Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:3 - Khmer Christian Bible

3 ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​ក្រោក​ឡើង​នៅ​កណ្ដាល​ចំណោម​នេះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ព្រះអង្គ​មានបន្ទូល​នឹង​បុរស​ស្វិត​ដៃ​ម្ខាង​នោះ​ថា​៖“ចូរ​ក្រោកឡើង មក​ឈរ​នៅ​កណ្ដាលចំណោម​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចេញ​មក​ខាង​មុខ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ‌ណេះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​មាន​បន្ទូល​ទៅ​មនុស្ស​ស្វិត​ដៃ​ថា ចូរ​អ្នក​ក្រោក​ឡើង ឈរ​នៅ​កណ្តាល​នុ៎ះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ​ណេះ!»។

សូមមើលជំពូក ចម្លង




ម៉ាកុស 3:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ​ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​នៅ​ទី​នោះ​ ហើយ​គេ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​នៅ​ថ្ងៃ​សប្ប័ទ​ដែរ​ឬ​ទេ‍?‍»​ គេ​សួរ​បែប​នេះ​ គឺ​ដើម្បី​ឲ្យ​គេ​អាច​ចោទប្រកាន់​ព្រះអង្គ​បាន។​


គេ​តាម​មើល​ព្រះអង្គ​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ​ ក្រែង​លោ​ព្រះអង្គ​ប្រោស​បុរស​នេះ​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​


រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​នៅ​ថ្ងៃ​សប្ប័ទ​ វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើការ​ល្អ​ ឬ​ធ្វើការ​អាក្រក់?​ ឲ្យ​សង្គ្រោះ​ជីវិត​ ឬ​សម្លាប់?»​ ប៉ុន្ដែ​គេ​នៅ​ស្ងៀម​


ប៉ុន្ដែ​ព្រះអង្គ​បាន​ជ្រាប​ពី​គំនិត​របស់​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​ឈរ​នៅ​កណ្ដាល​ចំណោម​នេះ»​ គាត់​ក៏​ក្រោក​ឈរ​ឡើង​


ដ្បិត​យើង​ត្រូវ​បំពេញ​កិច្ចការ​របស់​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ទាន់​នៅ​ថ្ងៃ​នៅ​ឡើយ​ ដល់​ពេល​យប់​គ្មាន​នរណា​អាច​ធ្វើ​ការ​បាន​ទៀត​ទេ។​


ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ត្រលប់​ជា​អ្នក​មាំមួន​ ហើយ​មាន​ចិត្ដនឹង​ ទាំង​ធ្វើ​ការ​របស់​ព្រះ​អម្ចាស់​ឲ្យ​កាន់​តែ​ច្រើន​ជានិច្ចចុះ​ ដោយ​ដឹង​ថា​ ការ​នឿយ​ហត់​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះ​អម្ចាស់​មិន​ឥត​ប្រយោជន៍​ឡើយ​។​


ចូរ​យើង​កុំ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​ល្អ​ឡើយ​ ព្រោះ​បើ​យើង​មិន​ល្វើយ​ទេ​ ដល់​វេលា​កំណត់​ យើង​នឹង​ច្រូត​បាន​ផល។​


ហើយ​ដោយសារ​ការ​ជាប់​ចំណង​របស់​ខ្ញុំ​នេះ​ បងប្អូន​ភាគ​ច្រើន​បាន​ជឿជាក់​លើ​ព្រះអម្ចាស់​ ហើយ​កាន់តែ​ហ៊ាន​ប្រកាស​ព្រះបន្ទូល​ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ‍។​


ដូច្នេះ​ ដោយ​ព្រះគ្រិស្ដ​បាន​រងទុក្ខ​ខាង​សាច់ឈាម​រួច​ហើយ​ នោះ​អ្នក​រាល់គ្នា​ក៏​ត្រូវ​ពាក់​គ្រឿង​សឹក​ផ្ទាល់​ទាំងមាន​គំនិត​ដូច្នោះ​ដែរ​ ព្រោះ​អ្នក​ដែល​បាន​រងទុក្ខ​ខាង​សាច់ឈាម​ អ្នក​នោះ​ឈប់​ពាក់ព័ន្ធ​នឹង​បាប​ទៀត​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម