ពេលនោះ មានបុរសម្នាក់ស្វិតដៃម្ខាងនៅទីនោះ ហើយគេបានទូលសួរព្រះអង្គថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សនៅថ្ងៃសប្ប័ទដែរឬទេ?» គេសួរបែបនេះ គឺដើម្បីឲ្យគេអាចចោទប្រកាន់ព្រះអង្គបាន។
ម៉ាកុស 3:2 - Khmer Christian Bible គេតាមមើលព្រះអង្គដើម្បីចោទប្រកាន់ព្រះអង្គ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យបានជានៅថ្ងៃសប្ប័ទ ព្រះគម្ពីរខ្មែរសាកល គេឃ្លាំមើលព្រះអង្គ ថាតើព្រះអង្គនឹងប្រោសបុរសនោះឲ្យជានៅថ្ងៃសប្ប័ទឬអត់ ដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យជានៅថ្ងៃសប្ប័ទ* ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចាំមើលទ្រង់ក្រែងនឹងប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាក ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់ អាល់គីតាប ពួកគេតាមមើលអ៊ីសា ក្រែងលោគាត់ប្រោសបុរសនេះឲ្យជា នៅថ្ងៃជំអាត់ក្នុងគោលបំណងចោទប្រកាន់គាត់។ |
ពេលនោះ មានបុរសម្នាក់ស្វិតដៃម្ខាងនៅទីនោះ ហើយគេបានទូលសួរព្រះអង្គថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សនៅថ្ងៃសប្ប័ទដែរឬទេ?» គេសួរបែបនេះ គឺដើម្បីឲ្យគេអាចចោទប្រកាន់ព្រះអង្គបាន។
នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងទៅបរិភោគអាហារនៅផ្ទះរបស់អ្នកដឹកនាំខាងគណៈផារិស៊ីម្នាក់ ពួកគេតាមឃ្លាំមើលព្រះអង្គយ៉ាងដិតដល់
ដូច្នេះពួកគេក៏ចាត់អ្នកស៊ើបការណ៍ក្លែងជាអ្នកសុចរិតឃ្លាំមើលព្រះអង្គយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យពួកគេអាចចាប់កំហុសព្រះបន្ទូលរបស់ព្រះអង្គបាន ហើយប្រគល់ព្រះអង្គឲ្យទៅពួកអ្នកគ្រប់គ្រង និងពួកអាជ្ញាធររបស់លោកអភិបាល។
ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យបានជានៅថ្ងៃសប្ប័ទដើម្បីរកលេសចោទប្រកាន់ព្រះអង្គ
ពួកគេនិយាយដូច្នេះដោយល្បងលព្រះអង្គ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ ប៉ុន្ដែព្រះយេស៊ូបានឱនសរសេរនៅលើដីដោយម្រាមដៃ
ពេលនោះពួកអ្នកខាងគណៈផារិស៊ីខ្លះនិយាយថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ពីព្រោះគាត់មិនគោរពថ្ងៃសប្ប័ទ» ប៉ុន្ដែមានអ្នកខ្លះទៀតថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច?» នោះក៏មានការបែកបាក់គ្នាក្នុងចំណោមពួកគេ។