អ្វីដែលចូលតាមមាត់ មិនធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធទេ ផ្ទុយទៅវិញអ្វីដែលចេញពីមាត់ទេតើ ដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ»។
ម៉ាកុស 7:18 - Khmer Christian Bible ព្រះអង្គក៏មានបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនយល់ដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីនៅខាងក្រៅ ដែលចូលក្នុងមនុស្សមិនអាចធ្វើឲ្យមនុស្សមិនបរិសុទ្ធបានទេនោះ? ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏មានបន្ទូលថា៖“តើអ្នករាល់គ្នាក៏ខ្វះសមត្ថភាពយល់ដឹងដល់ថ្នាក់ហ្នឹងដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗទាំងអស់ពីខាងក្រៅដែលចូលក្នុងមនុស្ស មិនអាចធ្វើឲ្យមនុស្សសៅហ្មងបានឡើយ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ដូច្នេះអ្នករាល់គ្នាក៏មិនយល់ដែរឬ? អ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗពីខាងក្រៅចូលក្នុងមនុស្ស ពុំអាចធ្វើឲ្យគេទៅជាមិនបរិសុទ្ធនោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ដែរឬអី តើអ្នករាល់គ្នានឹកមិនឃើញទេឬអីថា របស់អ្វីពីខាងក្រៅដែលចូលក្នុងមនុស្ស នោះពុំអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ អាល់គីតាប អ៊ីសាឆ្លើយទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឲ្យគេក្លាយទៅជាមិនបរិសុទ្ធបានឡើយ |
អ្វីដែលចូលតាមមាត់ មិនធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធទេ ផ្ទុយទៅវិញអ្វីដែលចេញពីមាត់ទេតើ ដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ»។
តើដូចម្ដេចបានជាអ្នករាល់គ្នាមិនយល់ដូច្នេះ ខ្ញុំមិនបាននិយាយនឹងអ្នករាល់គ្នាអំពីនំប៉័ងទេ គឺឲ្យប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ីទេតើ»។
ហើយព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «តើអ្នករាល់គ្នាមិនយល់រឿងប្រៀបប្រដូចនេះទេឬ? បើដូច្នេះ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាយល់រឿងប្រៀបប្រដូចទាំងអស់បាន?
បន្ទាប់មក ពេលព្រះអង្គចេញពីបណ្ដាជន ក៏ចូលទៅក្នុងផ្ទះមួយ ពួកសិស្សព្រះអង្គទូលសួរព្រះអង្គអំពីរឿងប្រៀបប្រដូចនោះ
ព្រោះវាមិនមែនចូលទៅក្នុងចិត្ដគេទេ តែចូលទៅក្នុងពោះគេវិញ ហើយចេញទៅក្នុងបង្គន់» ដូច្នេះអាហារទាំងអស់សុទ្ធតែស្អាតទេ
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ឱពួកមនុស្សល្ងីល្ងើ និងមានចិត្តមិនងាយជឿអស់ទាំងសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលបានថ្លែងទុកអើយ!
ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ហើយអ្នកមិនយល់ការនេះទេឬ?
ខ្ញុំបានឲ្យទឹកដោះអ្នករាល់គ្នាផឹក មិនមែនអាហាររឹងទេ ដ្បិតអ្នករាល់គ្នាមិនទាន់អាចបរិភោគបានឡើយ ហើយឥឡូវនេះក៏នៅតែមិនអាចដែរ
យើងមានសេចក្ដីច្រើនដែលត្រូវនិយាយអំពីការនេះ ប៉ុន្ដែពិបាកពន្យល់ណាស់ ព្រោះអ្នករាល់គ្នាត្រលប់ជាខ្ជិលស្ដាប់។