តើខ្ញុំគ្មានសិទ្ធិប្រើទ្រព្យសម្បត្ដិរបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលខ្ញុំចង់ធ្វើទេឬ? ឬក៏ភ្នែករបស់អ្នកច្រណែន ព្រោះតែខ្ញុំល្អ?
ម៉ាកុស 7:22 - Khmer Christian Bible ផិតក្បត់ លោភលន់ ចិត្ដអាក្រក់ បោកប្រាស់ ល្មោភកាម ច្រណែនឈ្នានីស ជេរប្រមាថ អំនួត ឆ្កួតលេលា ព្រះគម្ពីរខ្មែរសាកល ការផិតក្បត់ ការលោភលន់ អំពើអាក្រក់ ការបោកប្រាស់ ការល្មោភកាម ការច្រណែនឈ្នានីស ការមួលបង្កាច់ អំនួត និងអំពើឆោតល្ងង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផិតក្បត់ លោភលន់ ចិត្តអាក្រក់ បោកប្រាស់ អាសអាភាស ច្រណែនឈ្នានីស ជេរប្រមាថ អំនួត និងឆ្កួតលេលា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្តអបាយមុខ ច្រណែនឈ្នានីស អំនួត និងគំនិតលេលា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ នឹងសេចក្ដីចំកួត អាល់គីតាប ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្ដអបាយមុខច្រណែនឈ្នានីស អំនួត និងគំនិតលេលា។ |
តើខ្ញុំគ្មានសិទ្ធិប្រើទ្រព្យសម្បត្ដិរបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលខ្ញុំចង់ធ្វើទេឬ? ឬក៏ភ្នែករបស់អ្នកច្រណែន ព្រោះតែខ្ញុំល្អ?
ប៉ុន្ដែបើភ្នែករបស់អ្នកមិនល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងត្រលប់ជាងងឹតសូន្យសុង ហើយបើពន្លឺក្នុងខ្លួនរបស់អ្នកជាសេចក្ដីងងឹតទៅហើយ ចុះសេចក្ដីងងឹតនឹងទៅជាសូន្យសុងយ៉ាងណាទៅទៀត!
ដ្បិតពីខាងក្នុងចិត្ដរបស់មនុស្សមានគំនិតអាក្រក់ចេញមក មានអំពើអសីលធម៌ខាងផ្លូវភេទ លួចប្លន់ សម្លាប់មនុស្ស
គឺសេចក្ដីអាក្រក់ដែលចេញមកពីខាងក្នុងទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
និងអស់ទាំងកម្ពស់ដែលងើបប្រឆាំងនឹងចំណេះដឹងរបស់ព្រះជាម្ចាស់ ព្រមទាំងនាំគ្រប់ទាំងគំនិតឲ្យចុះចូលស្ដាប់បង្គាប់ព្រះគ្រិស្ដ
រីឯបុរសក្មេងវិញ ក៏ដូច្នេះដែរ ចូរចុះចូលជាមួយចាស់ទុំចុះ ហើយអ្នកទាំងអស់គ្នាត្រូវចេះបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក ព្រោះព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សអួតអាង ប៉ុន្ដែផ្ដល់ព្រះគុណដល់មនុស្សបន្ទាបខ្លួនវិញ។