Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 3:4 - Khmer Christian Bible

4 រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​នៅ​ថ្ងៃ​សប្ប័ទ​ វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើការ​ល្អ​ ឬ​ធ្វើការ​អាក្រក់?​ ឲ្យ​សង្គ្រោះ​ជីវិត​ ឬ​សម្លាប់?»​ ប៉ុន្ដែ​គេ​នៅ​ស្ងៀម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 បន្ទាប់មក ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖“នៅ​ថ្ងៃសប្ប័ទ តើ​មួយណា​ត្រូវច្បាប់​: ធ្វើល្អ ឬ​ធ្វើអាក្រក់​? សង្គ្រោះ​ជីវិត ឬ​សម្លាប់ជីវិត​?”។ ប៉ុន្តែ​ពួកគេ​នៅស្ងៀម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 បន្ទាប់​មក ព្រះ‌អង្គ​សួរ​គេ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់? ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សម្លាប់?» ប៉ុន្តែ គេ​នៅ​ស្ងៀម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​គេ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​មនុស្ស ឬ​ប្រហារ​ជីវិត​ចោល?»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​ទ្រង់​សួរ​គេ​ថា នៅ​ថ្ងៃ​ឈប់​សំរាក តើ​បើក​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់ ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សំឡាប់​បង់ ប៉ុន្តែ​គេ​នៅ​តែ​ស្ងៀម

សូមមើលជំពូក ចម្លង

អាល់គីតាប

4 បន្ទាប់​មក អ៊ីសា​បាន​សួរ​ទៅ​គេ​ថា៖ «នៅ​ថ្ងៃ​ជំអាត់​តើ​ហ៊ូកុំ​អនុញ្ញាត​ឲ្យ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​មនុស្ស ឬ​ប្រហារ​ជីវិត​ចោល?»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង




ម៉ាកុស 3:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​ក្រោក​ឡើង​នៅ​កណ្ដាល​ចំណោម​នេះ»​


ព្រះអង្គ​ក៏​ទត​មើល​ជុំវិញ​ទាំង​ក្រេវ​ក្រោធ​ និង​សោក​សៅ​ចំពោះ​ចិត្ដ​រឹង​រូស​របស់​គេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​នោះ​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​លាត​ដៃ​ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត​


ប៉ុន្ដែ​ពួកគេ​នៅ​ស្ងៀម​ ព្រោះ​ពួកគេ​សួរ​ដេញ​ដោល​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​តាម​ផ្លូវ​ ថា​តើ​អ្នកណា​ធំ​ជាង​គេ​


រួច​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​សួរ​អ្នក​រាល់គ្នា​មើល៍​ តើ​នៅ​ថ្ងៃ​សប្ប័ទ​វិន័យ​ឲ្យ​ធ្វើការ​ល្អ​ ឬ​ធ្វើការ​អាក្រក់?​ ឲ្យ​សង្គ្រោះ​ជីវិត​ ឬ​បំផ្លាញ?»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម