ហើយក៏បញ្ចុះសពក្នុងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់នៅក្នុងថ្ម។ កាលបានប្រមៀលថ្មធំមួយបិទច្រកចូលផ្នូររួច គាត់ក៏ចាកចេញទៅ
ម៉ាកុស 16:4 - Khmer Christian Bible ប៉ុន្ដែពេលសម្លឹងមើលទៅ ពួកនាងឃើញថា ថ្មដ៏ធំនោះត្រូវគេប្រមៀលចេញទៅហើយ ព្រះគម្ពីរខ្មែរសាកល ដ្បិតថ្មនោះធំសម្បើមណាស់។ ប៉ុន្តែនៅពេលងើបភ្នែកមើល ពួកនាងក៏ឃើញថា ថ្មនោះត្រូវបានប្រមៀលចេញហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកនាងងើបមុខឡើង ឃើញថ្មដ៏ធំនោះមានគេប្រមៀលចេញជាស្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្ត្រីទាំងនោះងើបមុខឡើង ក៏ឃើញថ្មបានរមៀលចេញរួចស្រេចទៅហើយ ថ្មនោះមានទំហំធំណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលបានងើបមើលទៅ នោះឃើញថ្មបានប្រមៀលចេញហើយ (ថ្មនោះធំណាស់) អាល់គីតាប ពេលស្ដ្រីទាំងនោះងើបមុខឡើង ក៏ឃើញថ្មបានរមៀលចេញរួចស្រេចទៅហើយ ថ្មនោះមានទំហំធំណាស់។ |
ហើយក៏បញ្ចុះសពក្នុងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់នៅក្នុងថ្ម។ កាលបានប្រមៀលថ្មធំមួយបិទច្រកចូលផ្នូររួច គាត់ក៏ចាកចេញទៅ
ពួកគេក៏ចេញទៅ ហើយដាក់អ្នកយាមឲ្យយាមផ្នូរ និងបានបោះត្រានៅលើថ្មបិទផ្នូរនោះទៀតផង។
ហើយពួកនាងបាននិយាយគ្នាថា៖ «តើអ្នកណានឹងប្រមៀលថ្មពីមាត់ច្រកចូលក្នុងផ្នូរឲ្យយើង?»
ពេលចូលទៅក្នុងផ្នូរ ពួកនាងឃើញអ្នកកំលោះម្នាក់អង្គុយនៅខាងស្ដាំ ពាក់អាវវែងពណ៌ស ពួកនាងក៏ភ័យស្រឡាំងកាំង
នៅព្រលឹមស្រាងៗក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ កាលងងឹតនៅឡើយ នាងម៉ារាអ្នកក្រុងម៉ាក់ដាឡាបានទៅឯផ្នូរ នាងក៏ឃើញថ្មនៅមាត់ផ្នូរត្រូវគេយកចេញទៅហើយ