ប៉ុន្ដែនាងទូលថា៖ «ចាស លោកម្ចាស់ សូម្បីតែឆ្កែក៏ស៊ីកម្ទេចអាហារដែលជ្រុះពីតុម្ចាស់វាដែរ»
ម៉ាកុស 7:28 - Khmer Christian Bible តែនាងទូលតបទៅព្រះអង្គថា៖ «លោកម្ចាស់ សូម្បីតែឆ្កែនៅក្រោមតុ ក៏ស៊ីកម្ទេចអាហារដែលជ្រុះពីកូននោះដែរ» ព្រះគម្ពីរខ្មែរសាកល នាងទូលតបថា៖ “ព្រះអម្ចាស់អើយ! សូម្បីតែកូនឆ្កែនៅក្រោមតុក៏ស៊ីកម្ទេចអាហាររបស់ក្មេងៗដែរ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងទូលឆ្លើយថា៖ «មែនហើយ ព្រះអម្ចាស់ សូម្បីតែឆ្កែនៅក្រោមតុក៏ស៊ីកម្ទេចអាហារដែលជ្រុះពីកូននោះមកដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្តែ កូនឆ្កែនៅក្រោមតុ វាស៊ីកម្ទេចអាហារដែលកូនក្មេងធ្វើឲ្យជ្រុះនោះបាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងទូលឆ្លើយថា មែនហើយ ព្រះអម្ចាស់ ប៉ុន្តែឆ្កែនៅក្រោមតុវាស៊ីកំទេចពីកូនក្មេងដែរ អាល់គីតាប នាងជម្រាបអ៊ីសាថា៖ «ពិតមែនហើយអ៊ីសាជាអម្ចាស់! ប៉ុន្ដែ កូនឆ្កែនៅក្រោមតុ វាស៊ីកំទេចអាហារដែលកូនក្មេងធ្វើឲ្យជ្រុះនោះបាន»។ |
ប៉ុន្ដែនាងទូលថា៖ «ចាស លោកម្ចាស់ សូម្បីតែឆ្កែក៏ស៊ីកម្ទេចអាហារដែលជ្រុះពីតុម្ចាស់វាដែរ»
ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រោះព្រះអង្គបានធ្វើឲ្យថ្ងៃរះឡើង បំភ្លឺទាំងមនុស្សល្អ និងមនុស្សអាក្រក់ ហើយក៏បង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតដែរ។
តែព្រះអង្គមានបន្ទូលទៅនាងថា៖ «ត្រូវឲ្យកូនបរិភោគអាហារឆ្អែតសិន ដ្បិតមិនគួរយកអាហាររបស់កូនបោះឲ្យឆ្កែទេ»
ព្រះអង្គមានបន្ទូលទៅនាងថា៖ «ដោយសារពាក្យនេះ វិញ្ញាណអាក្រក់បានចេញពីកូនស្រីនាងហើយ»
ដូច្នេះ ជនជាតិយូដា និងជនជាតិក្រេកគ្មានអ្វីខុសគ្នាទេ ដ្បិតមានព្រះអម្ចាស់តែមួយ ជាព្រះអម្ចាស់របស់មនុស្សទាំងអស់គ្នា ហើយព្រះអង្គប្រោសប្រទានយ៉ាងបរិបូរដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ
តើព្រះជាម្ចាស់ជាព្រះរបស់ជនជាតិយូដាប៉ុណ្ណោះឬ? តើមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? មែនហើយ ព្រះអង្គជាព្រះរបស់សាសន៍ដទៃដែរ
ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន