចក្ដីលោភលន់ទាំងអស់ ព្រោះជីវិតរបស់មនុស្សមិនស្ថិតលើការមានទ្រព្យសម្បត្ដិដ៏ហូរហៀររបស់ខ្លួនទេ»។
នៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូ ព្រមទាំងពួកទេវតាដែលព្រះអង្គបានជ្រើសរើស ខ្ញុំសូមដាស់តឿនយ៉ាងម៉ឹងម៉ាត់ថា អ្នកត្រូវកាន់តាមសេចក្ដីទាំងនេះដោយមិនរើសមុខអ្នកណា ឬធ្វើអ្វីដោយលំអៀងឡើយ។
នៅចំពោះព្រះជាម្ចាស់ដែលបានប្រទានជីវិតដល់អ្វីៗទាំងអស់ និងនៅចំពោះព្រះគ្រិស្ដយេស៊ូដែលបានធ្វើបន្ទាល់ដោយសេចក្ដីប្រកាសដ៏ល្អនៅចំពោះមុខលោកប៉ុនទាសពីឡាត់ ខ្ញុំបង្គាប់អ្នកថា
ចូររំលឹកពួកគេពីសេចក្ដីទាំងនេះ ហើយដាស់តឿនពួកគេយ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះជាម្ចាស់កុំឲ្យឈ្លោះប្រកែកគ្នាអំពីពាក្យ ដ្បិតគ្មានប្រយោជន៍ឡើយ មានតែធ្វើឲ្យពួកអ្នកស្តាប់អន្តរាយប៉ុណ្ណោះ។