ម៉ាកុស 2:28 - Khmer Christian Bible ដូច្នេះ កូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ កូនមនុស្សជាព្រះអម្ចាស់ ហើយក៏ជាព្រះអម្ចាស់លើថ្ងៃសប្ប័ទដែរ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កូនមនុស្សនេះហើយជាម្ចាស់នៃថ្ងៃសប្ប័ទ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាបុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កូនមនុស្សជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។ អាល់គីតាប ហេតុនេះហើយបានជាបុត្រាមនុស្ស ជាម្ចាស់លើថ្ងៃជំអាត់»។ |
រួចព្រះអង្គមានបន្ទូលទៅគេថា៖ «ថ្ងៃសប្ប័ទតាំងឡើងសម្រាប់មនុស្ស ប៉ុន្ដែមិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ
ព្រះអង្គបានយាងចូលសាលាប្រជុំម្ដងទៀត ហើយនៅទីនោះមានបុរសម្នាក់ស្វិតដៃម្ខាង
រួចព្រះអង្គមានបន្ទូលទៅគេថា៖ «តើនៅថ្ងៃសប្ប័ទ វិន័យអនុញ្ញាតឲ្យធ្វើការល្អ ឬធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬសម្លាប់?» ប៉ុន្ដែគេនៅស្ងៀម
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ព្រះវរបិតារបស់ខ្ញុំធ្វើការរហូតដល់សព្វថ្ងៃនេះ ដូច្នេះខ្ញុំក៏ធ្វើការដែរ»។
ថ្ងៃដែលព្រះយេស៊ូបានធ្វើភក់ ហើយប្រោសភ្នែករបស់គាត់ឲ្យភ្លឺ គឺចំថ្ងៃសប្ប័ទ។
ពេលនោះពួកអ្នកខាងគណៈផារិស៊ីខ្លះនិយាយថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ពីព្រោះគាត់មិនគោរពថ្ងៃសប្ប័ទ» ប៉ុន្ដែមានអ្នកខ្លះទៀតថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច?» នោះក៏មានការបែកបាក់គ្នាក្នុងចំណោមពួកគេ។
ហើយព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទារបស់ព្រះគ្រិស្ដ ព្រមទាំងបានតែងតាំងព្រះអង្គជាព្រះសិរលើអ្វីៗទាំងអស់សម្រាប់ក្រុមជំនុំ
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់នៅក្នុងវិញ្ញាណ ហើយខ្ញុំបានឮសំឡេងយ៉ាងខ្លាំងមួយដូចជាសំឡេងត្រែនៅពីក្រោយខ្ញុំ